អត្ថបទសុខភាព

ឆ្អឹងខ្នងវៀចក្នុងវ័យជំទង់​ ព្រងើយកន្តោយប្រយ័ត្នវៀចកាន់តែខ្លាំង

Share:

ភាវះវៀចឆ្អឹងខ្នងក្នុងវ័យជំទង់ គឺជាការខូចទ្រង់ទ្រាយនៃឆ្អឹងខ្នងដែលជួបញឹកញាប់បំផុត បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដមិនទាន់រកឃើញនៅឡើយទេ

រោគ​សញ្ញា​នឹង​ចាប់​ផ្ដើម​មាន​នៅកំឡុង​ពេល​ចាប់​ផ្ដើម​វ័យ​ជំទង់​អាយុ​ប្រហែល ១០-១១ ឆ្នាំ ហើយភាពវៀចនៃឆ្អឹងនិងកើនឡើងទៅតាមការលូតលាស់នៃឆ្អឹងខ្នង ​និយាយ​ឲ្យ​សាមញ្ញ​ទៅ​គឺមានភាពវៀចកាន់តែខ្លាំងទៅៗ

រហូតដល់…

ឆ្អឹងឈប់លូតលាស់ ពោលគឺឈប់លូតកំពស់

ជំងឺវៀចឆ្អឹងខ្នងទោះបីជាមិនមែនជាជំងឺដែរប្រញាប់និងព្យាបាលក៏ដោយប៉ុន្តែក៏អាចជាផលប៉ះពាល់ទៅលើផ្លូវចិត្តបានដូចគ្នា

ដោយសារតែបាត់បង់បុគ្គលិកលក្ខណៈ នៅពេលធ្វើសកម្មភាពផ្សេងៗនឹង​មិនមានទំនុកចិត្តលើខ្លួនឯង ក្មេងខ្លះអាចបង្ករឪ្យមានភាពតានតឹង ខ្លាចមិនហ៊ានធ្វើកិច្ចកម្មនៅសាលារៀន

ដូច្នេះប្រសិនបើអ្នកគិតថាអ្នកមានជំងឺវៀចឆ្អឹងខ្នង ឬបានរកឃើញដោយចៃដន្យនៅលើថតកាំរស្មីសួត (Chest xray) វេជ្ជបណ្ឌិត​និង​ណែនាំ​ឱ្យ​ពិនិត្យ​បន្ថែម​ដោយ​ការ​ថត​កាំរស្មីអ៊ិច​នៃ​ឆ្អឹងខ្នង (Spine xray) ដើម្បីធ្វើរោគវិនិច្ឆ័យឪ្យច្បាស់ថាតើមានភាវះវៀចឆ្អឹងខ្នងពិតឬអត់ និងត្រួតពិនិត្យមើលលើមុំវៀចនៃឆ្អឹងថាតើតិចឬច្រើនប៉ុណ្ណាដើម្បីចាប់ផ្តើមព្យាបាលតាំងពីកម្រិតចាប់ផ្តើម។

ជំងឺវៀចឆ្អឹងខ្នង ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេល ធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សអំពីការព្យាបាល ប្រសិទ្ធភាពព្យាបាលគឺល្អប្រសើរដែរ ជាពិសេសចំពោះកុមារ ប្រសិនបើទុកចោល វានឹងបាត់បង់ទាំងបុគ្គលិកលក្ខណៈ និងសុខភាពផ្លូវចិត្ត ដោយការព្យាបាលមានតាំងពីចលនាបំបាត់រហូតទៅដល់ការវះកាត់។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Spine Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating