អត្ថបទសុខភាព

ធ្វើចលនាស្មារខុសវិធី អាចមានសិទ្ធសរសៃពួរហែកបាន

Share:

ធ្វើចលនាស្មាខុសវិធី ជាពិសេសបែប Over Throw ដែលតែងតែកើតឡើងនៅពេលបើកបរ ហើយផ្អៀងខ្លួនបោះដៃទៅយកឥវ៉ាន់ខាងក្រោយភ្លាមៗ នេះនឹងធ្វើឱ្យសរសៃពួរស្មាត្រូវ​រលោរភ្លាមៗ ឬរលារលើសកំណត់របស់វា ដែលជាហេតុបង្ករឪ្យមានសរសៃពួរស្មារដាច់រហែកបាន

រោគសញ្ញានៃការរហែកសរសៃពួរស្មា នឹងមានការឈឺចាប់ស្មាកាន់តែច្រើនឡើងៗ រហូតដល់វាចាប់ផ្តើមប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ដូចជាគេងផ្អៀង ហើយឈឺ មិនអាចលើកដៃបាន និងពិបាកស្លៀកសំលៀកបំពាក់ជាដើម​ ដែលប្រសិនបើទុកយូរ អាការះជាប់ស្មារនិងអាចកើតមកតាមបាន

ដូច្នេះអ្នកជំងឺដែលមានរោគសញ្ញា ឈឺស្មារ៉ាំរ៉ៃ ជាប់គ្នាក្នុងរយៈពេលយូរ ដូច្នេះគួរតែមកជួបគ្រូពេទ្យ ដើម្បីវាយតម្លៃការព្យាបាលសមស្រប សម្រាប់ការព្យាបាលការរហែកសរសៃពួស្មា ប្រសិនបើរោគសញ្ញាមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា រួមជាមួយការព្យាបាលដោយចលនា ប៉ុន្តែ​ប្រសិន​បើ​រោគ​សញ្ញា​មិន​បាន​ប្រសើរ​ឡើង ឬ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​ជា​ការ​រហែក​សរសៃពួ​ស្មា អាចចំបាច់ព្យាបាលដោយការវះកាត់។

នាពេលបច្ចុប្បន្ននេះមានបច្ចេកវិទ្យាសម្រាប់ការវះកាត់បែបសុង Arthroscopic​ មុខរបួសវះកាត់មានទំហំតូចប្រហែល 1 សង់ទីម៉ែត្រ កាត់បន្ថយរបួសសាច់ដុំ មានផលរំខានតិចតួច ហើយមិនចំណាយពេលយូរដើម្បីសម្រាកព្យាបាល អាច​វិល​មក​រក​ជីវិត​តាមធម្មតា​វិញ​បាន​លឿន​ជាង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Orthopedic Center, 2nd Floor, King Of Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating