អត្ថបទសុខភាព

វេជ្ជបណ្ឌិតឯកទេសដែលអាចជឿទុកចិត្តបាន ជាមួយលទ្ធផលដែលបង្ហាញពី៖ បទពិសោធន៍នៃការព្យាបាលសរសៃ varicose កម្រិតខ្ពស់ដោយក្រុមអ្នកឯកទេសវះកាត់សរសៃឈាមរបស់យើង

Share:

តើអ្វីគឺជាជំងឺប៉ោងសរសៃឈាម (Varicose Veins)
ជំងឺប៉ោងសរសៃឈាម (Varicose Veins) កើតឡើងនៅពេលដែលសរសៃវ៉ែនពង្រីកនិងរមួលចូលគ្នា មានលក្ខណៈប៉ោងនិងហើម សរសៃវ៉ែនដែលនៅជិតផ្ទៃស្បែក (ផ្ទៃខាងលើ) មានភាគរយច្រើនអាចនឹងវិវត្តទៅជាជំងឺប៉ោងសរសៃឈាម (Varicose Veins)។ ជើងតែងតែរងផលប៉ះពាល់ពីជំងឺប៉ោងសរសៃឈាម (Varicose Veins) ដោយសារតែការឈរនិងការដើរនិងបង្កើនសម្ពាធនៅក្នុងសរសៃវ៉ែនដែលនៅបរិវេនផ្នែកខាងក្រោមនៃរាងកាយ។ សរសៃ varicose អាចមើលឃើញនៅតាមស្បែក ហើយជាតែងតែអមដោយសរសៃពីងពាងផងដែរ។ សរសៃឈាមប៉ោង (Varicose Veins) មិនបានកំណត់ថាមានតែលើស្បែកនោះទេ វាអាចវិវឌ្ឍកាន់តែជ្រៅទៅក្រោមស្បែក បណ្តាលឪ្យមិនអាចមើលឃើញដោយងាយៗបាន ។ អ្នកជំងឺប្រភេទនេះភាគច្រើននឹងកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា ដូច្នេះហើយ នេះពិតជារឿងសំខាន់ណាស់សម្រាប់គ្រូពេទ្យជំនាញខាងសរសៃឈាម ក្នុងដោះស្រាយបញ្ហានេះល្អិតល្អន់និងមានប្រសិទ្ធភាព។

ខណៈពេលដែលមនុស្សជាច្រើនចាត់ទុកថាសរសៃ varicose និង spider veins គឺជាការប្រែប្រួលកម្រិតស្រាលនៃសរសៃវ៉ែន និងបញ្ហាផ្នែកសម្ផស្សប៉ុណ្ណោះ ប៉ុន្តែវាអាចជាប្រភពនៃការឈឺចាប់ និងភាពមិនស្រួលនៃបញ្ហាផ្សេងៗក៏ថាបាន។ ជួនកាលសរសៃ varicose អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ការព្យាបាលអាចរួមបញ្ចូលវិធានការថែទាំដោយខ្លួនឯង ឬនីតិវិធីវេជ្ជសាស្រ្តដើម្បីបិទ ឬដកសរសៃវ៉ែនដែលរងផលប៉ះពាល់ចេញ។

ជាទូទៅសរសៃវ៉ែនទាំងនេះត្រូវបានរកឃើញនៅលើជើងនិងអាចសង្កេតបានតាមរយៈស្បែក និងជារឿយៗតែងមានសរសៃពីងពាង (Spider Veins) រួមផងដែរ។ សរសៃ varicose មិនបានកំណត់ថាមានតែលើស្បែកនោះទេ វាអាចវិវឌ្ឍកាន់តែជ្រៅទៅក្រោមស្បែក បណ្តាលឪ្យមិនអាចមើលឃើញដោយងាយៗបាន រោគសញ្ញាដែលលាក់មុខនៃជំងឺសរសៃវ៉ែននេះមានភាគច្រើននឹងកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា។ ដូច្នេះហើយ វាពិតជារឿងសំខាន់ណាស់សម្រាប់អ្នកឯកទេសខាងសរសៃឈាម ត្រូវចោះចូលទៅខាងចូលទៅខាងក្រោមស្បែកដើម្បីដោះស្រាយមូលហេតុដែលពិតប្រាកដឱ្យមានប្រសិទ្ធភាព។
សរសៃ Varicose អាចបង្កមកពីសន្ទះបេះដូងទន់ខ្សោយឬ សូមស្រមៃថាទន្លេដែលហូរឡើងទួល ក្នុងខណៈពេលដែលសរសៃឈាមក្រហមនាំឈាមពីបេះដូងទៅរាងកាយសរសៃឈាមវ៉ែនមានសារៈសំខាន់ក្នុងការបញ្ជូនឈាមពីរាងកាយទៅបេះដូងវិញ។ សរសៃវ៉ែននៅជើងប្រឈមមុខនឹងការធ្វើការប្រឆាំងនឹងទំនាញផែនដីដើម្បីដឹកឈាមពីរាងកាយទៅបេះដូង។

នៅពេលដែលមានបញ្ហានេះកើតឡើង សាច់ដុំកំផួនជើងផ្នែកខាងក្រោមនិងស្វិតខ្លួនដែលមានតួរនាទីជាស្នប់ដ៏មានប្រសិទ្ធភាពហើយភ្នាសជាលិកាដែលហុំពាត់ជុំវិញសរសៃវ៉ែននិងជួយនាំឈាមត្រលប់ទៅបេះដូងវិញ ដើម្បីធ្វើឱ្យដំណើរការនេះកើតឡើង សន្ទះតូចៗនៅក្នុងសរសៃឈាមវ៉ែនបានបើកនៅពេលដែលឈាមផ្លាស់ទីឆ្ពោះទៅរកបេះដូងហើយបិទយ៉ាងលឿនដើម្បីការពារការហូរឈាមត្រលប់ថយក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើសន្ទះបិទបើកទាំងនេះទន់ខ្សោយ ឬខូចខាត ឈាមអាចហូរត្រលប់ថយក្រោយ ប្រមូលផ្តុំឈាមនៅក្នុងសរសៃឈាមវ៉ែនបាន ដែលអាចបណ្តាលឪ្យសរសៃវ៉ែនយារ ឬរមួល រហូតនាំទៅជាការវិវត្តទៅជំងឺប៉ោងសរសៃឈាម (Varicose Veins) នៅទីបំផុត។
  • អាយុកាន់តែច្រើន៖ ភាពចាស់បណ្តាលឱ្យសន្ទះបិទបើកនៅក្នុងសរសៃឈាមវ៉ែនមានការអន់ថយក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ឈាម ដែលនាំឱ្យឈាមហូរថយក្រោយទៅក្នុងសរសៃឈាមវ៉ែន។
  • ភេទ៖ ស្ត្រីមានហានិភ័យក្នុងការវិវត្តន៍ទៅជាសរសៃ varicose ជាងដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូនមុនពេលមករដូវ ឬអំឡុងពេលមានផ្ទៃពោះ ឬក្រោយពេលអស់រដូវ ដោយសារអ័រម៉ូនស្ត្រីបន្ធូរជញ្ជាំងសរសៃឈាមវ៉ែន បន្ថែមពីនេះការប្រើប្រាស់ការព្យាបាលដោយអរម៉ូន ដូចជាការលេបថ្នាំពន្យារកំណើតអាចបង្កហានិភ័យនៃការវិវត្តទៅជាសរសៃ varicose ផងដែរ។
  • មានផ្ទៃពោះ៖ ការមានផ្ទៃពោះបង្កើនបរិមាណឈាមក្នុងរាងកាយ ដែលនាំឱ្យសរសៃវ៉ែននៅជើងអាចរីកធំបាន។
  • ហ្សែន៖ ប្រវត្តិគ្រួសារគឺជាកត្តាហានិភ័យដ៏សំខាន់មួយ។
  • លើសទម្ងន់៖ ភាពធាត់បង្កឪ្យមានសម្ពាធបន្ថែមលើសរសៃវ៉ែន។
  • ការឈរ ឬអង្គុយយូរ៖ កង្វះចលនារារាំងលំហូរឈាម។ ការអង្គុយ ឬឈរក្នុងរយៈពេលយូរជាពិសេសក្នុងលក្ខណៈរឹតបន្តឹងលំហូរឈាម ដូចជា អង្គុយគងទាក់ខ្លា ដើរ ឬឈរអំឡុងពេលពាក់ស្បែកជើងកែង។
  • ការមានកត្តាហានិភ័យមួយ ឬច្រើនមិនបានបញ្ជាក់ថាអ្នកនឹងជួបប្រទះ ឬកើតជំងឺប៉ោងសរសៃឈាមនោះទេ មិនថាជាកត្តាហានិភ័យមួយចំនួន ដូចជាប្រវត្តិគ្រួសារ និងភេទដែលហួសពីការគ្រប់គ្រងរបស់អ្នក ប៉ុន្តែក៏មានការផ្លាស់ប្តូរការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នកធ្វើបានដើម្បីបញ្ឈប់ការរាលដាលនៃជំងឺប៉ោងសរសៃឈាម។
  • សរសៃវ៉ែនពណ៌ស្វាយងងឹត ឬពណ៌ខៀវ
  • សរសៃដែលមានរូបរាងរមួល និងប៉ោង ស្រដៀងនឹងខ្សែនៅលើជើង
ចំនុចបង្ហាញការឈឺចាប់នៃជំងឺប៉ោងសរសៃវ៉ែនរួមមាន៖
  • ឈឺឬមានអារម្មណ៍ធ្ងន់នៅក្នុងជើង
  • ឈឺក្រហាយ រមួលក្រពើ រមួលសាច់ដុំ និងហើមនៅជើងខាងក្រោម
  • ការឈឺចាប់កាន់តែខ្លាំងឡើងបន្ទាប់ពីអង្គុយ ឬឈរយូរ
  • រមាស់ជុំវិញសរសៃឈាមវ៉ែន
ការផ្លាស់ប្តូរនៃពណ៌ស្បែកជុំវិញសរសៃ varicose។ សរសៃ varicose រីកធំហួសពីកង្វល់នៃបញ្ហាសម្រស់ ការបណ្តោយវាមិនបានព្យាបាលអាចនាំឱ្យមានបញ្ហាសុខភាពបន្ថែមផ្សេងទៀតបាន ឱសថ ឬក្រែមមិនអាចព្យាបាលបានទេ ទោះបីជាស្រោមជើងអាចជួយកាត់បន្ថយរោគសញ្ញានិងជួយពន្យាការរាលដាលនៃជំងឺក៏ដោយ

ការគ្រប់គ្រងសរសៃ varicose និងពាក់ព័ន្ធជាមួយការថែទាំខ្លួនឯង ការប្រើស្រោមជើងដើម្បីរិតរហូតដល់ថ្ងៃវះកាត់ឬធ្វើនីតិវិធីណាមួយ ដោយជាធម្មតាការព្យាបាលសរសៃ varicose នឹងដំណើរការបែបអ្នកជំងឺសម្រាក់ក្រៅមន្ទីរពេទ្យ ដែលអនុញ្ញាតឱ្យអ្នកត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែល លើសពីនេះទៅទៀតនៅមានការព្យាបាលយ៉ាងទាន់សម័យដែលផ្តល់ផលប៉ះពាល់តិចតួចបំផុត ដែលអាចធានាបាននូវដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងរលូន។
1. Sclerotherapy ការព្យាបាលដោយត្បៀតសរសៃឈាមនៅក្នុងលំដាប់ដំបូងនៃការព្យាបាលជំងឺប៉ោងសរសៃឈាម ដើម្បីអាចធានាពីលទ្ធផលដែលពេញលេញនិងយូរអង្វែងជូនអ្នកជំងឺ។ បើទោះជាយ៉ាងណាក៏ដោយការចាប់ផ្តើមធ្វើការព្យាបាលដោយបំបាត់សរសៃឈាមវ៉ែនពីងពាងដោយមិនចាំបាច់ចាត់ការជាមួយបញ្ហានៃសរសៃវ៉ែនគ្រប់គ្រាន់ទេ វាអាចបង្កទៅជាកំហុសមួបានដូចគ្នា សរសៃ varicose មួយចំនួនមានមូលហេតុដែលពួននៅក្នុងនោះដូចជា៖ សរសៃឈាមវ៉ែនខ្នាតធំដែលនៅជ្រៅចូលទៅក្នុងដែលចិញ្ចឹមសរសៃ varicose ទាំងនោះ ប្រសិនបើមានការកំចាត់សរសៃធំទាំងនោះចេញ សរសៃតូចៗតែងតែបាត់ទៅឯងៗតាមធម្មជាតិ មូលហេតុសំខាន់នៃការធ្វើវិធីនេះគឺ សរសៃឈាមប៉ោង ដែលនៅសល់អាចព្យាបាលបានយ៉ាងមានប្រសិទ្ធិភាពដោយការត្បៀតសរសៃឈាម

Sclerotherapy ធ្វើឡើងដោយការចាក់សារធាតុរាវរំលាយគីមីក្នុងបរិមាណតិចតួចចូលទៅក្នុងសរសៃ varicose ពីងពាងដោយប្រើម្ជុលខ្នាតតូចដើម្បីឪ្យសរសៃវ៉ែននោះរឹងការពារមិនឪ្យមានឈាមពេញ យូរៗទៅសរសៃឈាមវ៉ែនដែលចាក់នោះរួមតូចជាងមុននិងថយចុះដោយសារតែរាងកាយនឹងធ្វើការស្រូបយកជាលិកាមុខរបួសទៅតាមធម្មជាតិ សារធាតុរំលាយនេះនឹងបង្កឪ្យកើតទៅជារបួសស្នាមបិទសរសៃវ៉ែនដែលខុសប្រក្រតីនិងបិទវាចេញពីសរសៃវ៉ែនដែលមានសុខភាពល្អ។ សរសៃឈាមវ៉ែនដែលបានទទួលការព្យាបាលនិងរួមតូចហើយត្រូវបានស្រូបចូលជាបន្តបន្ទាប់ដោយរាងកាយ។ សម្រាប់សរសៃ varicose ធំ សារធាតុរំលាយគីមីនិងមានអត្ថប្រយោជន៍ល្អជាងនៅពេលដែលចាក់នៅក្នុងទម្រង់ Foam ជំនួសសារធាតុរាវ។ នីតិវិធីឯកទេសនេះ ត្រូវបានគេស្គាល់ថាជា Foam sclerotherapy អនុវត្តចំពោះសរសៃជ្រៅដែលធ្វើឡើងដោយការប្រើអ៊ុលត្រាសោននាំផ្លូវ។ ការធ្វើ Sclerotherapy មិនចាំបាច់ត្រូវប្រើប្រាស់ថ្នាំសន្លប់នោះទេ។ បន្ទាប់ពីឆ្លងកាត់នីតិវិធី អ្នកគួរតែអាចដើរនិងបន្តធ្វើការងារបានជាធម្មតាភ្លាមៗ និងមានណែនាំឱ្យពាក់ស្រោមជើងបង្ហាប់រយៈពេលមួយខែ។

2. ការព្យាបាល Endovenous

2.1 ការរំលាយកំដៅ (Thermal ablation)

I ការព្យាបាលដោយការរំលាយដោយវិទ្យុសកម្ម (Radio Frequency Ablation Therapy) ឬ (EVRFA) ការព្យាបាលដោយការរំលាយដោយវិទ្យុសកម្មបែបEndovenous (EVRFA) ជាការព្យាបាលដែលផ្តល់ផលប៉ះពាល់តិចបំផុតនិងមានហានិភ័យនៃផលវិបាកក្រោយនិតិវិធីតិចជាង ត្រូវបានធ្វើដោយប្រើកំដៅទៅលើជញ្ជាំងនៃសរសៃ varicose ដោយប្រើថាមពលវិទ្យុសកម្ម។ ការព្យាបាលនេះធ្វើឡើងដើម្បីបន្ថយអាការះនឹងតម្រង់គោលដៅទៅរកស្ថានភាពដែលជាមូលហេតុនៃសរសៃ varicose មានការវះស្នាមតូចៗ ដើម្បីដាក់បំពង់តូចៗ ចូលទៅក្នុងសរសៃវ៉ែនដែលនៅជិតក្បាលជង្គង់ ដោយបានទទួលការបង្ហាញផ្លូវពី Ultrasound។ ការចាក់ថ្នាំស្ពឹកនៅបរិវេនជុំវិញនៃសរសៃវ៉ែនដោយមានគោលបំណងពីរ៖ គឺ ញែកសរសៃវ៉ែនចេញពីជាលិកាដែលនៅជុំវិញ នឹងធ្វើឱ្យស្ពឹកនៅតំបន់គោលដៅជាបន្តបន្ទាប់។ នៅពេលដែលថ្នាំស្ពឹកមានប្រតិកម្មនៅក្នុងសរសៃវ៉ែន ប្រេកង់វិទ្យុត្រូវបានដំណើរការ ដោយចាប់ផ្តើមដំណើរការកំដៅ (ចំហាយកំដៅ) ពីខាងក្នុងសរសៃវ៉ែន។ កំដៅនេះធ្វើឱ្យជញ្ជាំងសរសៃវ៉ែនបែករលាយនិងបិទជិត ធ្វើឪ្យឈាមអាចហូរទៅសរសៃវ៉ែនដែលមានសុខភាពល្អតាមធម្មជាតិ បន្ទាប់មកអ្នកនឹងត្រូវពាក់ស្រោមជើងវេជ្ជសាស្រ្តបែបបង្ហាប់សាច់ដុំ ឬរុំជើងរបស់អ្នកជាមួយនឹងបង់រុំបង្ហាប់ច្រើនស្រទាប់ ដែលអ្នកគួរតែពាក់ជាប់លាប់សម្រាប់រយៈពេល ៤៨ម៉ោងដំបូង ហើយបន្ទាប់មកជារៀងរាល់ថ្ងៃសម្រាប់រយៈពេល 2 សប្តាហ៍បន្ទាប់ (មិនរាប់បញ្ចូលការប្រើពេលយប់)។ អ្នកអាចដើរនឹងធ្វើការបានតាមធម្មតាបន្ទាប់ពីធ្វើនីតិវិធីរួច ការព្យាបាលបែបការព្យាបាលដោយប្រើប្រេកង់វិទ្យុ Endovenous កំណត់គោលដៅនៃសរសៃវ៉ែនដែកជ្រៅ និងធំដែលមានចំណែកបង្កឪ្យទៅជាសរសៃ varicose ដែលផ្តល់នូវដំណោះស្រាយកាន់តែទូលំទូលាយ។

II ការព្យាបាលដោយឡាស៊ែរ Endovenous (Endovenous Laser treatment) ឬ (EVLA) ផ្តល់នូវដំណោះស្រាយរាតត្បាតតិចតួចសម្រាប់សរសៃ varicose ដោយលុបបំបាត់នូវតម្រូវការនៃការកាត់ឬម្ជុល។ វេជ្ជបណ្ឌិតនឹងបញ្ចូលបំពង់បូមទៅក្នុងសរសៃឈាម ហើយនាំវាទៅក្នុងទីតាំងត្រឹមត្រូវដោយប្រើរូបភាពអ៊ុលត្រាសោន។ ឡាស៊ែរខ្នាតតូចមួយដែលដាក់នៅផ្នែកខាងលើនៃសរសៃ varicose នឹងផ្តល់ថាមពលពន្លឺយ៉ាងជាក់លាក់ដើម្បីបង្កើនកំដៅ ឡាស៊ែរកំណត់គោលដៅថ្នមៗទៅលើសរសៃវ៉ែន ហើយបិទវាឱ្យជិត ដែលបណ្តាលឱ្យបាត់ទៅម្តងបន្តិចៗ និងបាត់ទៅទាំងស្រុងតាមពេលវេលា។ អ៊ុលត្រាសោនជួយធានាការបិទប្រវែងទាំងមូលបាន។


នីតិវិធីនេះធ្វើឡើងក្រោមការប្រើថ្នាំសន្លប់ឬថ្នាំស្ពឹកទូទៅ អំឡុងពេលក្រោយនីតិវិធី អ្នកអាចមានអារម្មណ៍ថាតឹងនៅក្នុងជើងរបស់អ្នក ហើយតំបន់ដែលបានព្យាបាលអាចមានស្នាមជាំនិងឈឺចាប់។ បើទោះជាអាការះរបួសសរសៃប្រសាទគឺជាហានិភ័យដែលអាចកើតមាន ប៉ុន្តែជាធម្មតាវាគ្រាន់តែជាការឈឺចាប់បណ្តោះអាសន្នប៉ុណ្ណោះ។

2.2 ការព្យាបាលដោយមិនប្រើកំដៅ I (Non-thermal ablation I) VenasealTM

ដំណើរការនៃការបិទសរសៃឈាម VenasealTM ផ្តល់នូវដំណោះស្រាយដែលប៉ះពាល់ទៅលើសរសៃ varicose តិចតួចបំំផុត ដោយមិនប្រើនៃការកាត់នឹងម្ជុល វេជ្ជបណ្ឌិតនឹងបញ្ចូលបំពង់បូមទៅក្នុងសរសៃឈាម ហើយនាំវាទៅក្នុងទីតាំងត្រឹមត្រូវដោយប្រើរូបភាពអ៊ុលត្រាសោន។ បន្ទាប់មកផ្តល់សារធាតុកាវរូបមន្តពិសេស (adhesive medial) ចំនួនតិចតួចដើម្បីបញ្ជិតឬបិទសរសៃវ៉ែនដែលជាជំងឺ ដោយផ្លាស់ប្តូរទិសដៅនៃលំហូរឈាមដើម្បីបញ្ជូនឈាមទៅកាន់សរសៃដែលមានសុខភាពល្អនៅក្បែរនោះ ដែលអាចជួយបន្ធូរអាការះបាន។ អ៊ុលត្រាសោនជួយធានាការបិទប្រវែងទាំងមូលបាន។ នីតិវិធីនេះគឺចំណាយពេលប្រហែល ៣០-៦០នាទី ជានីតិវិធីដែលមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យដែលអាចធ្វើលើជើងទាំងសងខាងដោយមានការឈឺចាប់តិចតួចបំផុត នឹងមិនចាំបាច់ប្រើថ្នាំសន្លប់។ ជាធម្មតា អ្នកជំងឺអាចត្រឡប់មកធ្វើសកម្មភាពប្រចាំវិញបាននៅថ្ងៃដដែលជាមួយនឹងនីតិវិធីរបស់ពួកគេ។

3. High Ligation and Vein Strippin

ប្រសិនបើការព្យាបាលដោយប្រើ sclerotherapy និង endovenous ablation មិនបានលទ្ធផល ការណែនាំគឺការវះកាត់ដែលហៅថា high ligation នឹង Vein Stripping ដើម្បីនាំយកសរសៃវ៉ែនដែលទទួលផលប៉ះពាល់ចេញ ការវះកាត់ត្រូវបានអនុវត្តក្រោមការប្រើថ្នាំសន្លប់ ដើម្បីធានាថាអ្នកជំងឺនឹងគេងលក់ក្នុងអំឡុងពេលធ្វើការវះកាត់ ការចងសរសៃវ៉ែនធ្វើបានដោយការចងសរសៃវ៉ែនមុនពេលតសរសៃវ៉ែនជាមួយនឹងសរសៃវ៉ែនដែលជ្រៅ បន្ទាប់មកទើបធ្វើការទាញសរសៃវ៉ែនតាមរយះមុខរបួសតូចៗ ស្នាមវះដំបូងប្រហែល ៥សង់ទីម៉ែត្រត្រូវបានធ្វើឡើងនៅជិតក្រលៀននៅខាងលើនៃសរសៃ varicose ។ ស្នាមវះទីពីរមានខ្នាតតូចជាងនៅបរិវេនខាងក្រោមជើង ជាទូទៅនៅបរិវេនជង្គង់របស់អ្នក។ សរសៃវ៉ែនបរិវេនក្រលៀនមានការទាញនឹងបិទជិត។ លួសដែលមានភាពបត់បែន នឹងត្រូវបានដាក់បញ្ចូលទៅតាមសរសៃវ៉ែនដើម្បីទាញមកយ៉ាងប្រុងប្រយ័ត្នតាមស្នាមវះនៅខាងក្រោមជើង រឿងសំខាន់គឺអ្នកត្រូវដឹងអំពីការវះកាត់មិនប៉ះពាល់ទៅលើលំហូរឈាមនៅជើងរបស់អ្នកនោះទេ សរសៃវ៉ែនកាន់តែជ្រៅនៅក្នុងជើងនឹងមានតួនាទីសម្របសម្រួលយ៉ាងរលូនសម្រាប់សរសៃវ៉ែនដែលមានការប៉ះពាល់។
ការណែនាំដំបូងនៃការព្យាបាលភាគច្រើនតែងតែជាការពាក់ស្រោមជើងបែបបង្ហាប់រាងពេញមួយថ្ងៃ ស្រោមជើងទាំងនេះមានសម្ពាធសង្កត់ទៅលើជើង ជួយឪ្យលំហូរឈាមនៅត្រង់ជើងហូរបានយ៉ាងមានប្រសិទ្ធិភាព កម្រិតនៃការបង្ហាប់ប្រែប្រួលអាស្រ័យលើប្រភេទ និងម៉ាកនៃស្រោមជើង។ រឿងសំខាន់គឺអ្នកត្រូវដឹងថាការពាក់ស្រោមជើងបង្ហាប់មិនអាចព្យាបាលជំងឺប៉ោងសរសៃបានទេ អាចជួយចាត់ការទៅលើអាការះឈឺចាប់នឹងការពារមិនឪ្យជំងឺវិវត្តទៅកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ប្រសិនបើ សរសៃ varicose ជាងមូលហេតុនៃការកើតជំងឺផ្សេងៗការពាក់ស្រោមជើងតាមវេជ្ជបញ្ជាគឺអាចជាជម្រើសមួយផងដែរ។
សរសៃ Vericose ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការពិនិត្យរាងកាយនិងរូបភាពវេជ្ជសាស្រ្ត។ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយដោយការសង្កេតជើងខណៈពេលអ្នកជំងឺឈរមើលការហើម អ្នកជំងឺនឹងត្រូវសូមឪ្យពិពណ៌នាអំពីអារម្មណ៍នៃឈឺចាប់នៅក្នុងជើង។ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងស្វែងយល់ពីមូលហេតុឫសគល់ ទើបមានការពិនិត្យអ៊ុលត្រាសោនរបស់ Doppler នៃជើង ការធ្វើតេស្តដែលមានផលប៉ះពាល់តិចនេះប្រើប្រាស់រលកសំឡេងដើម្បីវិភាគលំហូរឈាមនៅក្នុងសរសៃវ៉ែនជើង ដោយផ្តល់នូវការយល់ដឹងអំពីរចនាសម្ព័ន្ធនៃសរសៃឈាមវ៉ែន និងត្រួតចាប់កំណកឈាមថាមានឬក៏អត់។
  • ដំបៅ៖ ដំបៅដែលមានការឈឺចាប់អាចលេចឡើងនៅលើស្បែកនៅជិតសរសៃ varicose ជាពិសេសនៅជុំវិញកជើង។ វាអាចចាប់ផ្តើមជាមួយនឹងចំណុចប្រែពណ៌នៅលើស្បែក។ ប្រសិនបើអ្នកសង្ស័យថាមានដំបៅនៅលើជើង សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលការព្យាបាលភ្លាមៗ។
  • កំណកឈាម៖ ជួនកាល សរសៃវ៉ែនដែលនៅជ្រៅក្នុងជើងអាចរីកធំបាន ដែលបណ្តាលឱ្យមានការឈឺចាប់ និងហើម។ ការឈឺចាប់ឬហើមជាបន្តបន្ទាប់គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះវាអាចបង្ហាញថាមានកំណកឈាម។
  • ហូរឈាម៖ មានករណីដែលសរសៃវ៉ែននៅជិតស្បែកអាចប្រេះ។ បើទោះជាធម្មតាអាចបណ្តាលឱ្យមានការហូរឈាមតិចតួចក៏ដោយ ប៉ុន្តែចាំបាច់ត្រូវការការមើលថែពីវេជ្ជបណ្ឌិតឯកទេស។
ការពង្រឹងលំហូរឈាម និងសាច់ដុំអាចជួយកាត់កាត់បន្ថយលទ្ធភាពនៃការវិវត្តនៃសរសៃ varicose បាន។ ការអនុវត្តតាមវិធានការដែលកាត់បន្ថយភាពមិនស្រួលពីសរសៃ varicose ក៏អាចដើរតួជាវិធានការបង្ការផងដែរ។ ពិចារណាដូចខាងក្រោមៈ
  • ជៀសវាងពាក់ស្បែកជើងកែងជើងខ្ពស់ និងស្រោមជើងតឹងណែន
  • ផ្លាស់ប្តូរទីតាំងអង្គុយ ឬឈរញឹកញាប់
  • ពិសារអាហារដែលមានជាតិសរសៃខ្ពស់ និងអំបិលទាប
  • ចូលរួមក្នុងការធ្វើលំហាត់ប្រាណឪ្យបានទៀងទាត់
  • លើកជើងឡើងនៅពេលអង្គុយ ឬគេង
  • តាមដាន និងរក្សាទម្ងន់រាងកាយឪ្យបានរឹងម៊ាំ។

មន្ទីរពេទ្យវេជ្ជថានី ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយសរសៃ varicose នៅគ្រប់ដំណាក់កាល។ ក្រុមអ្នកឯកទេសរបស់យើង ដែលប្រដាប់ទៅដោយបច្ចេកវិជ្ជាទំនើបបំផុត រួមទាំងការចាក់បញ្ចូលកំដៅ រលកវិទ្យុប្រេកង់ខ្ពស់ និងការវះកាត់។ ក្រុមដែលមានចិត្តមេត្តារបស់យើងនឹងស្តាប់កង្វល់របស់អ្នក វាយតម្លៃស្ថានភាពរបស់អ្នក និងណែនាំផែនការព្យាបាលដែលសមស្របបំផុតដើម្បីធានាថាអ្នកនឹងទទួលបានលទ្ធផលដែលល្អបំផុត ជាមួយនឹងអារម្មណ៍មិនសូវស្រួលខ្លួននឹងការសម្រាប់ពីការងារតិចបំផុត។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Surgery Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating