អត្ថបទសុខភាព

ឈឺខ្នង (Backache) ដោយសារអង្គុយលើកាបូបលុយ?

Share:

ការអង្គុយលើកាបូបលុយក្រៅពីបាត់បង់បុគ្គលិកលក្ខណៈហើយ  ក៏បណ្តាលឱ្យសុខភាពឆ្អឹងខូចផងដែរពីព្រោះអង្គុយការ​លើកាបូបលុយ​​​ ធ្វើឱ្យត្រគាកដែលអង្គុយលើលើកខ្ពស់ជាងម្ខាងទៀត ផលឱ្យឆ្អឹងខ្នងរបស់យើងផ្អៀងជាងធម្មតា​ ហើយ ក៏ជាផលនៃការឈឺសាច់ដុំចុករួយផងដែរ ឬអាចរាលដាលដល់ការឈឺកបាន។ ការអង្គុយនៅលើកាបូបលុយក៏បណ្តាលឱ្យមានសម្ពាធដោយផ្ទាល់ទៅលើសាច់ដុំ (Piniformis) ​ឬសាច់ដុំគូទ​​ និងសម្ពាធ ដល់សរសៃប្រសាទ (Sciatic) ដែលបណ្តាលឱ្យឈឺចាប់នៅតំបន់ត្រគាក ជើង ចង្កេះនិងខ្នងផងដែរ ​ប្រសិនបើទុកចោលក្នុងរយៈពេលយូរវាអាចនាំឱ្យ អឹងកោង(Scoliosis) ដែលអាចបាត់បង់បុគ្គលិកលក្ខណៈជាអចិន្ត្រៃយ៍បាន។ កោងនៃឆ្អឹងខ្នង

ដូច្នេះគួរតែបញ្ឈប់ទម្លាប់អង្គុយលើកាបូបលុយយូរៗ ប្រសិនបើអ្នកដឹងថាអ្នកត្រូវអង្គុយយូរ យកកាបូបលុយឬឧបករណ៍ផ្សេងទៀតនៅក្នុងហោប៉ៅខោរបស់អ្នកដាក់នៅខាងក្រៅជំនួសវិញ ហើយប្រសិនបើឃើញថាឈឺខ្នង(Backache)​ឬឈឺខ្នងរាលដាលដល់ជើង​ នែណាំឱ្យទៅជួបគ្រូពេទ្យជំនាញ ព្យាពីដោយការប្រើថ្នាំនិងការព្យាបាលដោយចលនា រហូតដល់ការវះកាត់អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000
អ៊ីម៉ែល :[email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating