ជំងឺស្ទះសរសៃឈាមបេះដូង ជាគ្រោះថ្នាក់ស្ងាត់ៗ ដែលមិនរើសអាយុ
ជំងឺស្ទះសរសៃឈាមបេះដូង បណ្តាលមកពីការប្រមូលផ្តុំស្រទាប់ជាតិខ្លាញ់ នៅក្នុងជញ្ជាំងសរសៃឈាមបេះដូង ដែលធ្វើឱ្យសរសៃឈាមរួមតូច លំហូរឈាមទៅកាន់សាច់ដុំបេះដូងមិនគ្រប់គ្រាន់។ នេះអាចនាំឱ្យមានការឈឺទ្រូង ជាពិសេសអំឡុងពេលហាត់ប្រាណ ឬស្ត្រេស ដែលរាលដាលដល់ស្មា ដៃឆ្វេង ក ឬថ្គាម ពិបាកដកដង្ហើម ដង្ហើមខ្លី អស់កម្លាំងខុសធម្មតា និងក្នុងករណីធ្ងន់ធ្ងរអាចនាំឪ្យមានបញ្ហា គាំងបេះដូងភ្លាមៗបាន
