អត្ថបទសុខភាព

រោគសញ្ញាទាំង៧ នៃហានិភ័យនៃជំងឺមហារីកសុដន់

Share:

មហារីក​សុដន់​ ជា​មហារីកដែលជួបច្រើនបំផុតលំដាប់ថ្នាក់លេខ១ ក្នុងស្ត្រី​ថៃ និង​ជា​មូលហេតុ​ឈាន​មុខ​គេ​នៃការស្លាប់របស់ស្ត្រីទៀតផង ដោយរកឃើញញឹកញាប់បំផុតនៅ​ចន្លោះ​អាយុ​៤០​ដល់​៤៩​ប្រមាណ​៤១% និង​អាយុ​ក្រោម​៣៩​ឆ្នាំ​១៨.៦% ដូច្នេះរឿងដែល​សំខាន់​នោះគឺការសង្កេតមើលខ្លួនឯង ដែលអាចជួយ​បង្កើន​ឱកាស​នៃ​ការ​រក​ឃើញ​មហារីក​នៅ​ដំណាក់កាល​ដំបូង​ដើម្បី​ទទួល​បាន​លទ្ធផល​ព្យាបាល​ល្អ​ដោយមាន​រោគ​សញ្ញា​៧​យ៉ាង​ដែល​គួរ​សង្កេត​ដូច​ខាងក្រោម ៖

  1. ទំហំ ឬរូបរាងសុដន់ដែលមានភាពផ្លាស់ប្តូរ
  2. ស្បែកនៃសុដន់មានស្នាមក្រហម កន្ទួលក្តៅ ហើមដែលមើលទៅដូចជាសំបកក្រូច ដំបៅចំហរលើសុដន់ដែលព្យាបាលមិនជាសះស្បើយ ដំបៅ ឬកន្ទួលជុំវិញក្បាលសុដន់ដែលព្យាបាលមិនជាសះស្បើយ
  3. ស្ទាបឃើញ​ដុំ​ខុស​ប្រក្រតី​នៅក្នុង​សុដន់ ឬ​តំបន់​ក្លៀក
  4. មានការប្រែប្រួលលើស្បែកដូចជា ស្នាមខួច
  5. ក្បាលសុដន់ហើម
  6. មានសារធាតុរាវចេញពីក្បាលសុដន់ ដូចជាឈាម ឬទឹករងៃ
  7. ការឈឺសុដន់ដែលមិនទាក់ទងនឹងការមករដូវ

ប្រសិនបើរកឃើញរោគសញ្ញាដែលខុសប្រក្រតី អ្នកគួរតែទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកជំងឺមហារីកសុដន់ ដោយធ្វើរោគវិនិច្ឆ័យដោយម៉ាំម៉ូក្រាមឌីជីថល 3D រួមបញ្ចូលគ្នាជាមួយអ៊ុលត្រាសោន ព្រោះថា​មហារីក​រក​ឃើញក្នុងដំណាក់កាលដំបូង​អាច​ព្យាបាលជា​សះស្បើយ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Breast Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating