អត្ថបទសុខភាព

វិធីព្យាបាលនៃ ដំណាក់កាលទាំង ៦​ នៃជំងឺប៉ោងសរសៃវ៉ែន (Varicose)

Share:

វិធីព្យាបាលនៃ ដំណាក់កាលទាំង ៦​ នៃជំងឺប៉ោងសរសៃវ៉ែន (Varicose)

ដំណាក់កាលនៃសរសៃវ៉ែនប៉ោង (Varicose) គឺជាជំងឺដែលមិនគួរមិនគួរមើលរំលង ព្រោះ​អាច​នាំ​ឱ្យ​មាន​របួស​រ៉ាំរ៉ៃបាន។ ជំងឺប៉ោងសរសៃវ៉ែន ឬ Varicose គឺជាភាពមិនប្រក្រតីនៃសរសៃវ៉ែនដែលមានការប៉ោងធំនឹងរមួលជាងធម្មតា។ ពួកវាអាចបែងចែកជា ២ប្រភេទទៅតាមជម្រៅរបស់វា៖ សរសៃ varicose នៅក្នុងស្រទាប់ស្បែកដែលតែងតែយើងឃើញជាសរសៃឆ្មាលៗ (telangiectasia, retcular vein) និងសរសៃ Varicose Vein នៅក្រោមស្រទាប់ស្បែកដែលខ្នាតធំ និងជ្រៅជាង អាចមើលឃើញសម្រាប់អ្នកជំងឺដែលមានរាងកាយស្គម។ ក្រៅពី​បញ្ហាសម្រស់ សរសៃ varicose ក៏ធ្វើឪ្យមានអាការះធ្ងន់ធ្ងរដល់កំភួនជើងផងដែរ មានអារម្មណ៍ថាធ្ងន់ៗឬឈឺចាប់នៅត្រង់កំភួនជើង។ ក្រៅពីនេះប្រសិនបើបណ្តោយទុកយូរដោយមិនមានការចាត់ការឬព្យាបាលដែលសាកសមនោះទេ វាអាចនាំអោយមានជំងឺរលាកសរសៃវ៉ែនរ៉ាំរ៉ៃ (Chronic venous insufficiency (CVI)) ដែលបណ្តោលមកពីឈាមវ៉ែនជាច្រើនស្ទះនៅក្នុងសរសៃវ៉ែនក្នុងរយៈពេលយូរ និងបង្កឪ្យមានសម្ពាធឈាមខ្ពស់នៅក្នុងសរសៃឈាមវ៉ែន (Venous hypertension) ។

ដោយជំងឺ​សរសៃ​វ៉ែន​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​បែង​ចែក​តាម​រោគ​សញ្ញា​ជា ៦ ដំណាក់​កាល​ដូច​ខាង​ក្រោម៖

  • ដំណាក់កាលទី១: រកឃើញសរសៃវ៉ែនឆ្មាលៗនៅលើស្បែក (telangiectasia, reticular vein) ដោយអ្នកជំងឺតែងតែគ្មានរោគសញ្ញាឬបញ្ហាអ្វីឡើយ ភាគច្រើនមានបញ្ហាផ្នែកសម្រស់។
  • ដំណាក់កាលទី២: សរសៃ varicose នៅក្នុងស្រទាប់ក្រោមស្បែករមួលធំ និងកាន់តែច្បាស់ អ្នកជំងឺអាចជួបប្រទះការធ្ងន់នៅក្នុងកំភួនជើង រមួលក្រពើ រហូតមានការឈឺចាប់នៅកំផួនជើងបាន ជាពិសេសនៅពេលអង្គុយ ឬឈរយូរ។
  • ដំណាក់កាលទី៣: ជើងដែលមានជំងឺសរសៃឈាមវ៉ែនរ៉ាំរ៉ៃនឹងមានការហើម ដោយអាចមានអាការៈធ្ងន់ៗឬឈឺចាប់នៅកំភួនជើងរួមជាមួយផងដែរ។
  • ដំណាក់កាលទី៤: ស្បែកខ្មៅ ស្ងួត និងស្តើង មានការរលាករ៉ាំរ៉ៃនៅលើស្បែក ដោយរកឃើញនៅបរិវេនខាងលើកជើង។
  • ដំណាក់កាលទី៥: ស្នាមរបួសនៅលើជើង ជាពិសេសជុំវិញកជើង ដែលបណ្តាលមកពីរបួសដែលទើបជាសះស្បើយ។
  • ដំណាក់កាលទី៦: មានរបួសនៅលើជើង ជាពិសេសជុំវិញកជើង ដោយរបួសតែងតែមានលក្ខណៈជុំវិញរបួសមិនស្មើគ្នា បាតនៃមុខរបួសមានសើមក្រហម និងស្បែកជុំវិញមានលក្ខណៈរលាករ៉ាំរ៉ៃ។

បច្ចុប្បន្ន​នេះ មាន​ការ​ព្យាបាល​ដោយ​វះកាត់​រាតត្បាត​តិចតួច (ការវះកាត់ដោយកាមេរ៉ា) ទទួលបានលទ្ធផលល្អជាងបើធៀបទៅនិងការវះកាត់បែបបុរាណ អាចធ្វើបានទាំងបែបប្រើកម្តៅដើម្បីបំផ្លាញសរសៃឈាម ដូចជាការប្រើឡាស៊ែរ ឬប្រើរលកវិទ្យុ និងបែបមិនប្រើកម្ដៅ គឺការចាក់សារធាតុគីមី ឬដាក់កាវវិទ្យាសាស្ត្រដើម្បីចូលទៅបំផ្លាញសរសៃវ៉ែនមិនឪ្យមានឈាមស្ទះនៅក្នុងសរសៃវ៉ែនដែលជាហេតុបង្កឪ្យមានសម្ពាធក្នុងសរសៃវ៉ែនខ្ពស់។ វិធីសាស្រ្តនេះគឺជាការវះកាត់ទំនើបដែលកំពុងទទួលបានប្រជាប្រិយភាព និងផ្តល់លទ្ធផលព្យាបាលប្រសើរជាងការវះកាត់បែបបុរាណ នេះបណ្តាលឱ្យរបួសតូចមួយប្រហែល ២-៣ មីលីម៉ែត្រ ការឈឺចាប់តិច មិនបាច់សម្រាកក្នងមន្ទីរពេទ្យ និងហើយផលវិបាកកើតឡើងតិច។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Surgery Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating