អត្ថបទសុខភាព

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត សត្រូវរបស់បុរសចាស់

Share:

ក្រពេញប្រូស្តាត គឺជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលមនុស្សជាច្រើនមានការភាន់ច្រឡំអំពីមុខងាររបស់ក្រពេញប្រូស្តាតថាមានដើម្បីអ្វី

ក្រពេញប្រូស្តាតគឺជាក្រពេញនៃប្រព័ន្ធបន្តពូជរបស់បុរស មានរាងដូចបាល់ រុំជុំវិញបំពង់បង្ហូរនោមម្តុំផ្លោកនោមនិងពីមុខទ្វាមាស ដែរក្រពេញប្រូស្តាតគឺប្រៀបដូចជារោងចក្រផលិតទឹកចិញ្ចឹមមេជីវិតឈ្មោលរបស់បុរស​ឪ្យរឹងមាំដើម្បីបន្តពូជនិងអូវែ នៅពេលបញ្ចេញទឹកកាម ក្រពេញប្រូស្តាតនឹងជំរុញទឹករំអិលចូលទៅក្នុងបង្ហួរនោម ដូច្នេះ ក្រពេញ​ប្រូស្តាត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​សម្រាប់​ដំណើរការ​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស

ធម្មជាតិរបស់​បុរស ប្រសិនបើអាយុកាន់តែ ក្រពេញប្រូស្តាតកាន់តែរំខានជាញឹកញាប់​ ដែរមានខ្នាតធំជាងមុននិងសង្កត់លើបង្ហួរនោម បណ្តារឪ្យបង្ហូរនោមស្ទះនិងរួមតូច រហូតធ្វើឪ្យពិបាកនោម នោមញឹកតែតិចៗ ដែរជាការរំខានចិត្តយ៉ាងខ្លាំង អាក្រក់ជាងនេះទៅទៀត ក្រពេញប្រូស្តាតអាចរំខានដល់ក្លាយជាជំងឺមហារីកក្រពេញប្រូស្តាត លើកនេះហើយគឺ គ្រោះថ្នាក់ដល់អាយុជីវិតសម្រាប់ហេតុផលនេះ យើងនឹងរៀបរាប់លម្អិតអំពីជំងឺមហារីកក្រពេញប្រូស្តាតដើម្បីឪ្យបានយល់ដឹងទាំងអស់គ្នា:

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត

ជំងឺមហារីកក្រពេញប្រូស្តាតជាធម្មតាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅ វ័យក្មេងអាចរកឃើញមួយចំនួនប៉ុន្តែមិនច្រើនទេ កាន់តែចាស់ អត្រានៃជំងឺមហារីកក៏កាន់តែខ្ពស់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេជឿថាទាក់ទងទៅ​ នឹងអាយុ តំណពូជ បរិស្ថាន អាហារ ជាតិសាសន៍។ល។ បច្ចុប្បន្ននេះ ប្រទេសថៃបានបង្កើនការពិនិត្យសុខភាពបន្ថែមទៀត ដើម្បីរកមើលជំងឺមហារីកក្រពេញប្រូស្តាត ដូច្នេះទើបធ្វើឪ្យស្ថិតិនៃការរកឃើញជំងឺមហារីកក្រពេញប្រូស្តាត ទៅជាជំងឺមហារីកច្រើនបំផុតទី 2-3 ចំពោះបុរសថៃ

រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត នៅដំណាក់កាលដំបូងនិងមិនមានអាការះខុសប្រក្រតី​ ប៉ុន្តែនៅពេលដែរជំងឺកាន់តែធ្ងន់ធ្ងរនឹងចាប់ផ្តើមលេចឡើងដោយដុំសាច់ចាប់ផ្តើមរីកធំទៅសង្កត់បំពង់បង្ហូរនោម ធ្វើឱ្យការនោមកាន់តែពិបាក ឈឺចាប់នៅពេលនោម រហូតដល់ទឹកនោមទៅជាឈាមក៏មាន ហើយនៅពេលមហារីកវាយលុកវាចូលទៅក្នុងសរីរាង្គដែលនៅជិតៗផងដែរ វាអាចរាលដាលដល់កូនកណ្តុរ និងភាគច្រើនទៅឆ្អឹងនិងធ្វើឱ្យ​មាន​ការ​ឈឺចាប់​នៅ​ចង្កេះ ឬ​ត្រគាក ជួនកាល​មហារីក​វាយលុក​សរសៃប្រសាទ​នៅ​ខួរ​ឆ្អឹងខ្នង ជើងអ្នកជំងឺអាចនឹងគ្មានកម្លាំងបាន ក្រៅពីនេះគេបានរកឃើញថាលិង្គពិបាកឡើងរឹងខ្លួន ហើយ​ពេល​ចេញ​ទឹកកាម​មាន​ការ​ឈឺ​ចាប់ ឬអាចរកឃើញឈាមលាយជាមួយទឹកកាមក៏ថាបាន

ការពិនិត្យមហារីកក្រពេញប្រូស្តាត

​ភាពខុសប្រក្រតីដែរកើតឡើងជាមួយនឹងក្រពេញប្រូស្តាតមានច្រើនមូលហេតុ ទោះបីជាមិនទាន់មានរោគសញ្ញាក៏ដោយ ប៉ុន្តែគួរតែពិនិត្យរកភាពខុសប្រក្រតីមុនពេលមានជំងឺកើតឡើង ការត្រួតពិនិត្យក្រពេញប្រូស្តាតតាមទ្វារមាស វេជ្ជបណ្ឌិត​នឹង​ពាក់​ស្រោមដៃ ហើយ​ប្រើ​ជែល ឬ Vaseline ដើម្បី​រំអិល​ម្រាមដៃ​ បន្ទាប់​មក​ច្របាច់​ក្រពេញ​ប្រូស្តាត​តាមទ្វារមាស​ដើម្បី​មើល​ថា​មាន​ការ​លូតលាស់​ធំខុស​ប្រក្រតី​ឬ​ទេ តេស្ត​ទឹកនោម​ដើម្បី​មើល​ថា​មាន​ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ទឹកនោម​ឬ​ទេ​ ការត្រួតពិនិត្យដោយអ៊ុលត្រាសោនក្រពេញប្រូស្តាតតាមទ្វារមាស

ការធ្វើតេស្ត PSA (Prostate specific Antigen) ដែលជាសារធាតុប្រូតេអ៊ីនដែលផលិតដោយក្រពេញប្រូស្តាត ប្រសិនបើតម្លៃកាន់តែខ្ពស់ ឱកាសនៃជំងឺមហារីកក៏កាន់តែខ្ពស់ ប្រសិនបើការពិនិត្យខាងលើរកឃើញភាពមិនប្រក្រតី ហើយត្រូវបានគេសង្ស័យថាជាមហារីក វេជ្ជបណ្ឌិតនឹងពិចារណាលើការធ្វើតេស្តបន្ថែមដើម្បីបញ្ជាក់ថាតើវាជាមហារីកក្រពេញប្រូស្តាតពិតឬអត់​ ដោយប្រើវិធីចោះរពេញប្រូស្តាតដើម្បីរកមើលកោសិកាមហារីក

ដំណាក់កាលនៃជំងឺ

ការធ្វើផែនការព្យាបាលត្រូវតែដឹងពីដំណាក់កាលនៃជំងឺមហារីកក្រពេញប្រូស្តាតថាតើឆ្លង​ទៅ​សរីរាង្គ​ផ្សេង​ទៀត​ឬ​អត់? ដែល​គេ​និយម​បែង​ចែក​ជា​៥​ដំណាក់កាល​ដូច​ខាង​ក្រោម

  • ដំណាក់កាល T1 មិនអាចពិនិត្យចាប់ជំងឺមហារីកក្រពេញប្រូស្តាតតាមទ្វារមាសបាន
  • ដំណាក់កាល T2 អាចពិនិត្យចាប់ជំងឺមហារីកក្រពេញប្រូស្តាតតាមទ្វារមាសបាន ប៉ុន្តែ​មហារីក​មិន​ទាន់​រីក​រាល​ដាល​ចេញ​​ក្រៅ​ក្រពេញ​ប្រូស្តាត​ទេ
  • ដំណាក់កាល T3 មហារីកបានរីករាលដាលហួសពីក្រពេញប្រូស្តាត ហើយអាចរីករាលដាលដល់ថង់ទឹកកាម ប៉ុន្តែមិនរាលដាលដល់សរីរាង្គផ្សេងទៀតទេ
  • ដំណាក់កាល T4 មហារីកបានរាលដាលដល់សរីរាង្គក្បែរ​ក្រពេញ​ប្រូស្តាត
  • ដំណាក់កាល M មហារីកបានរាលដាលដល់សរីរាង្គឆ្ងាយពីក្រពេញប្រូស្តាត ដូចជា ឆ្អឹង សួត ជាដើម

ការព្យាបាល

វេជ្ជបណ្ឌិតនឹងជ្រើសរើសការព្យាបាលដោយផ្អែកលើកត្តាផ្សេងៗដូចជាដំណាក់កាលនៃជំងឺថាតើវាបានរីករាលដាលឬនៅ អាយុនិងសុខភាពរបស់អ្នកជំងឺ អត្ថប្រយោជន៍នៃការព្យាបាល ផលប៉ះពាល់នៃការព្យាបាលនិងការការពារ តើការព្យាបាលនេះមានប៉ះពាល់ចំពោះអារម្មណ៍ផ្លូវភេទដែរឬទេ? តើវាប៉ះពាល់ដល់ការនោមទេ? ក្រោយ​ពេល​ព្យាបាល តើ​មាន​រាគរួសរឺ​ទេ? រួមទាំងគុណភាព

នៃជីវិតបន្ទាប់ពីការព្យាបាលផងដែរ

វិធីសាស្រ្តនៃការព្យាបាល

1.ការវះកាត់គឺជាវិធីសាស្រ្តដ៏ពេញនិយមមួយដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកដំណាក់កាលដំបូង ដោយមានវិធីសាស្រ្តវះកាត់ចំនួន 3​វិធី

  • ការវះកាត់តាមពោះ ដោយកាត់ក្រពេញប្រូស្តាត និងកូនកណ្តុរចេញ
  • ការវះកាត់ក្រពេញប្រូស្តាតដោយវិធីសុង Endoscopic (Laparoscopy)
  • ការវះកាត់ក្រពេញប្រូស្តាតដោយវិធីសុង Endoscopic និងប្រើមនុស្សយន្តដើម្បីជួយវះកាត់

2.ដាក់រ៉ែនិងបានលទ្ធផលល្អចំពោះដំណាក់កាល T1

3.ការព្យាបាលដោយកកាំរស្មី

  • ក្នុងករណីដំណាក់កាល T1 – T2 មានឱកាសព្យាបាលជាដាច់បាន ប៉ុន្តែវានឹងមានផលវិបាកច្រើនជាងការព្យាបាលដោយការដាក់រ៉ែ
  • ក្នុងករណីវះកាត់ក្រពេញប្រូស្តាតចេញមិនអស់ ឬបន្ទាប់ពីការវះកាត់ PSA នៅតែខ្ពស់ដដែល
  • ក្នុងករណីមហារីកបានរាលដាលដល់ឆ្អឹង ហើយមានការឈឺចាប់ក្នុងឆ្អឹងអាចកាំរស្មីប្រើដើម្បីជួយកាត់បន្ថយការឈឺចាប់បាន

4.ការព្យាបាលដោយអរម៉ូនដោយសារ​តែ​មហារីក​ក្រពេញ​ប្រូស្តាតត្រូវការ​អ័រម៉ូន​លូតលាស់ វិធីនេះប្រើក្នុងករណីមហារីកបានរាលដាលហើយ ឬដើម្បីការពារការកើតឡើងវិញ ដោយមានវិធីព្យាបាលដូចខាងក្រោម

  • កាត់ពងស្វាស ដែលជាប្រភពផលិតអ័រម៉ូនភេទប្រុស (Testosterone)
  • ការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយការផលិតអ័រម៉ូនភេទប្រុស (Testosterone)
  • ថ្នាំដែលរារាំងសកម្មភាពរបស់ androgens
  • នាំដែលរារាំងក្រពេញ Adrenal មិនឱ្យបង្កើតអរម៉ូន androgens

5.ការព្យាបាលដោយប្រើគីមី វាសម្លាប់កោសិកាមហារីកដោយផ្តល់សារធាតុគីមីដល់អ្នកជំងឺ ប្រើ​ក្នុង​ករណី​ដែល​គេ​គិត​ថា​​មិន​អាចវះកាត់​យក​ចេញ​មហារីកបាន​ទាំង​ស្រុង

6.ប្រើសារធាតុដែលជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ
ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត មានទាំងដំណាក់កាលដែលអាចព្យាបាលបាន និងមិនអាចព្យាបាល

បាន ដូច្នេះអ្នកដែលមានអាយុលើសពី 50 ឆ្នាំមានឱកាសជ្រើសរើសដោយការមកពិនិត្យតាមដានជាមួយគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធលំហូរនោមដើម្បីរកមើលមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូង ខណៈពេលដែលមិនទាន់មានអាការះមានឱកាសខ្ពស់ដែលអាចព្យាបាលបាន ជាមួយនឹងផលវិបាកតិចតួច និងមិនមានផលប៉ះពាល់ដល់គុណភាពជីវិតអ្នក

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Urology Clinic, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating