រកឃើញ(គ្រួសក្នុងថង់ទឹកប្រមាត់) ប្រសិនបើមិនប្រញាប់ព្យាបាលទេ អាចនិងមានហានិភ័យវិវត្តិទៅជា(ជំងឺមហារីកថង់ទឹកប្រមាត់) ជាងមនុស្សធម្មតា
អាការះឈឺពោះបរិវេនពោះខាងលើផ្នែកខាងស្តាំ ភាគច្រើនជារោគសញ្ញាគ្រោះថ្នាក់នៃគ្រួសក្នុងថង់ទឹកប្រមាត់ ដែលមនុស្សភាគច្រើននៅពេលរកឃើញ ប្រហែលជាមិនប្រញាប់ទៅព្យាបាលទេ ព្រោះគេគិតថាជាអាការះមិនធ្ងន់ធ្ងរ ប៉ុន្តែការរក្សាទុកគ្រួសក្នុងថង់ទឹកប្រមាត់ មិនត្រឹមតែអាចបណ្តាលឪ្យកើតជំងឺ រលាកថង់ទឹកប្រមាត់ (cholecystitis) ឬ រលាកបំពង់ទឹកប្រមាត់ (cholangitis) នៅថ្ងៃអនាគតនោះទេ អ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ខ្នាតធំអាចនិងមានហានិភ័យវិវត្តិទៅជា “ជំងឺមហារីកថង់ទឹកប្រមាត់”ជាងមនុស្សធម្មតា បើទោះបីជាជំងឺនេះកម្រនិងជួប ប៉ុន្តែមានអត្រានៃការរស់រានមានជីវិតទាប ដោយសារតែនៅដំណាក់កាលដំបូងតែងតែមិនបង្ហាញរោគសញ្ញា តែបែរជារកឃើញភាគច្រើននៅក្នុងដំណាក់កាលទី3 និងទី4 ដែលបានរាលដាលដល់សរីរាង្គផ្សេងទៀតរួចទៅហើយ
