អត្ថបទសុខភាព

Explore trusted health articles, videos, and news by condition or topic

“Robotic Assisted Surgery” ជំនួយការសំខាន់សម្រាប់ “ការវះកាត់ជំងឺសឹកក្បាលជង្គង់”

«​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​» គ​បញ្ហា​ដែរជួបញឹកញាប់បំផុត​ចំពោះ​មនុស្សវ័យ​ចំណាស់ នៅពេល​ពួកគាត់អាយុ​កាន់តែ​ច្រើ​ន​ទៅៗ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ក្រុម​អាយុ​ក្មេង ប្រសិនបើបណ្តោយឪ្យជង្គង់សឹកកាន់តែខ្លាំងអាចនិងប៉ះបាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺចាំបាច់ត្រូវព្យាបាលដោយការវះកាត់ បច្ចុប្បន្ននេះ មន្ទីរពេទ្យវេជ្ជថានី បានអភិវឌ្ឍមួយកម្រិតទៀត ដើម្បី​ឱ្យ​ការ​វះកាត់​ប្ដូរ​ជង្គង់​ទទួល​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ជាង​មុន តារយៈការពង្រីកការប្រើប្រាស់កុំព្យូទ័រ ជំនួយការវះកាត់(Computer Assisted Surgery) ទៅជាមនុស្សយន្តជំនួយការវះកាត់(Robotic Assisted Surgery) បច្ចេកវិទ្យាទាំងនេះនឹងបង្កើនភាពត្រឹមត្រូវនៃការវះកាត់

“Robotic Assisted Surgery” ដែលជាជំនួយការសំខាន់ក្នុង “ការវះកាត់ផ្លាស់ប្តូរជង្គង់”

“ជំងឺ​សឹកក្បាលជង្គង់” គឺជា​បញ្ហា​ចម្បង​មួយ​សម្រាប់​មនុស្ស​ចាស់ ដែល​បង្ក​រឪ្យមានការឈឺចាប់ ទុក្ខលំបាក ធ្វើឪ្យ​ប៉ះពាល់​ដល់​សកម្មភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ​​ បើសិនបណ្តោយឪ្យអាការធ្ងន់ធ្ងរអាចធ្វើឪ្យជង្គង់ខុសលក្ខណះបណ្តារឪ្យពិបាកដើររឺដើរមិនរួចរហូតដល់ត្រូវវះកាត់ នាពេលកន្លងមក មន្ទីរពេទ្យវេចថានីបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការវះកាត់ប្តូរជង្គង់សិប្បនិម្មិត និងត្រគាកអស់រយៈពេលជាង 10 ឆ្នាំក្នុងទម្រង់ MIS (Minimal Invasive Surgery) ឬការវះកាត់បែបមុខរបួសតូច ការឈឺចាប់នៃមុខរបួសវះកាត់តិច រួមជាមួយនឹង Computer Assisted Surgery in Total Knee Arthroplasty (CAS) ដើម្បីជួយគ្រូពេទ្យមានព័ត៌មានអំឡុងពេលវះកាត់ ដែរផ្តល់ការវះកាតដែរត្រឹមត្រូវ ច្បាស់លាស់ និងសុវត្ថិភាព កាត់បន្ថយបញ្ហានៃការដាក់សន្លាក់ជង្គង់សិប្បនិម្មិតក្នុងទីតាំងមិនសាកសមរួមទាំងបច្ចេកវិទ្យាក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ​សឹកក្បាលជង្គង់បានកាន់តែលម្អិតហ្មត់ចត់និងត្រឹមត្រូវ ដោយប្រើ Cartigram ដើម្បីប្រាប់ពីការសឹកនៃឆ្អឹងខ្ចីក្នុងសន្លាក់ជង្គង់ រហូតដឹងពីសុខភាពរួមនៃក្បាលជង្គង់ ហើយថ្មីៗនេះការប្រើប្រាស់ “មនុស្សយន្ត” មកជួយក្នុងការវះកាត់ ធ្វើឱ្យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ