អត្ថបទសុខភាព

មហារីក​សុដន់ រកឃើញកាន់តែលឿន ឪកាសព្យាបាលជាកាន់តែខ្ពស់

Share:

មហារីក​សុដន់ (Breast Cancer) រកឃើញកាន់តែលឿន ឪកាសព្យាបាលជាកាន់តែខ្ពស់ (Breast Cancer) គឺជាជំងឺមហារីកដែររកឃើញញឹកញាប់បំផុតចំពោះស្រ្តី មិនថាជានិន្នាការមកពីជុំវិញពិភពលោក ឬនៅក្នុងប្រទេសថៃនោះទេ ចំនួនស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់នៅទូទាំងពិភពលោកមានប្រមាណ 2.2 លាននាក់ក្នុងមួយឆ្នាំ និងប្រហែល 680.000 នាក់បានស្លាប់ក្នុងមួយឆ្នាំ។ សម្រាប់ប្រទេសថៃទិន្នន័យពីនាយកដ្ឋានសេវាវេជ្ជសាស្រ្តក្នុងឆ្នាំ 2021 បានរកឃើញថាស្ត្រីថៃប្រមាណ 17,043 នាក់បានកើតជំងឺមហារីកសុដន់ក្នុងមួយឆ្នាំ ឬស្មើនឹង 47 នាក់ក្នុងមួយថ្ងៃ និងមានការបាត់បង់ជីវិតរហូតទៅដល់ 13 នាក់ក្នុងមួយថ្ងៃ ដែលមាននិន្នាការនៃការកើនឡើងនៃជំងឺ និងអត្រាស្លាប់ជាបន្តបន្ទាប់។​ ការពិនិត្យឃើញមហារីកក្នុងដំណាក់កាលដំបូងនិងជួយបង្កើនឪកាសនៃការព្យាបាលរោគឪ្យជាបាន បង្កើនអត្រារស់រានមានជីវិត និងគុណភាពជីវិតសម្រាប់អ្នកជំងឺ រួមទាំងជួយកាត់បន្ថយអត្រាស្លាប់។

វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI គ្រូពេទ្យ​ឯកទេសខាង​វិទ្យុសកម្ម​រោគ​វិនិច្ឆ័យ​កម្រិត​ខ្ពស់​ផ្នែកសុដន់និងការព្យាបាលដោយវិទ្យុសកម្ម នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា កត្តាហានិភ័យនៃជំងឺមហារីកសុដន់ត្រូវបានបែងចែកជា 2 ក្រុម

  • កត្តាដែលមិនអាចគ្រប់គ្រងបាន ដូចជាការកើនឡើងហានិភ័យតាមអាយុ តំណពូជហ្សែនក្នុងគ្រួសារ មានសាច់ញាតិផ្ទាល់ដែលមានប្រវត្តិជំងឺមហារីកសុដន់ឬមហារីកស្បូន ការមករដូវមុន និងអស់រដូវយឺត មានប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្មបរិវេនដើមទ្រូងពីមុន និងមានភាវះជាលិកាសុដន់ក្រាស់ទាំងនេះនិងអាចដឹងបានដោយការធ្វើ​ម៉ាំម៉ូក្រាម
  • កត្តា​ដែល​អាច​គ្រប់គ្រង​បាន​ដូចជា ភាវះលើសទម្ងន់ ពិសារស្រារ ការប្រើថ្នាំអ័រម៉ូនក្នុងរយះពេលយូរ និងការធ្វើលំហាត់ប្រាណ

ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ គួរតែត្រូវបានពិនិត្យរកជំងឺមហារីកសុដន់ដោយការធ្វើ ម៉ាម៉ូក្រាម រួមជាមួយនឹងអ៊ុលត្រាសោនដើមទ្រូង ជាពិសេសក្នុងចំណោមអ្នកជំងឺដែលមានប្រវត្តិស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដូចជាមានប្រវត្តិហ្សែនក្នុងគ្រួសារ ឬមានសាច់ញាតិផ្ទាល់ដែលមានជំងឺមហារីកសុដន់ ឬមហារីកស្បូន គួរពិគ្រោះជាមួយគ្រូពេទ្យ​ឯកទេសសុដន់ដើម្បីពិនិត្យមុនក្រុមស្ត្រីទូទៅ តាមអាយុដែលសមស្របនៃបុគ្គល ទន្ទឹមនឹងនោះ ក្នុងក្រុមដែលមានរោគសញ្ញាសុដន់ខុសប្រក្រតី ដូចជាស្ទាបប៉ះដុំសាច់ មានទឹកហូរចេញពីដើមទ្រូងខុសប្រក្រតី មានរូបរាងនិងស្បែកនៃសុដន់(ស្បែកស្រអាប់ ស្រដៀងនឹងសំបកក្រូច ឬក្បាលសុដន់លិច) ធ្លាប់ធ្វើកោសល្យវិច័យប្រភេទដែលមានហានិភ័យខ្ពស់ពីមុន និងមានប្រវត្តិនៃជំងឺមហារីកសុដន់គួរតែទទួលការត្រួតពិនិត្យដោយការធ្វើ​ម៉ាំម៉ូក្រាមនិង/ឬអ៊ុលត្រាសោន គ្រប់រូប។

សម្រាប់ការធ្វើការធ្វើ​ម៉ាំម៉ូក្រាមឬការពិនិត្យត្រួតរូបភាពសុដន់ដោយការថតកាំរស្មីជាមួយនិងឧបករណ៍វិទ្យុសកម្មក្នុងកម្រិតទាប បរិមាណវិទ្យុសកម្មធៀបនឹងកាំរស្មីអ៊ិចទ្រូងគឺខ្ពស់ជាងបន្តិចឬមួយភាគប្រាំមួយនៃបរិមាណវិទ្យុសកម្មធម្មជាតិនៅជុំវិញយើង បច្ចុប្បន្ននេះមន្ទីរពេទ្យវេជ្ជថានីមានបច្ចេកវិទ្យា 3D mammography ដោយចំណាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះក្នុងការថតកាំរស្មីអ៊ិចក្នុងមួយទីតាំង ជួយបំបែកដុំពកចេញពីជាលិកាសុដន់ដែលត្រួតលើគ្នាបាន ជាលទ្ធផលអាចឪ្យឃើញដុំសាច់ ឬកំណកកំបោរមិនប្រក្រតីបានកាន់តែច្បាស់ថែមទាំងទទួលបានរូបភាពដែរមានភាពល្អិតល្អន់ទៀតផង។ ជាពិសេសចំពោះអ្នកជំងឺដែលមានជាលិកាសុដន់ក្រាស់ (dense breast) ដូច្នេះការពិនិត្យសុដន់ដោយម៉ាម៉ូក្រាមម្តងក្នុងមួយឆ្នាំត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងជួយរកឃើញភាពមិនប្រក្រតីនៃសុដន់នៅដំណាក់កាលដំបូងទៀតផង។

ផ្នែកអ៊ុលត្រាសោន និងធ្វើឪ្យឃើញដុំសាច់ឬថង់ទឹកក្នុងដើមទ្រូងបាន ប្រសិនបើឃើញថាមានដុំសាច់ដែរអាចប្រាប់ពីខ្នាតនិងទ្រង់ទ្រាយនៃដុំសាច់បានថាស្អាតល្អឬបញ្ជាក់ទៅខាងផ្នែកមហារីក នេះនឹងជួយធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែលម្អិត និងត្រឹមត្រូវ។

ការធ្វើ​ម៉ាំម៉ូក្រាមនិងអ៊ុលត្រាសោនប្រចាំឆ្នាំ មិនមែនជាមធ្យោបាយការពារមហារីកសុដន់ទេ ប៉ុន្តែ​វា​ជួយ​ក្នុង​ការ​ពិនិត្យ​រក​មហារីក​សុដន់​បាន​យ៉ាង​ល្អ រួមទាំងអាចប្រើជាឧបករណ៍សម្រាប់ធ្វើកោសល្យវិច័យ ក្នុងករណីដែលរកឃើញភាពមិនប្រក្រតីពីរូបភាពរោគវិនិច្ឆ័យ។ ធ្វើឱ្យរកឃើញសញ្ញានៃរោគបានតាំងតែខ្នាតតូច ៗ អំឡុងពេលដែរមិនទាន់មានភាពខុសប្រក្រតី ហើយអាចព្យាបាលបានទាន់ពេល បណ្តាលឱ្យមានការកើនឡើងអត្រារស់រានមានជីវិត។ឮ និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ”។

វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI បានពោលថា

មហារីក​សុដន់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​ស្ងាត់​នៅ​ក្បែរ​ខ្លួន ដូច្នេះការពិនិត្យមហារីក​សុដន់ដោយប្រើ ​ម៉ាំម៉ូក្រាមនិងអ៊ុលត្រាសោន គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់ស្ត្រីទាំងអស់ដែលមានការចង្អុលបង្ហាញព្រោះ​មហារីក​សុដន់រកឃើញកាន់តែលឿន ឪកាសព្យាបាលជាកាន់តែខ្ពស់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Breast Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating