ការប្តូរខួរឆ្អឹងខ្នង ក្តីសង្ឃឹមសម្រាប់អ្នកជំងឺមហារីកឈាម
ជំងឺមហារីកឈាមគឺជាក្រុមនៃជំងឺមហារីកដែលបណ្តាលមកពីភាពមិនប្រក្រតីនៃកោសិកាឈាម ឬកោសិកាដើមនៃកោសិកាគ្រាប់ឈាមនៅក្នុងខួរឆ្អឹង។ ការប្តូរខួរឆ្អឹង គឺជាជម្រើសព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលមានជំងឺមហារីកឈាម ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរ ឬមិនឆ្លើយតបនឹងការព្យាបាលបែបដើម ដើម្បីជួយស្ដារប្រព័ន្ធបង្កើតគ្រាប់ឈាម បង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនឪកាសរស់រានមានជីវិត និងកាត់បន្ថយហានិភ័យនៃការកើតជំងឺឡើងវិញម្ដងទៀត
