មន្ទីរពេទ្យវេជ្ជថានី ផ្តល់ជូនការព្យាបាលជំងឺមហារីកកូនកណ្តុរនៅប្រទេសថៃ
ជំងឺមហារីកកូនកណ្តុរ គឺជាប្រភេទមហារីកដែលចាប់ផ្តើមនៅក្នុងប្រព័ន្ធឡាំហ្វាទិច នៅពេលដែលកោសិកាឈាមសខុសប្រក្រតីចាប់ផ្តើមលូតលាស់។ ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទគឺ ជំងឺមហារីកកូនកណ្តុរមិនមែនជា Hodgkin ដែលមានប្រហែល 90% នៃករណី និង ជំងឺមហារីកកូនកណ្តុរ ជា Hodgkin ដោយក្នុងនោះមាន មានជំងឺមហារីកកូនកណ្តុរមិនមែន Hodgkin ជាង 40 ប្រភេទ និងជំងឺមហារីកកូនកណ្តុរ Hodgkin ពីរប្រភេទ ហើយពួកគេនិងត្រូវ ព្យាបាលដោយវិធីខុសៗគ្នា។
