អត្ថបទសុខភាព

៣ សញ្ញានៃការឈឺក្បាលដ៏គ្រោះថ្នាក់អាចជាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

Share:

បដិសេធមិនបានទេថាការឈឺក្បាលគឺជារោគសញ្ញាទូទៅមួយ អ្នកជំងឺដែលមកជួបគ្រូពេទ្យជាង ៩០% មានអាការះឈឺក្បាលទូទៅដោយគ្មានគ្រោះថ្នាក់ បើទោះជាយ៉ាងណាក៏ដោយមានប្រហែល ១០% នៃអ្នកជំងឺដែលនៅសល់ សូម្បីតែឈឺចាប់បន្តិចបន្តួច លើកដំបូង ក៏អាចជារោគសញ្ញាដែលចង្អុលបង្ហាញពីជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ជីវិតបានដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ។

សូមពិនិត្យមើល ៣ សញ្ញាព្រមាននៃការឈឺក្បាលដោយសារជំងឺដាច់សរសៃឈាមខួរក្បាល

  1. ឈឺក្បាលធ្ងន់ធ្ងរស្រួចស្រាវ បែបមិនធ្លាប់កើតឡើងពីមុនមក ដោយរោគសញ្ញាការឈឺក្បាលមានមូលហេតុមកពីសម្ពាធនៅក្នុងខួរក្បាលកើនឡើងបែបស្រួចស្រាល ពីការហូរឈាមក្នុងខួរក្បាល។
  2. ឈឺក្បាលរួមជាមួយនឹងអាការះខុសប្រក្រតីនៃប្រព័ន្ធប្រសាទ ដូចជា ខ្សោយដៃខ្សោយជើង វៀចមាត់ និយាយមិនច្បាស់ វិលមុខ មានបញ្ហារឿងតុល្យភាព មើលឃើញទ្វេ។ រោគសញ្ញាទាំងនេះបណ្តាលមកពីមុខងារខួរក្បាលខុសប្រក្រតី ប្រសិនបើរោគសញ្ញាកើតឡើងបែបស្រួចស្រាលអាចចង្អុលបង្ហាញពីជំងឺដាច់សរសៃឈាមខួរក្បាលបាន។
  3. ឈឺក្បាលរួមជាមួយនឹងការប្រកាច់។ ការប្រកាច់គឺជារោគសញ្ញារួមនៃជំងឺសរសៃឈាមវៀត ឬប៉ោងដែលរកឃើញច្រើនបំផុតបន្ទាប់ពីអាការះឈឺក្បាល។ កើតឡើងមកពីរាងកាយបានបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទប្រភេទជំរុញការប្រកាច់ច្រើនជាងសារធាតុរារាំងការប្រកាច់ ដោយការប្រកាច់និងលំហូរឈាមមិនប្រក្រតីអាចនាំឱ្យឈឺក្បាល។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកមានការឈឺក្បាលធ្ងន់ធ្ងរដែលអ្នកមិនធ្លាប់មានពីមុនមករួមជាមួយនឹងរោគសញ្ញាខុសប្រក្រតីផ្សេងៗទៀត អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចប៉ះពាល់ដល់ជីវិតនិងពិការភាព។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Neurology Center, 5th Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating