អត្ថបទសុខភាព

ការយល់ដឹងអំពីហានិភ័យ៖ ការដែលបានទទួល PM2.5 ប៉ះពាល់ដល់ជំងឺរលាកប្រហោងឆ្អឹង (sinusitis)

Share:

ថ្មីៗនេះធូលី PM2.5 មានការកើនឡើងគួរឱ្យកត់សម្គាល់ដែលអាចបង្កឱ្យមានការរលាកនៅក្នុងខ្លួនបាន។ បើទោះជាមិនមែនគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះបញ្ហានេះទេ ប៉ុន្តែការរលាកនេះ ជួនកាលអាចនាំអោយមានការឈឺចាប់លើផ្ទៃមុខ រួមទាំងការឈឺក្បាល សម្ពាធជុំវិញភ្នែក និងថ្ពាល់ និងការកកស្ទះ។ រោគសញ្ញាទាំងនេះអាចស្រដៀងទៅនឹង ជំងឺរលាកប្រហោងឆ្អឹង (sinusitis) ។

លលាដ៍ក្បាលរបស់យើងមានប្រហោងខ្យល់ ហៅថាប្រហោងឆ្អឹង (Sinus) ដែលស្ថិតនៅជុំវិញច្រមុះ និងថ្ងាស។ ប្រហោងឆ្អឹង (Sinus) ទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងសុខុមាលភាពរបស់យើង។ ពួកវាដើរតួជាបន្ទប់បំពងសំឡេង បង្កើនសំឡេងនៃការនិយាយរបស់យើង និងផ្តល់ នូវភាពសម្បូរបែប។ ប្រហោងឆ្អឹង (Sinus) នឹងបញ្ចេញកំដៅម្តងបន្តិចៗ ដែលធ្វើឪ្យអាកាសធាតុចូលមកមានសំណើមខណៈពេលយើងកំពុងតែដកដង្ហើម ដើម្បីការពារសួតដ៏ផុយស្រួយរបស់យើង ផ្នាសច្រមុះនឹងចាប់ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងៗទៀត ការពារផ្លូវដង្ហើម និងច្រមុះផ្នែកខាងចេញពីគ្រោះថ្នាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រហោងឆ្អឹងដែលសំខាន់ទាំង​អាចមានការរលាកបាន បង្ករឪ្យកើតទៅជាជំងឺរលាកប្រហោងឆ្អឹង (sinusitis) បាន។ នេះច្រើនតែកើតឡើងនៅពេលដែលសារធាតុដែលបង្កឪ្យរមាស់ ដូចជាធូលីដី មេរោគ សារធាតុពុល ឬជាតិពុលបង្កឱ្យរលាកនៅក្នុងស្រទាប់ប្រហោងឆ្អឹង។ ធូលី PM2.5 អាច​ធ្វើឱ្យ​កោសិកា​ភាពស៊ាំ​រលាក​សកម្ម និង​ជំរុញ​ការ​បញ្ចេញ​សារធាតុ cytokines ដែល​បង្ក​ឱ្យ​រលាក​នៅក្នុង​ស្រទាប់​ប្រហោង​ឆ្អឹង ដែល​បណ្តាល​ឱ្យ៖

  • ជួយជុំរុញការរលាកនៃស្រទាប់​ប្រហោង​ឆ្អឹង បណ្តាលឪ្យមានការតឹងច្រមុះ ហៀរសំបោរ ឈឺ​មុខ ឬ​ឈឺក្បាល ក្អក កណ្តាស់ ពិបាក​ដក​ដង្ហើម ហើយ​មនុស្ស​ខ្លះ​អាច​មាន​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ច្រមុះ។
  • ការប៉ះពាល់ទៅនឹង PM2.5 អាចធ្វើឪ្យការរលាកប្រហោងឆ្អឹងកាន់តែធ្ងន់ធ្ងរបាន
  • កុមារដែលនៅក្នុងតំបន់ដែលមានកម្រិត PM2.5 ខ្ពស់អាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺរលាក sinusitis ។

ដោយសារតែសារធាតុពល PM2.5 មានចំនួនកើនឡើកាន់តែខ្លាំង ការការពារខ្លូនអ្នកដោយការកាត់បន្ថយកាតប៉ះពាល់គឺពិតជារឿងសំខាន់ ពាក់ម៉ាសពេលចេញទៅខាងក្រៅ ជាពិសេសនៅតំបន់ដែលមានចរាចរណ៍ខ្ពស់ តំបន់កសាងសំណង់ ឬតំបន់ឧស្សាហកម្ម។ សម្រាប់បុគ្គលដែលមានជំងឺរលាក sinusitis ការថែរក្សាអនាម័យល្អគឺជារឿងសំខាន់ណាស់ ដែលរាប់បញ្ចូលទាំងការលាងច្រមុះប្រចាំដោយសារ៉ោមប្រៃ និងជៀសវាងពីសារធាតុដែលបង្កឪ្យរមាស់ ដូចជាផ្សែងបារី ទឹកអប់ សារធាតុគីមីកម្រិតខ្ពស់ និងសារធាតុបង្ករឪ្យអាលែហ្សីក្នុងគ្រួសារដូចជាធូលីដី និងផ្សិតជាដើម។

ប្រសិនបើរោគសញ្ញារបស់អ្នកនៅតែបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរទៅៗ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

ENT Center, 1rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating