អត្ថបទសុខភាព

ការឈឺដើមករ៉ាំរ៉ៃអាចបង្កការខូចខាតទៅដល់ឆ្អឹងខ្នងការឈឺដើមករ៉ាំរ៉ៃ

Share:

មូលហេតុមកពីត្រណាប់ឆ្អឹងករង្កិលទៅគាបនិងសរសៃប្រសាទមានហានិភ័យ សាច់ដុំអន់ខ្សោយ ខ្វិន (paralysis, and paralysis)

ការឈឺដើមករ៉ាំរ៉ៃគឺជារោគសញ្ញាដែលប៉ះពាល់ដល់គុណភាពនៃជីវិតក្នុងទម្រង់ជាច្រើន មិនថាអំឡុងពេលធ្វើការ លេងកីឡា ឬការប្រើប្រាស់ជីវិតប្រចាំថ្ងៃនោះទេ ដោយការឈឺដើមករ៉ាំរ៉ៃភាគច្រើនបណ្តារមកពីអាកប្បកិរិយា ឬស្ថិតក្នុងឥរិយាបថដដែលៗម្តងហើយម្តងទៀត ឬស្ថិតក្នុងឥរិយាបថដែរមិនសាកសមក្នុងរយៈពេលយូរជាញឹកញាប់ រហូតដល់​បង្ក​ជា​ជំងឺ (Office Syndrome) ដែល​ធ្វើ​ឲ្យ​មាន​របួស​សាច់ដុំ មានការកន្ត្រាក់ឬរឹងជាដុំ រួមទាំងការឈឺចាប់ដែលរំខានដល់គុណភាពជីវិត

លោកវេជ្ជបណ្ឌិត DR. EKKAPHOL LARPUMNUAYPHOL ឯកទេសខាងជំងឺឆ្អឹងខ្នង មន្ទីរពេទ្យវេជ្ជថានី បានបង្ហាញថា ការបណ្តោយឪ្យមានការឈឺករ៉ាំរ៉ៃក្នុងរយៈពេលយូរ មិនផ្លាស់ប្តូរអាកប្បកិរិយា ឬមិនព្រមទទួលការព្យាបាល អាចបង្កើនហានិភ័យ ឬនាំឱ្យមានជំងឺធ្ងន់ធ្ងរផ្សេងទៀតបាន ដូចជា ខ្សោយសាច់ដុំ ខ្វិន (paralysis, and paralysis) និងជំងឺឆ្អឹងខ្នង ដូចជា ជំងឺកោងឆ្អឹងខ្នង (Scoliosis) ការសឹកឌីស (Degenerative spinal disc) និងលៀនឌីសគាបសរសៃប្រសាទ (herniated disc presses on a nerve) ។ 

“អ្នក​ដែល​មាន​ការ​ឈឺ​ក ឬ​ឈឺ​សាច់ដុំ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ច្រើន​តែ​ជ្រើសរើស​ការ​ម៉ាស្សា​ដើម្បី​បន្ធូរ​សាច់ដុំ ដោយវិធីសាស្រ្តនេះអាចជួយបានតែបណ្តោះអាសន្នប៉ុណ្ណោះ មិនយូរប៉ុន្មានរោគសញ្ញានឹងត្រលប់មកម្តងទៀត ជាពិសេសចំពោះអ្នកជំងឺដែលមិនមែនមានតែការរលាកឬរបួសសាច់ដុំ ប៉ុន្តែបណ្តាលមកពីបញ្ហាឆ្អឹងខ្នងមិនប្រក្រតី ការម៉ាស្សាខុសវិធីអាចធ្វើឱ្យរោគសញ្ញាដែលកំពុងមាន កាន់តែធ្ងន់ធ្ងរ។ ដូច្នេះហើយ សាកល្បង​សង្កេត​ខ្លួនឯង​មើល​ថា​ពេលដែលអ្នក​មាន​ការឈឺចាប់ រួច​លេបថ្នាំ​បំបាត់​ការឈឺចាប់ ឬ​ថ្នាំ​ប្រឆាំង​ការ​រលាកនិងកាត់បន្ថយការប្រើប្រាស់សាច់ដុំនៅបរិវេនដែរឈឺហើយប៉ុន្តែការឈឺចាប់មិនមានភាពប្រសើរឡើងក្នុងរយៈពេល 12 សប្តាហ៍ ឬមានរោគសញ្ញាផ្សេងទៀតដូចជា ការឈឺចាប់រាលដាលដល់ដៃ ស្ពឹក ឬខ្សោយ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការពិនិត្យរោគវិនិច្ឆ័យនិងរៀបចំផែនការព្យាបាលសមស្រប ព្រោះថាអាចមានឪកាយពាក់ព័ន្ធជាមួយបញ្ហាឆ្អឹងខ្នងច្រើនជាងជំងឺ (Office Syndrome) ”។

សម្រាប់អ្នកជំងឺដែលវេជ្ជបណ្ឌិតវាយតម្លៃ ថាមានជំងឺ Office Syndrome អាចព្យាបាលបានដោយការប្រើប្រាស់ថ្នាំ ធ្វើចលនាបំបាត់ ផ្លាស់ប្តូរឥរិយាបថ ទីតាំងអង្គុយនិងបរិបទកន្លែងធ្វើការឪ្យបានសាកសម។ ប៉ុន្តែ​ក្នុងករណី​ដែលវេជ្ជបណ្ឌិត​វាយតម្លៃថា​អ្នកជំងឺ​មាន​ ជំងឺ​សឹកឆ្អឹងខ្នងសង្កត់សរសៃប្រសាទ លៀនឌីសសង្កត់សរសៃប្រសាទ ការព្យាបាលនិងចាប់ផ្តើមដោយការប្រើថ្នាំរួមជាមួយចលនាបំបាត់ អ្នកជំងឺ 60 – 70 ភាគរយ មានភាពប្រសើរឡើងឬជាសះស្បើយពីជំងឺ។ ប៉ុន្តែចំពោះអ្នកជំងឺដែលមានការគាប សរសៃប្រសាទធ្ងន់ធ្ងរដែលបណ្តាលឱ្យមានភាពមិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទដូចជាការពិបាកក្នុងការដើរ មានបញ្ហាក្នុងការគ្រប់គ្រងតុល្យភាព ឬមានភាពទន់ខ្សោយនៅក្នុងអវយវៈ អាចចាំបាច់ត្រូវព្យាបាលដោយការវះកាត់ បច្ចុប្បន្ននេះ ការវះកាត់អាចធ្វើឡើងតាមរយៈកាម៉េរាមីក្រូទស្សន៍ (Microscope) ដែលជាការវះកាត់បែបមុខរបួសតូច គ្មានការកាត់សាច់ដុំ ដើម្បីជួយកាត់បន្ថយការឈឺចាប់ក្រោយការវះកាត់។ កាត់បន្ថយហានិភ័យនៃការរងរបួសដល់ប្រព័ន្ធសរសៃប្រសាទ អ្នកជំងឺជាសះស្បើយលឿនជាងមុន សម្រាក់ក្នុងមន្ទីរពេទ្យរយៈពេលត្រឹមតែ 1-2 យប់បន្ទាប់ពីការវះកាត់ ពួកគេអាចត្រឡប់ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតា ឬស្រដៀងពីមុនបំផុតតាមដែលអាចធ្វើទៅបាន

សម្រាប់ការការពារ និងពន្យឺតភាពសឹកនៃឆ្អឹងដើមក អ្នកត្រូវចាប់ផ្តើមពីការថែរក្សាសាច់ដុំរបស់អ្នកឱ្យរឹងមាំ ព្រោះសាច់ដុំគឺជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើការជាមួយឆ្អឹង។ ប្រសិនបើសាច់ដុំរបស់អ្នកខ្សោយ ឬរងរបួស ឆ្អឹងខ្នងនិងត្រូវធ្វើការយ៉ាងខ្លាំង បណ្តាលឱ្យរបួសឬខូចគុណភាពលឿនជាងធម្មតា លោក​វេជ្ជបណ្ឌិត DR. EKKAPHOL LARPUMNUAYPHOL ណែនាំ​ឱ្យ​ចៀសវាង​ការ​ស្ថិតក្នុងតំណែងដដែលក្នុងរយះពេលយូរអ្នកគួរតែផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 ទៅ 60 នាទីដើម្បីឱ្យសាច់ដុំរបស់អ្នកធ្វើចលនា ឬអាចបត់បែនបាន ជ្រើសរើសអង្គុយលើកៅអីដែលមានខ្នើយក និងខ្នងវាអាចជួយកាត់បន្ថយភាពតឹងនៃសាច់ដុំ រួមទាំងហាត់ប្រាណដើម្បីពង្រីកនិងពង្រឹងសាច់ដុំដើម្បីពន្យារអាយុការនៃការប្រើប្រាស់របស់ឆ្អឹងខ្នង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Spine Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating