អត្ថបទសុខភាព

ការពិនិត្យមហារីកសុដន់ជាមួយ 3D ម៉ាំម៉ូក្រាម (Mammogram) មានសុវត្ថិភាព ភាពត្រឹមត្រូវ អស់កង្វល់

Share:

មហារីក​សុដន់​ជា​ជំងឺ​មហារីកដែររកឃើញច្រើនបំផុតសម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក រកឃើញប្រហែល ១ ក្នុង​ចំណោម ៨ នាក់នៃចំនួនប្រជាជនស្រី ថែមទាំងមានអត្រាការស្លាប់ខ្ពស់ណាស់ ទន្ទឹមនឹងនេះដែរមហារីកសុដន់អាចព្យាបាលជាសះស្បើយបាន ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង ប៉ុន្តែមហារីកសុដន់ដំណាក់កាលដំបូងៗតែងតែមិនមានរោគសញ្ញា ដូច្នេះការត្រួតពិនិត្យជាប្រចាំគឺមានសារៈសំខាន់ខ្លាំងណាស់។

វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI អ្នកឯកទេសខាងវិទ្យុសកម្ម ការពិនិត្យកាំរស្មីវិទ្យា និងវិទ្យុសកម្មរួមការព្យាបាលនៃសុដន់ នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺមហារីកសុដន់ក្នុងដំណាក់កាលដំបូងជារឿយៗតែងតែមិនមានរោគសញ្ញាអ្វីនោះទេ។ ចំពោះ​អ្នក​ដែល​មាន​រោគ​សញ្ញា​អាច​មកជាមួយការស្ទាបប៉ះដុំសាច់បរិវេនសុដន់ឬក្រោមក្លៀក ប៉ុន្តែដុំសាច់អាចចុចទៅឈឺឬមិនឈឺក៏ថាបាន ចំណែករោគសញ្ញាផ្សេងទៀតដែលអាចត្រូវបានរកឃើញរួមមាន:

  • សុដន់មានការផ្លាស់ប្តូររូបរាង ឬខ្នាត
  • សុដន់ ឬ​ក្បាល​សុដន់​មានស្នាមផុងឬរហែក
  • ក្បាលសុដន់មានការផ្លាស់ប្តូរ ដូចជា ក្បាលសុដន់ចង្អុលចុះ ក្បាលសុដន់មានកន្តួលក្រហម ឬហូរឈាម
  • មានទឹករងៃឬសារធាតុរាវហូរចេញពីក្បាលសុដន់
  • មានអារម្មណ៍ថាឈឺចាប់ ឬឈឺចាប់នៅបរិវេនសុដន់

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុដន់ឱ្យបានហ្មត់ចត់ ដែល​បច្ចុប្បន្ន​អាចពិនិត្យ​ដោយ​ធ្វើ​ម៉ាំម៉ូក្រាម (Mammogram) ភ្ជាប់ជាមួយអ៊ុលត្រាសោនសុដន់ (Ultrasound) ប្រសិនបើ​រក​ឃើញក្នុង​ដំណាក់កាល​ដំបូង មានឱកាស​អាចព្យាបាលជា​សះស្បើយបាន។

លើសពីនេះ ការពិនិត្យរកមើលមហារីកសុដន់ត្រូវបានណែនាំសម្រាប់ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅសម្រាប់អ្នកជំងឺដែលមានប្រវត្តិស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដូចជាមានប្រវត្តិនៃហ្សែនក្នុងគ្រួសារ ឬមានសាច់ញាតិផ្ទាល់ដែលមានជំងឺមហារីកសុដន់ ឬអូវែ អាចទទួលបានការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតឯកទេសតាមករណីនីមួយៗ

សម្រាប់ការធ្វើ ម៉ាំម៉ូក្រាម (Mammogram) គឺ​ជា​ការ​ពិនិត្យ​មើល​រូបភាព​នៃ​សុដន់​ដោយ​ការ​ថត​កាំរស្មី ដោយឧបករណ៍ពិនិត្យនឹងបញ្ចេញវិទ្យុសកម្មកម្រិតទាប បរិមាណវិទ្យុសកម្មបើធៀបនឹងការថតកាំរស្មីអ៊ិចទ្រូងគឺខ្ពស់ជាងបន្តិចបន្តួច ឬគិតជាមួយភាគប្រាំមួយនៃបរិមាណវិទ្យុសកម្មធម្មជាតិនៅជុំវិញយើង ក្នុងបច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីមានបច្ចេកវិទ្យា 3D ម៉ាំម៉ូក្រាម (Mammogram) ដោយចំណាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះក្នុងការថតកាំរស្មីអ៊ិចក្នុងមួយទីតាំង ដែលជួយឪ្យអាចបំបែកស្នាមជំងឺចេញពីជាលិកាសុដន់ដែលត្រួតលើគ្នា ជាលទ្ធផលឪ្យមើលឃើញដុំសាច់ ឬកំណកកំបោរដែលខុសប្រក្រតីកាន់តែច្បាស់ និងអាចទទួលបានរូបភាពលម្អិតជាងមុន។ ជាពិសេសចំពោះអ្នកជំងឺដែលមានជាលិកាសុដន់ក្រាស់ (dense breast) ការពិនិត្យសុដន់ដោយការធ្វើ ម៉ាំម៉ូក្រាម (Mammogram) ម្តងក្នុងមួយឆ្នាំត្រូវបានចាត់ទុកថាមានសុវត្ថិភាពនិងជួយរកមើលភាពមិនប្រក្រតីនៃសុដន់នៅដំណាក់កាលដំបូងផងដែរ។

ចំណែកឯផ្នែកអ៊ុលត្រាសោន នឹងធ្វើឱ្យឃើញដុំសាច់ឬថង់ទឹកក្នុងសុដន់ ប្រសិនបើអ្នករកឃើញដុំសាច់ក៏អាចបញ្ជាក់ពីខ្នាតនិងរូបរាងនៃដុំសាច់ដើម្បីប្រាកដថាវាជាសាច់ល្អ ឬមានកត្តាចង្អុលបង្ហាញជំងឺមហារីក វិធីនេះនឹងជួយធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែលម្អិត និងត្រឹមត្រូវ។

មហារីក​សុដន់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​ស្ងាត់​មួយដែរនៅក្បែខ្លួនយើង ដូច្នេះការពិនិត្យមហារីកសុដន់ដោយប្រើ ម៉ាំម៉ូក្រាម (Mammogram) និង អ៊ុលត្រាសោន (Ultrasound) គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់ស្ត្រីទាំងអស់ដែលមានការចង្អុលបង្ហាញព្រោះ​មហារីក​សុដន់​រក​ឃើញ​ទាន់​ពេល​វេលា​អាច​ព្យាបាលជា​សះស្បើយ​បាន។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Breast Center, 3រd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating