អត្ថបទសុខភាព

ការវះកាត់កជើង ជាមួយនឹងការវះកាត់ដាក់កាមេរ៉ា មុខរបួសតូច មានការឈឺចាប់តិចតួច និងជាសះស្បើយលឿន

Share:

បច្ចុប្បន្ននេះ ការវិវត្តន៍ផ្នែកវេជ្ជសាស្រ្តកាន់តែរីកចម្រើនទៅមុខ រួមទាំងការវះកាត់ឆ្អឹងដែរ កជើងក៏ដូចគ្នាដែរ។ ដែលមានការវិវត្តន៍ផ្នែកវះកាត់ដើម្បីធ្វើឱ្យមុខរបួសវះកាត់តូចជាងមុន ដោយវិធីសាស្ត្រដាក់កាមេរ៉ាក្នុងផ្នែកនាំឆ្អឹងជើងនឹងកជើង។

ការវះកាត់បែបដាក់កាមេរ៉ាព្យាបាលជំងឺក្នុងជើងនឹងកជើង អាចប្រើសម្រាប់ព្យាបាលជំងឺអ្វីខ្លះ

  • ជំងឺដាច់សរសៃពួរសាច់ដុំ Achilles
  • ជំងឺរបួសកជើងជាលិកាទន់
  • ឆ្អឹងខ្ចីនៅកជើងមានស្លាកស្នាម (ផ្លែ)
  • ជម្ងឺរលាកសន្លាក់ជើង និងកជើង
  • រលាកសរសៃពួរក្រោមបាតជើងរ៉ាំរ៉ៃ (Plantar Fasciitis )
  • ជំងឺរលាកសន្លាក់ឆ្អឹង

ការវះកាត់ដោយការដាក់កាមេរ៉ា វេជ្ជបណ្ឌិតនិងធ្វើការពិនិត្យរកភាពមិនប្រក្រតីនៃជើងនឹងកជើង ដោយការចោះរន្ធនៅលើស្បែកប្រហែល ៨ មិល្លីម៉ែត្រ និងប្រើកាមេរ៉ាដែលមានទំហំកញ្ចក់ប្រហែល ៤.0 ឬ ២.៧ មីលីម៉ែត្រតាមករណីនីមួយៗ រួមទាំងឧបករណ៍សម្រាប់ជំនួយក្នុងការព្យាបាលវះកាត់ តាមរយៈរន្ធតូចមួយ ដែលចោះចូលទៅជួសជុលនឹងព្យាបាលតំបន់ដែលមានរោគសាស្ត្រ ឬជំងឺនោះ ដោយរូបភាពនឹងភ្ជាប់ទៅអេក្រង់ VDO ដែលអាចថតរូបភាព និងថត VDO អំឡុងពេលវះកាត់ផងដែរ។

អត្ថប្រយោជន៍នៃការវះកាត់ដោយការដាក់កាមេរ៉ា

នកជំងឺដែលបានទទួលការវះកាត់ដោយកាមេរ៉ា នឹងអាចត្រឡប់មកធ្វើសកម្មភាពប្រចាំថ្ងៃវិញបានលឿនជាងមុន ដោយសារតែវាមានការខូចខាតតិចជាងនៅលើឆ្អឹង និងជាលិកា បើធៀបនឹងការវះកាត់បែបបើក ធ្វើឪ្យអ្នកជំងឺអាចជាសះស្បើយបានលឿនជាងមុន។ ការវះកាត់បែបដាក់កាមេរ៉ា អាចកាត់បន្ថយនៃការឆ្លងមេរោគក្រោយការវះកាត់បានជាពិសេសអ្នកជំងឺទឹកនោមផ្អែម រួមទាំងរយះពេលនៃការសម្រាកក្នុងមន្ទីរពេទ្យក៏កាត់បន្ថយដែរ ធ្វើឪ្យអ្នកជំងឺអាចសន្សំសន្ច័យថវិការនៃការព្យាបាលបានដែរ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Spine Center, 4th Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating