អត្ថបទសុខភាព

ជំងឺប៉ោងសរសៃឈាម (varicose) គ្រោះថ្នាក់ដ៏ស្ងាត់អន្តររាយជាអ្វីដែលអ្នកគិត

Share:

ជំងឺប៉ោងសរសៃឈាម (varicose) ជាជំងឺនៅជិតខ្លួនយើងប៉ុន្តែ​មនុស្ស​ជា​ច្រើន​អាច​នឹង​ព្រងើយ​កន្តើយ​ព្រោះគេអាចគិតថាមិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ ប្រសិនបើទុកចោលមិនបានព្យាបាល អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាដំបៅជើង និងជំងឺរលាកស្បែកនៅលើជើង ជំងឺដាច់សរសៃឈាមវ៉ែន ភាវះកំណកឈាមស្ទះក្នុងសរសៃវ៉ែន រហូតដល់អាចប៉ះពាល់អាយុជីវិត

វេជ្ជបណ្ឌិត Prutthipong Kawiros គ្រូពេទ្យឯកទេសវះកាត់សរសៃឈាមនៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺប៉ោងសរសៃឈាម (Varicose Veins) គឺជាសរសៃឈាមវ៉ែនដែលនៅជិតបរិវេនស្បែក ដែលពង្រីកខ្លួនទៅជាសរសៃឈាមប៉ោងបៃតងនិងពកចេញមកស្រដៀងទៅនិងលក្ខណៈនៃដង្កូវ ​ដោយសារតែ​ឈាម​កកកុញ​ច្រើនរហូតអាចមើលឃើញ​សរសៃ​ពណ៌​បៃតង ឬ​ពណ៌​ស្វាយ​ក្រមៅ វាអាចកើតឡើងនៅផ្នែកជាច្រើននៃរាងកាយដូចជា បំពង់អាហារ ស្បូន ទ្វារមាស ឆ្អឹងអាងត្រគាក និងទ្វារមាស ប៉ុន្តែភាគច្រើនឃើញមានកើតនៅលើជើង ឬប្រអប់ជើង។

កត្តាហានិភ័យដែលបណ្តាលឱ្យមានជំងឺប៉ោងសរសៃឈាម (varicose) គឺភេទ តំណរពូជ មុខរបរ និងទម្លាប់ប្រចាំថ្ងៃ ស្ត្រីមានផ្ទៃពោះនិងរចនាសម្ព័ន្ធសរសៃឈាម ដោយអាការៈដែលរកឃើញញឹកញាប់បំផុតគឺ ការឈឺចាប់ឬមានអារម្មណ៍ធ្ងន់ៗក្នុងជើង រមួលក្រពើនៅពេលយប់ ហើម តឹង ក្រហាយ មានអារម្មណ៍ថាកាន់តែឈឺចាប់ខ្លាំងនៅពេលអង្គុយឬឈរក្នុងរយៈពេលយូរ រមាស់ជុំវិញសរសៃណាមួយ ឬច្រើន អាចមានការហូរឈាមចេញពីសរសៃវ៉ែនរមួល ការឈឺចាប់ក្នុងសរសៃឈាមបរិវេនស្បែករឹងឬផ្លាស់ប្តូរពណ៌ សរសៃឈាមប្រែជារឹង ឬប្រែពណ៌ មានការរលាកនៃស្បែក ឬ​មនុស្ស​ខ្លះ​អាច​មាន​ការ​រលាក​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាល​ឱ្យ​របួស។

ជំងឺប៉ោងសរសៃឈាម (varicose) នៅជើងមាន ២ ប្រភេទគឺ៖

  1. សរសៃឈាមឆ្មាលៗរួញស្រដៀងទៅនឹងសំបុកពីងពាង (Spider Veins) ជាជំងឺប៉ោងសរសៃឈាម (Varivose) ជើងក្នុងដំណាក់កាលដំបូងបណ្តាលមកពីសរសៃឈាមឆ្មាលៗរួញដូចសំបុកពីងពាងពណ៌ស្វាយ ឬក្រហម ហើយថែមទាំងអាចរកឃើញនៅលើមុខនិងមានខ្មាតខុសគ្នាផងដែរ។
  2. ជំងឺប៉ោងសរសៃឈាមដែលមានលក្ខណៈដូចទៅនឹងសរសៃវ៉ែនប៉ោង (Varicose Veins) បណ្តាលមកពីជញ្ជាំងសរសៃវ៉ែនបាត់បង់ការបត់បែនរបស់វា ដែលជាលទ្ធផល សរសៃឈាម​ប៉ោង និង​រួញ​ផ្តុំ មើលឃើញជាពណ៌បៃតងឬពណ៌​បៃតង​លាយ​ពណ៌​ស្វាយ ដែល​មាន​ទំហំ​ប្រមាណ ១-៣ មិល្លីម៉ែត្រ។

ក្រៅពីភាពរឿងសម្ផស្ស ប្រសិនបើទុកចោលដោយមិនការពារ អាចបណ្តាលឱ្យខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាចចែកចេញជា ៦ ដំណាក់កាល៖

ដំណាក់កាលទី១: សរសៃឈាមមើលទៅដូចជាសំបុកពីងពាង ជាធម្មតាមានទំហំតិចជាង ៣ មិល្លីម៉ែត្រ

ដំណាក់កាលទី២: សរសៃឈាមចាប់ផ្តើមប៉ោងទៅជារាងដង្កូវ មានទំហំធំជាង ៣ មិល្លីម៉ែត្រ និងឈឺចាប់នៅពេលប្រើក្នុងរយៈពេលយូរ ដូចជាអង្គុយ ដើរ ឬឈរ

ដំណាក់កាលទី៣: ចាប់ផ្តើមហើមជើង និងការឈឺចាប់កាន់តែច្រើន ទោះបីជាប្រើរយៈពេលខ្លីក៏ដោយ

ដំណាក់កាលទី៤: ពណ៌ស្បែកនៅលើជើងចាប់ផ្តើមផ្លាស់ប្តូរទៅជាខ្មៅចាស់ ដែលជាស្ថានភាពរលាកនៃស្បែក

ដំណាក់កាលទី៥: មុខរបួសជាសះស្បើយបន្ទាប់ពីការព្យាបាល​ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​ផ្សេង​ទៀត​ដូច​ជា​ស្បែក​ដែល​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ

ដំណាក់កាលទី៦: មុខរបួសដែលជាលក្ខណៈនៃរបួសសរសៃវ៉ែនកើតឡើងដូចជាគែមនៃមុខរបួសជាពណ៌ក្រហម។

ការព្យាបាលជំងឺប៉ោងសរសៃឈាម (Varivose) អាស្រ័យលើរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺ ដោយវេជ្ជបណ្ឌិតឯកទេសនឹងពិចារណាតាមការគួរដោយបែងចែកទៅតាមការព្យាបាលដូចខាងក្រោម៖

  • ការព្យាបាលដោយថ្នាំដើម្បីកាត់បន្ថយការរលាកនៃសរសៃឈាមវ៉ែន ឬពាក់ស្រោមជើងសរសៃរីកធំ (Varivose) ដើម្បីឱ្យឈាមនៅក្នុងសរសៃឈាមវ៉ែនហូរត្រឡប់ទៅកាន់បេះដូងបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែ​វិធី​ទាំងពីរ​នេះ​គ្រាន់តែ​ជួយ​សម្រាល​រោគសញ្ញា​ប៉ុណ្ណោះ​មិនអាចព្យាបាលឪ្យជាសះស្បើយបានទេ។
  • ការចាក់សារធាតុគីមីឬ ពពុះចូលទៅក្នុងសរសៃឈាមវ៉ែន (Sclerotherapy) ដើម្បីធ្វើឱ្យសរសៃឈាមស្វិតនិងស្ទះ ស័ក្តិសមសម្រាប់ការព្យាបាលសរសៃ varicose តូច ២-៣ មីលីម៉ែត្រ ឬសរសៃ varicose ដែលនៅតែមានបន្ទាប់ពីការវះកាត់។
  • ការប្រើកំដៅឡាស៊ែរ ឬរលកវិទ្យុប្រេកង់ខ្ពស់ (Radio Frequency) ដោយប្រើគោលការណ៍ព្យាបាលដោយបញ្ចូលខ្សែខ្នាតតូចចូលទៅក្នុងសរសៃវ៉ែន ហើយពឹងផ្អែកលើថាមពលពីឡាស៊ែរ ឬរលកវិទ្យុប្រេកង់ខ្ពស់ ដើម្បីធ្វើឱ្យសរសៃ varicose ស្វិត ដោយនិងមានការវាយតម្លៃទៅលើការត្រៀមខ្លួនរបស់រាងកាយ ហាមពិសារអាហារ ៦-៨ម៉ោងមុនពេលវះកាត់ នេះនឹងចំណាយពេលប្រហែល ៣០-៤៥នាទីសម្រាប់ការវះកាត់តូច មុខរបួសខ្នាតតូចប្រហែល ២ មិល្លីម៉ែត្រ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការណាត់ជួបបន្ទាប់ក្នុងរយៈពេល ១-២សប្តាហ៍។
  • ការប្រើកាវដើម្បីបិទសរសៃឈាមវ៉ែន (VenaSealTM  closure ststem; an n-butyl-2-cyanoacrylate(n-BCA) based formula) ដោយប្រើគោលការនៃការព្យាបាលដោយការដាក់ខ្សែខ្នាតតូចចូលទៅក្នុងសរសៃវ៉ែន និងបញ្ចូលវត្ថុរាវថ្លាដែលមានគុណសម្បត្តិដូចកាវ ចូលទៅក្នុងសរសៃវ៉ែន ធ្វើឱ្យពួកវាត្បៀតនិងស្ទះដោយខ្លួនឯង ដោយជា​វិធី​ព្យាបាល​ទំនើប​បំផុត ហើយ​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្តំ ឬ​ដោយ​មិន​ចាំបាច់​តម​អាហារ និង​ទឹក ៦ ទៅ ៨ ម៉ោង​មុន​ពេល​វះកាត់នោះទេ វានិងចំណាយពេលប្រហែល ៣០-៤៥ នាទីសម្រាប់ការវះកាត់តូច មុខរបួសតូចប្រហែល ២មិល្លីម៉ែត្រ (រន្ធម្ជុល) បន្ទាប់ពីនោះ គ្រូពេទ្យនឹងធ្វើការណាត់ជួបបន្ទាប់ក្នុងរយៈពេល ១-២សប្តាហ៍។
  • ការវះកាត់ចំពោះអ្នកជំងឺដែលជំងឺប៉ោងសរសៃឈាម varicose ត្រូវវាយតម្លៃលើការត្រៀមខ្លួននៃរាងកាយរបស់អ្នកជំងឺ មុនពេលធ្វើការណាត់ជួបសម្រាប់ការវះកាត់ ហាមពិសារអាហារ ៦-៨ម៉ោងមុនពេលវះកាត់ នេះនឹងចំណាយពេលប្រហែល ១-២ម៉ោងបន្ទាប់ពីការវះកាត់ នឹងរុំជើងដោយ Elastic Bandage បន្ទាប់ពីនោះណែនាំអោយបន្តពាក់ស្រោមជើងពិសេសហើយវេជ្ជបណ្ឌិតនឹងកំណត់ការណាត់ជួបតាមដានរយៈពេល ១-២ សប្តាហ៍។

សម្រាប់ការការពារនៃជំងឺប៉ោងសរសៃឈាម varicose អ្នកគួរតែជៀសវាងការឈរ ឬអង្គុយយូរ ផ្លាស់ប្តូរឥរិយាបថរបស់អ្នកឱ្យបានញឹកញាប់ និងជៀសវាងការស្លៀកសម្លៀកបំពាក់ ខោ ស្រោមជើង ស្រោមបារ ដែលតឹងខ្លាំង ព្រោះ​វា​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​ស្រួល មិនគួរ​ពាក់​ស្បែកជើង​កែង​ចោត​ក្នុងរយៈពេលយូរ​ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ធ្វើឱ្យសាច់ដុំជើងរឹងមាំ លំហូរឈាមអាចហូរបានល្អប្រសើរឡើងនិងគ្រប់គ្រងទម្ងន់អ្នកឪ្យស្ថិតក្នុងកម្រិតធម្មតា។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Surgery Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating