អត្ថបទសុខភាព

ឆ្អឹង​ជើង​ដុះ​ដោយសារ​រលាក​សរសៃពួរ​​រ៉ាំរ៉ៃ

Share:

ការរលាកសរសៃពួរហើយ មិនប្រញាប់ព្យាបាលឬសម្រាកការប្រើប្រាស់ជើងទេ នឹងធ្វើឱ្យមានការរលាករ៉ាំរ៉ៃ រហូតដល់ឆ្អឹងដុះនៅខាងក្រោយកែងជើង រហូតដល់ប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ ឬមិនអាចត្រឡប់ទៅលេងកីឡាដូចមុនបានឡើយ។

សរសៃពួរគឺជាសរសៃធំបំផុតនៅក្នុងរាងកាយ មានតួរនាទីភ្ជាប់សាច់ដុំកំភួនជើងនិងកែងជើងដើម្បីឪ្យការដើរ រត់ លោតបានយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើសរសៃពួរមានសុខភាពមិនល្អ ឬតឹងពេកវាអាចបណ្តាលឱ្យរលាកសរសៃពួរបានយ៉ាងងាយ។ មូលហេតុគឺបណ្តាលមកពីការប្រើការដដែលៗទៀត ការធ្វើលំហាត់ប្រាណ លេងកីឡាដែលទាមទារការផ្លាស់ប្តូរទិសដៅភ្លាមៗ​ ឬឈប់ភ្លាមៗ ការដើរច្រើនពេកនិងលឿនពេក ការលោតដដែលៗ ឬសូម្បីតែការព្រឹងជើងជាប់​ រួមទាំងការពាក់ស្បែកជើងកែងខ្ពស់ជាប្រចាំ ពាក់ស្បែកជើងដែលមិនសមនឹងជើងរបស់អ្នក ឬពាក់ស្បែកជើងដែលមានបាតខូច និងរួមទាំងភាពទ្រុឌទ្រមតាមអាយុ​និងការលើសទម្ងន់ ទាំងនេះបណ្តាលឱ្យមានកម្លាំងទាញច្រំដែលនៅលើសរសៃពួរឬឆ្អឹងក្រោយកែងជើងដែរជាកន្លែងដែរភ្ជាប់ដោយសរសៃពួរ រហូតដល់មានការរលាកសរសៃពួរនៅទីបំផុត

វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេស ជើង និងកជើង មន្ទីរពេទ្យវេជ្ជថានី បានបង្ហាញថា នៅពេលដែលសរសៃពួរ​រលាក អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់នៅកជើង ហើយការឈឺចាប់នឹងកើនឡើងបន្ទាប់ពីធ្វើលំហាត់ប្រាណ ឬដើរ ហើមក្រហមនៅបរិវេនលើកែងជើង ចុច ឬធ្វើចលនា ហើយមានអារម្មណ៍ឈឺចាប់នៅកែងជើង អារម្មណ៍ក្តៅនៅក្នុងកែងជើងនិងតឹងសាច់ដុំកំភួនជើង ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះសូមប្រញាប់សម្រាកការប្រើប្រាស់ជើងរបស់អ្នកឪ្យបានលឿន ស្របជាមួយការស្អំត្រជាក់​ញឹកញាប់ ដើម្បីកាត់បន្ថយការហើមនិងការឈឺចាប់​ ហើយ​គួរ​រង់​ចាំ​ឱ្យ​ការ​ឈឺ​ចាប់ និង​ហើម​បាត់​១០០% មុន​នឹង​ត្រឡប់​មក​ធ្វើ​ការ​ជើង​ខ្លាំង ឬ​ធ្វើ​លំ​ហាត់ប្រាណ​វិញ ព្រោះ​បើ​មិនទាន់ជាសះស្បើយទេ ការរលាក​នឹង​កកកុញ និង​រ៉ាំរ៉ៃ​រហូត​ដល់​អាការ​កាន់តែ​ធ្ងន់ធ្ងរ។

“ប្រសិនបើទុកចោលរហូតដល់សរសៃពួររលាករ៉ាំរ៉ៃនិងបណ្តាលឪ្យមានកំណកកំបោរ​ប្រមូលផ្តុំ​នៅលើឆ្អឹងជើងត្រូវបានគេស្គាល់ផងដែរថាជា ឆ្អឹងដុះមកពីរលាកសរសៃពួររ៉ាំរ៉ៃ​ Achilles tendonitis នៅដំណាក់កាលដំបូង ប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកជំងឺនឹងដឹងនៅពេលដែលឆ្អឹងលូតលាស់ទៅសង្កត់លើសរសៃប្រសាទ រហូត​ដល់​ធ្វើ​ឲ្យ​ឈឺ​ជើង​រ៉ាំរ៉ៃ ឬ​អ្នក​ជំងឺ​ខ្លះ​មិន​អាច​ត្រឡប់​ទៅ​លេង​កីឡា​ដូច​មុន​បាន​ទេ ព្រោះវានឹងមានការឈឺចាប់ ហើមនៅខាងក្រោយកជើង មានអារម្មណ៍ថាឆ្អឹងដុះកកិតនឹងគែមស្បែកជើង ឬកកិតនិងសរសៃពួរធ្វើឱ្យសរសៃចងកាន់តែខូចខាត”។

វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN មានប្រសាសន៍ថា

ប្រសិនបើមានឆ្អឹងដុះពីការរលាកសរសៃពួរដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺយ៉ាងខ្លាំងជាពិសេសការឈឺចាប់ដែលបង្កើតការធ្វើទារុណកម្មឥតឈប់ឈរ វិធីដែលអាចព្យាបាលឪ្យជាសះស្បើយបានគឺ តម្រូវឪ្យអ្នកជំងឺទទួលការវះកាត់ដើម្បីយកឆ្អឹងដែរដុះចេញព្រមជាមួយការជួសជុលសរសៃពួរដែរខូចខាតក្នុងពេលតែមួយ វេជ្ជបណ្ឌិតនឹងបើកស្នាមវះវះកាត់ប្រហែល 3-4 សង់ទីម៉ែត្រ សម្រាក​និងលាងមុខរបួសក្រោយការវះកាត់ប្រហែល 6 សប្តាហ៍ និងអាចត្រលប់មកសកម្មភាពប្រចាំថ្ងៃធម្មតាវិញ ហើយនិងអាចត្រលប់មកលេងកីឡាបានវិញ​​ក្នុង​រយះពេល​៤​ទៅ​៥​ខែ​បន្ទាប់​ពី​វះកាត់
សម្រាប់ការការពារមិនឪ្យកើត ឆ្អឹងជើងដុះដោយសាររលាកសរសៃពួររ៉ាំរ៉ៃ វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN បាននែនាំថាអ្នកចាប់ផ្តើមជាមួយនឹងការថែរក្សាសរសៃពួរ​របស់អ្នក ដើម្បីកុំឱ្យ​មានការរងរបួស ឬរលាក ដោយមានការទាញឬយឺតសរសៃពួរ (warm up) មុននិងក្រោយការលេងកីឡាឬហាត់ប្រាណគ្រប់ពេល ជៀសវាងការលោតនិងព្រឹងជើងក្នុងលក្ខណះដដែលៗ ពាក់ស្បែកជើងដែលសមនឹងជើងរបស់អ្នក បាតស្បែកជើងមិនរឹងពេក ជៀសវាងការពាក់ស្បែកជើងកែងជើងខ្ពស់ លើសពីនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតស្តង់ដារ ដើម្បី​ការពារ​ជើង និង​សរសៃពួរ​កុំឪ្យរង​ទម្ងន់​ខ្លាំង​ពេក ទាំងនេះក៏អាចកាត់បន្ថយសរសៃពួរខូចខាតមុនអាយុបានទៀតផង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Orthopedic Center, 2nd Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating