អត្ថបទសុខភាព

បច្ចេកវិទ្យា RF សម្រាប់ការព្យាបាលអាឡែស៊ីអំឡុងពេលបម្រែបម្រួលអាកាសធាតុ

Share:

អាការះតឹងច្រមុះរ៉ាំរ៉ៃ ប៉ះពាល់​ដល់គុណភាពជីវិតរបស់អ្នកជំងឺដោយផ្ទាល់ បង្ករឱ្យបាត់បង់ការផ្តោតអារម្មណ៍ក្នុងការសិក្សា ការងារ និងសកម្មភាពផ្សេងៗ គឺមិនងាយស្រួលនិងបត់បែនប៉ុន្នារទេ ថែមទាំងរាលដាលដល់ការគេងសម្រាកផងដែរ បណ្តាលឱ្យងងុយគេងពេញមួយថ្ងៃដោយសារតែការគេងមិនលក់ស្កប់ កត្តាដែលបង្ករឪ្យបែបនេះគឺអាការះតឹងច្រមុះ ដែរបណ្តារមកពីការរលាកផ្នាសព្រោងច្រមុះ ឬស្រទាប់បាំងច្រមុះ ជាទូរទៅអ្នកជំងឺតែងតែមានអាការះ កណ្តាស់ ហៀរសំបោរ ឈឺក្បាល និងពិបាកដកដង្ហើម

ការព្យាបាលជំងឺអាឡែស៊ីច្រមុះរ៉ាំរ៉ៃ

គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក នឹងធ្វើការពិនិត្យរាងកាយ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺតឹងច្រមុះរ៉ាំរ៉ៃ ថាមកពីមូលហេតុអ្វី និងផ្តល់ការព្យាបាលសមស្របទៅតាមមូលហេតុ ដូចជា

  • ការគ្រប់គ្រងអាឡែរហ្សីចំពោះអ្នកជំងឺដែលមានមូលហេតុមកពីអាឡែស៊ី
  • ការព្យាបាលការឆ្លងមេរោគក្នុងករណីមានការរលាកនិងឆ្លងមេរោគនៅក្នុងច្រមុះ
  • ការវះកាត់កែក្តោងច្រមុះ ក្នុងករណីដែលក្តោងច្រមុះវៀចខ្លាំង
  • ការព្យាបាលដោយប្រើបច្ចេកទេសហៅថា RF (Radiofrequency) ឬការព្យាបាលដោយប្រើប្រេកង់វិទ្យុ

តាមរយៈ​ការ​ព្យាបាល​ដោយ​បច្ចេកទេស RF វេជ្ជបណ្ឌិត​នឹង​ប្រើ​ម្ជុល​ពិសេស​ដាក់ចូល​ទៅក្នុងផ្នាស​ប្រហោង​ច្រមុះ​របស់​អ្នកជំងឺ បន្ទាប់មករលកវិទ្យុត្រូវបានបំប្លែងទៅជា​កម្តៅ ផ្នាសច្រមុះនិងបង្កើតជាលិកាមករួចរួញទៅវិញ​ ជាលទ្ធផលធ្វើឪ្យទំហំនៃប្រហោងច្រមុះមានទំហំធំជាង អ្នកជំងឺអាចដកដង្ហើមបានយ៉ាងធូរនិងងាយស្រួល

លើសពីនេះ ការព្យាបាលដោយរលកវិទ្យុ RF ក៏ជួយដល់ការរមាស់ច្រមុះ ហៀរសំបោរ ឬស្លេះធ្លាក់ទៅបំពង់ក ថយចុះផងដែរ ហើយ​ចំពោះ​អ្នក​ជំងឺ​ដែល​

  • Readers Rating
  • No Rating Yet!
  • Your Rating