អត្ថបទសុខភាព

ជំងឺខួរក្បាល AVM – កម្រ ប៉ុន្តែជារោគសញ្ញាដ៏ធ្ងន់ធ្ងរដែលត្រូវដឹង

Share:

ឈឺក្បាលបែបធ្ងន់ធ្ងរ ប្រកាច់ ឈឺបរិវេនណាមួយនៃក្បាល បាត់បង់ការមើលឃើញ ឬភាពមិនស្ថិតស្ថេរធ្ងន់ធ្ងរក៏អាចបញ្ជាក់ទៅដល់រោគសញ្ញាដូចជា ជំងឺខួរក្បាល AVM ឬភាពមិនប្រក្រតីនៃសរសៃឈាម។ នៅពេលដែលសរសៃឈាមដែលភ្ជាប់ទៅនឹងសរសៃឈាមក្រហមនិងសរសៃវ៉ែននៅក្នុងខួរក្បាលមានការប្រទាក់គ្នា​ និងបង្ករឪ្យកើតឡើងការខូចទ្រង់ទ្រាយសរសៃឈាម

សរសៃឈាមក្រហម​មាន​តួនាទី​ដឹកនាំ​ឈាម​ដែលផ្ទុក​អុកស៊ីហ្សែន​ចេញពី​បេះដូង បញ្ជូន​ទៅ​ចិញ្ចិមខួរក្បាល ខណៈ​សរសៃ​វ៉ែន​មានតួនាទីបញ្ជូន​ឈាម​ដែលបានចិញ្ចិម​អុកស៊ីហ្សែន​ត្រឡប់​ទៅ​សួត និង​បេះដូង​វិញ។ នៅពេលដែលជំងឺខួរក្បាល AVM កើតឡើង ដំណើរការដ៏សំខាន់នេះត្រូវបានរំខាន។ នៅពេលដែលជំងឺខួរក្បាល AVM កើតឡើង ដំណើរការសំខាន់នេះត្រូវរងការរំខាន។

ភាគច្រើននៃអ្នកជំងឺដែលត្រូវបានគេរកឃើញថាមានជំងឺខួរក្បាល AVM តាំងពីកំណើតប៉ុន្តែអាចនិងមិនមានរោគសញ្ញាពេញមួយជីវិត​ ​ក្នុងឱកាសដ៏កម្រ វាអាចឆ្លងដល់ក្រុមគ្រួសារ។

អ្វីដែលបណ្តាលឱ្យទៅជាជំងឺខួរក្បាល AVM នៅមិនទាន់ដឹងនៅឡើយ។ ​អ្នកស្រាវជ្រាវភាគច្រើនបានរកឃើញថាជំងឺនេះមានតាំងពីកំណើត ហើយអាចកើតឡើងក្នុងអំឡុងពេលនៃទារកក្នុងផ្ទៃ។

ជំងឺខួរក្បាល AVM មិនមានទំនោរបង្ហាញសញ្ញា និងរោគសញ្ញាណាមួយឡើយ រហូតទាល់តែដាច់សរសៃឈាមក្រហម ដែលបណ្តាលឱ្យមានការហូរឈាម។ នៅក្នុងពាក់កណ្តាលនៃករណីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន AVM មានការហូរឈាមជាសញ្ញាដំបូងក្រៅ​ពី​ការ​ហូរ​ឈាម រោគ​សញ្ញា​ផ្សេង​ទៀត អ្នក​ជំងឺ​ខ្លះ​អាច​មាន​ដូច​ជា:

  • ការប្រកាច់
  • ឈឺក្បាលនៅផ្នែកមួយនៃក្បាល
  • ភាពទន់ខ្សោយ ឬស្ពឹកសាច់ដុំនៅផ្នែកមួយនៃរាងកាយ ឬខ្វិន
  • ការបាត់បង់ការមើលឃើញ
  • ពិបាកនិយាយ
  • ភាពច្របូកច្របល់ ឬអសមត្ថភាពក្នុងការយល់ពីអ្នកដទៃ
  • ភាពមិនស្ថិតស្ថេរធ្ងន់ធ្ងរ

នៅពេល AVM ដាក់សម្ពាធខ្លាំងទៅលើជញ្ជាំងសរសៃឈាមក្រហម និងសរសៃវ៉ែនដែលទទួលរងនៅការប៉ះពាល់ សរសៃទាំងនោះនិងទន់ខ្សោយហើយជាលទ្ធផលដែរធ្វើ AVM ប្រេះបែក ឬហូរឈាមក្នុងខួរក្បាល។ ជំងឺ​នេះ​ក៏​អាច​បង្ក​ឱ្យ​មាន​ផលវិបាក​ពី​ការខ្វះ​អុកស៊ីហ្សែន​ក្នុង​ជាលិកា​ខួរក្បាល ឬ​មាន​ការ​ខូច​ខួរក្បាល​។

ប្រសិនបើអ្នកជំងឺត្រូវបានគេសង្ស័យថាមានជំងឺខួរក្បាល AVM វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យជំងឺនេះដោយ ការស្កេន CT ឬ MRI។​ Cerebral angiography ក៏ត្រូវបានគេប្រើផងដែរព្រោះវាជាការធ្វើតេស្តរោគវិនិច្ឆ័យលម្អិតបំផុតដែលបង្ហាញពីទីតាំង និងលក្ខណៈនៃសរសៃឈាមក្រហម និងសរសៃវ៉ែនដែលរងផលប៉ះពាល់ ដែលជាព័ត៌មានសំខាន់ក្នុងការរៀបចំផែនការព្យាបាល។

មានជម្រើសជាច្រើនសម្រាប់ការព្យាបាល​ ជំងឺខួរក្បាល AVM ដោយគោលបំណងចម្បងនៃការព្យាបាលគឺ​ទប់ស្កាត់ការកើតឡើងនៃការហូរឈាម ដើម្បីគ្រប់គ្រងការប្រកាច់ឬស្ថានភាពសរសៃប្រសាទផ្សេងទៀតក៏ត្រូវយកមកពិចារណាផងដែរនៅពេលព្យាបាលអ្នកជំងឺ។ជម្រើសព្យាបាលដែលសមស្របបំផុត គឺប្រែប្រួលទៅតាមអាយុ និងសុខភាពរបស់អ្នកជំងឺ ព្រមទាំងទំហំ និងទីតាំងរបស់ AVM។ ការវះកាត់ ឬវះកាត់ដើម្បីយក AVM ចេញជាការព្យាបាលធម្មតាបំផុត នៅពេលដែលមានហានិភ័យតិចតួចសម្រាប់អ្នកជំងឺក្នុងការដាច់សរសៃឈាមខួរក្បាល ឬប្រកាច់។ នីតិវិធីនេះធ្វើឡើងដោយការប្រើប្រាស់មីក្រូទស្សន៍ដែលមានថាមពលខ្ពស់ដើម្បីបិទ AVM ហើយយកវាចេញពីជាលិកាដែលនៅជិតនោះជាមួយនឹងឈុតវេជ្ជសាស្ត្រ។ ការចាក់បិទសរសៃឈាមដោយការសុងសរសៃឈាមនិងការវះកាត់ដោយប្រើកាំរស្មី Stereotactic ជាជម្រើសផ្សេងៗទៀតនៃការព្យាបាល។

រឿងសំខាន់បំផុតគឺចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយនិងវេជ្ជបណ្ឌិតភ្លាមៗប្រសិនបើមានរោគសញ្ញាណាមួយនៃជំងឺខួរក្បាល AVMដែរបានរៀបរាបខាងលើ​ ប្រសិនបើការហូរឈាមកើតឡើងនៅក្នុងខួរក្បាល AVM ក្លាយជាការគំរាមកំហែងដល់អាយុជីវិត ហើយចាំបាច់ត្រូវការការមើលថែយ៉ាងយកចិត្តទុកដាក់ពីខាងវេជ្ជសាស្ត្រជាបន្ទាន់។

ក្នុងករណីមានការសង្ស័យថាមានរោគសញ្ញានៃជំងឺខួរក្បាល AVM គ្រូពេទ្យអាចណែនាំ MRI ខួរក្បាលដើម្បីពិនិត្យស្ថានភាពរបស់អ្នកជំងឺ។ MRI គឺជាការស៊ើបអង្កេតផ្នែកវេជ្ជសាស្រ្តដែលប្រើមេដែកខ្លាំង និងរលកវិទ្យុដើម្បីបង្កើតរូបភាពច្បាស់នៃខួរក្បាល​ យើងអាចទទួលបានលទ្ធផលដែរលម្អិតជាង​ CT ស្កេន ដោយសារតែវាអាចមើលឃើញសម្បីតែចលនា​របស់ជាលិកានៃខួរក្បាល។ ដោយបញ្ជាក់ច្បាស់នៅទីតាំងនៃ AVM និងកន្លែងដែរហូរឈាម ដែលជាព័ត៌មានសំខាន់ដែលជួយគ្រូពេទ្យឱ្យវាយតម្លៃស្ថានភាព ដូច្នេះជម្រើសនៃការព្យាបាលត្រឹមត្រូវអាចត្រូវបានផ្តល់ជូន។ ហេតុនេះទើប MRI ក្លាយជាការធ្វើតេស្តពិនិត្យដ៏មានប្រសិទ្ធភាពមួយដើម្បីកំចាត់ AVM ខួរក្បាល ឬលក្ខខណ្ឌសរសៃប្រសាទផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Neurology Center, 4th Floor, King Of Bone Building, Vejthani Hospital

+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • No Rating Yet!
  • Your Rating