អត្ថបទសុខភាព

“ភាវៈពិការខួរក្បាល” គ្រោះថ្នាក់ស្ងាត់ៗសម្រាប់កុមារតូច

Share:

ភាវៈពិការខួរក្បាល ឬ Cerebral Palsy បណ្តាលមកពីរបួសខួរក្បាលពីមូលហេតុផ្សេងៗក្នុងអំឡុងពេលនៃទារកឬកុមារតូច បណ្តាលឪ្យមានការលូតលាស់យឺតជាងធម្មតាជាពិសេសខាងផ្នែកខាងសាច់ដុំ ប៉ះពាល់ដល់ជីវិតនាពេលអនាគត ដូច្នេះ​ហើយ អ្នក​គួរ​ប្រញាប់​នាំកូនរបស់អ្នកមកព្យាបាល ហ្វឹកហាត់ជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សម្រាប់គុណភាពជីវិតកាន់តែប្រសើរ

វេជ្ជបណ្ឌិត Supachai Laovongsomboon គ្រូពេទ្យកុមារឯកទេសខាងប្រព័ន្ធសរសៃប្រសាទ ពេទ្យ​វេជ្ជ​ថានី​និយាយ​ថា ភាវៈពិការខួរក្បាល គឺជាជំងឺខួរក្បាលដែលបណ្តាលមកពីការរងរបួសជាអចិន្ត្រៃយ៍ដល់ខួរក្បាលនៅពេលដែលខួរក្បាលមិនទាន់បានអភិវឌ្ឍយ៉ាងពេញលេញ។ បណ្តាលឱ្យមានភាពមិនប្រក្រតីនៃការធ្វើចលនារបស់រាងកាយ ចលនាដៃ ជើង រាងកាយ តុល្យភាព ការឈរ ដើរខុសប្រក្រតី ឬមិនអាចដើររួច​ ភាគច្រើនតែងតែរកឃើញចាប់តាំងពីកំណើត ឬតាំងពីអំឡុងពេលទារក ភាគច្រើនតែកើតមានចំពោះទារកដែលកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប កង្វះអុកស៊ីសែនពេលកើត។ល។

រោគសញ្ញារបស់កុមារពិការខួរក្បាល អាចសង្កេតបានតាមការលូតលាស់យឺតជាងលក្រុមវ័យដូចគ្នា លើកក បង្វិលខ្លួន អង្គុយវារ ដើរ ចូលចិត្តប្រើដៃម្ខាងមុនអាយុ។ល។

ចំពោះ​មូលហេតុ​នៃ​របួស​ខួរក្បាល​អាច​កើតមានតាំងពី​មុន​ពេល​សម្រាល អំឡុងពេល​សម្រាល និង​ក្រោយពេល​សម្រាល​

  • ហានិភ័យតាំងពីក្នុងផ្ទៃពោះ មានការឆ្លងមេរោគរបស់ម្តាយដែលពរពោះ ដូចជាជម្ងឺ Rubella ជំងឺអុតស្វាយ ជំងឺរឹម រោគស្វាយ ការខ្វះអុកស៊ីសែនទារកក្នុងផ្ទៃពោះ ធ្លាក់សុក គ្រោះថ្នាក់ដែលបណ្តាលឱ្យខួរក្បាលរបស់ទារករងការខូចខាតនៅពេលនៅក្នុងផ្ទៃ។
  • ហានិភ័យអំឡុងពេលសម្រាល ម្តាយ​ត្រូវសម្រាលដោយមិនគ្រប់ខែ មានបញ្ហាពិបាកសម្រាល ទម្ងន់​ពេល​សម្រាល​តិច មានការហូរ​ឈាម​ក្នុង​ខួរក្បាល ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន​ក្នុង​ពេល​សម្រាល សុករុំក ការ​ឆ្លង​មេរោគ ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល​ពេល​សម្រាល។
  • ហានិភ័យក្រោយសម្រាល កុមារអាចឆ្លងមេរោគក្រោយពេលសម្រាល ឬ មានឧប្បត្តិហេតុប៉ះពាល់ក្បាល ការលូតលាស់ជាលិកាខួរក្បាលខុសប្រក្រតី ជម្ងឺខាន់លឿង ឬជំងឺហ្សែន។

ភាវៈពិការខួរក្បាល អាចបែងចែកតាមរោគសញ្ញានៃសរសៃប្រសាទជា ៤ប្រភេទ ដូចខាងក្រោម៖

  1. រោគសញ្ញាពិការខួរក្បាលបែបកន្ត្រាក់ (Spastic cerebral palsy) រកឃើញច្រើនបំផុតក្នុងកុមារពិការខួរក្បាលទាំងស្រុង និងមានការកន្ត្រាក់នៃសាច់ដុំ ជាពិសេសដៃ ឬជើង អាចកើតឡើងពាសពេញរាងកាយ ដូចជាដងខ្លួន និងដៃជើងមួយចំហៀងខ្លួន ជើងមានអាការៈកន្ត្រាក់ខ្លាំងជាងដៃ ជើងនិងដៃទាំងពីរមានការកន្ត្រាក់។
  2. រោគសញ្ញាពិការខួរក្បាលបែបផ្លាស់ទីខុសប្រក្រតី (Athetoid cerebral palsy) ត្រូវបានរកឃើញនៅក្នុងកុមារប្រហែល ១ នាក់ក្នុងចំណោម ៤ នាក់ដែលមានជំងឺពិការខួរក្បាល វានឹងមានរោគសញ្ញានៃការស្វិតកន្ត្រាក់សាច់ដុំ ខូចទ្រង់ទ្រាយ ឬរមួល មិនអាចគ្រប់គ្រងចលនារាងកាយបាន អ្នកខ្លះអាច​មាន​ក​ផ្អៀង ស្មា​រមួល និង​កន្ត្រាក់ដៃផងដែរ។
  3. រោគសញ្ញាពិការខួរក្បាលបែបដើមិនត្រង់ផ្លូវ (Ataxic cerebral palsy) កម្ររកឃើញ មានបញ្ហាជាមួយនឹងតុល្យភាពរាងកាយ និងការសម្របសម្រួលនៃប្រព័ន្ធផ្សេងៗ រួមទាំងការញ័រក៏អាចកើតមានផងដែរ។
  4. រោគសញ្ញាពិការខួរក្បាលបែបចម្រុះ (Mixed cerebral palsy) គឺនិងមានរោគសញ្ញានៃជំងឺពិការខួរក្បាលលើសពី ១ រួមគ្នា

ចំពោះ​ការ​ព្យាបាល​ជំងឺ​ពិការ​ខួរក្បាល​នឹង​ត្រូវ​ព្យាបាល​ដោយ​ក្រុម​ពហុ​ជំនាញ។ ដែលរួមបញ្ចូល គ្រូពេទ្យកុមារផ្នែកប្រព័ន្ធប្រសាទ គ្រូពេទ្យកុមារឯកទេសផ្នែកលូតលាស់និងអាកប្បកិរិយា គ្រូពេទ្យកុមារផ្នែកជំងឺផ្លូវដង្ហើម គ្រូពេទ្យកុមារផ្នែកអាហារូបត្ថម្ភ គ្រូពេទ្យកុមារផ្នែកជំងឺក្រពះពោះវៀន គ្រូពេទ្យឯកទេសខាង otolaryngologist គ្រូពេទ្យភ្នែក គ្រូពេទ្យប្រព័ន្ធប្រសាទ គ្រូពេទ្យវះកាត់ឆ្អឹង វេជ្ជបណ្ឌិតផ្នែកស្តារនីតិសម្បទា អ្នកព្យាបាលរាងកាយ អ្នកព្យាបាលការងារ ដោយផ្តោតលើការព្យាបាលស្តារនីតិសម្បទាដូចជា ការព្យាបាលការងារបំបាត់ ចលនាបំបាត់ និងការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការះកន្ត្រាក់ ជំរុញការអភិវឌ្ឍន៍ និងសក្តានុពលរបស់កុមារពិការខួរក្បាល ដើម្បី​អាច​មាន​គុណភាព​ជីវិត​កាន់តែ​ប្រសើរ

ទោះយ៉ាងណាក៏ដោយ ជំងឺពិការខួរក្បាលមានរោគសញ្ញាច្រើនលក្ខណៈ ណែនាំដល់ឪពុកម្តាយដែលកំពុងមានកូនជាពិសេស ម្តាយដែលសម្រាលកូនមិនគ្រប់ខែ ឬមានទម្ងន់ទាប គួរតែតាមដានរោគសញ្ញាកូនរបស់អ្នកយ៉ាងដិតដល់។ប្រសិនបើអ្នកសង្ស័យថាមានភាពមិនប្រក្រតី អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ដើម្បីវាយតម្លៃ និងទទួលការព្យាបាលសមស្រប។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Neurology Center, 4th Floor, King Of Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating