ការព្រមានចេញពីបេះដូង: ហេតុអ្វីបានជា “អាការៈងាយនឿយហត់” មិនគួរមើលរំលង

អត្ថបទសុខភាព

តើអ្នកធ្លាប់មានអារម្មណ៏ថានឿយហត់ជាងធម្មតាទេ បើទោះជាអ្នកមិនបានហាត់ប្រាណ? រោគសញ្ញានេះអាចមិនមែនមកពីការហត់នឿយពីការងារ ឬសម្រាកមិនគ្រប់គ្រាន់នោះទេ ប៉ុន្ដែវាអាចជាសញ្ញាព្រមាននៃជំងឺបេះដូង ជាពិសេសប្រសិនបើមានរោគសញ្ញាផ្សេងទៀតរួមដូចជា ពិបាកដកដង្ហើមពេលប្រើកម្លាំង ឈឺទ្រូង ឬតឹងទ្រូង ញ័រទ្រូង ងងឹតមុខ ដួលសន្លប់ គេងហើយត្រូវក្រោកអង្គុយកណ្តាលយប់ដើម្បីដកដង្ហើម ជាដើម

អាការ “ងាយអស់កម្លាំង” ជាពិសេសនៅពេលដាក់ខ្លួនគេង

អាចជាសញ្ញានៃជំងឺបេះដូងជាច្រើនប្រភេទដូចជា៖

  • ជំងឺខ្សោយបេះដូង (Heart Failure) កើតឡើងដោយសារបេះដូងមិនអាចបូមឈាមបានគ្រប់គ្រាន់ទៅកាន់រាងកាយ ធ្វើឱ្យមានអាការអស់កម្លាំង ពិបាកដកដង្ហើម និងដកដង្ហើមខ្លីៗ ជាពិសេសអំឡុងពេលហាត់ប្រាណ ឬពេលដេកសំប៉ែត
  • ជំងឺត្បៀតសរសៃឈាមបេះដូង (Coronary Artery Disease) កើតឡើងដោយសារការរួមតូចនៃសរសៃឈាមដែលផ្គត់ផ្គង់សាច់ដុំបេះដូង។ រោគ​សញ្ញា​អាច​រួម​មាន​ការ​អស់កម្លាំង និង​តឹង​ទ្រូង​ពេល​ធ្វើ​លំ​ហាត់ប្រាណ​។ មនុស្សមួយចំនួនក៏អាចវិវត្តទៅជា សាច់ដុំបេះដូងខ្វះឈាម (Ischemia) ដោយសារតែការស្ទះសរសៃឈាមបេះដូងភ្លាមៗ
  • ជំងឺបេះដូងសន្ទះបេះដូងខុសប្រក្រតី (Valvular Heart Disease) អាចពាក់ព័ន្ធនឹងការរួមតូច ឬលេចធ្លាយនៃសន្ទះបេះដូង ដែលបណ្តាលឱ្យលំហូរឈាមចុះខ្សោយ អាចបណ្តាលឱ្យអស់កម្លាំងនិងដង្ហើមខ្លី
  • ចង្វាក់បេះដូងលោតខុសប្រក្រតី (Arrhymia) ចង្វាក់បេះដូងលោតញាប់ពេក យឺតពេក ឬមិនទៀងទាត់ នាំឱ្យការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ដល់រាងកាយ ធ្វើឱ្យងាយអស់កម្លាំង ញ័រទ្រូង វិលមុខ ឬដួលសន្លប់បាន
  • ជំងឺសាច់ដុំបេះដូង (Cardiomyopathy) សាច់ដុំបេះដូងក្រាស់ពេក ឬខ្សោយ បណ្តាលឱ្យមានការកន្ត្រាក់ខុសធម្មតា នាំឱ្យងាយអស់កម្លាំង និងខ្សោយបេះដូងបាន

ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះនូវភាពអស់កម្លាំងខុសពីធម្មតា ណែនាំអោយអ្នកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បី ពិនិត្យធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវ និងការព្យាបាលសមស្របសម្រាប់ស្ថានភាពរបស់អ្នក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. SUPHASIT SATHITTRAKOOL
DR. SUPHASIT SATHITTRAKOOL

Cardiology

Cardiology - General

Readers’ Rating

5.0 out of 5 stars (based on 5 reviews)