អត្ថបទសុខភាព

កុំរង់ចាំឱ្យរោគសញ្ញាកើតឡើង ការត្រួតពិនិត្យបេះដូងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងភ្លាមៗ

Share:

សព្វថ្ងៃនេះ ការគាំងបេះដូងភ្លាមៗមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ ព្រោះ​វា​អាច​នឹង​ឆក់​យក​ជីវិត​អ្នក និង​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​គ្មាន​រោគសញ្ញា​ ដូច្នេះហើយរឿងសំខាន់ដែលមិនគួរមើលរំលង គឺត្រូវពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់​

ការគាំងបេះដូងភ្លាមៗ បណ្តាលមកពី​​ការស្ទះ​សរសៃឈាម​កក្នុងបេះដូង​ដែរប៉ះប៉ាល​លំហូរ​ឈាម​​ រួចធ្វើឪ្យឈាមមិនអាចចិញ្ចឹមបេះដូងបានទេ ដូច្នេះនៅពេលដែលបេះដូងខ្វះឈាម លទ្ធផលតាមមកគឺ សាច់ដុំបេះដូងត្រូវបានខូចខាត ដោយអាការះបឋមដែរអាចសង្កេតបានគឺ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ តឹងណែន ឬមិនស្រួលនៅកណ្តាលទ្រូង រោគសញ្ញាទាំងនេះអាចរាលដាលដល់ក ដៃ ឬថ្គាមរបស់អ្នក ថែមទាំងវិលមុខ ដកដង្ហើមខ្លី និងចង្អោរ លើសពីនេះទៅទៀតរោគសញ្ញាអាចមានរយៈពេលលើសពី 15 នាទី តែនឹងធូរស្បើយដោយសម្រាកឬប្រើថ្នាំ។

សព្វថ្ងៃនេះ ការគាំងបេះដូងភ្លាមៗមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ ព្រោះ​វា​អាច​នឹង​ឆក់​យក​ជីវិត​អ្នក និង​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​គ្មាន​រោគសញ្ញា​ ដូច្នេះហើយរឿងសំខាន់ដែលមិនគួរមើលរំលង គឺត្រូវពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់ការគាំងបេះដូងភ្លាមៗ បណ្តាលមកពី​​ការស្ទះ​សរសៃឈាម​កក្នុងបេះដូង​ដែរប៉ះប៉ាល​លំហូរ​ឈាម​​ រួចធ្វើឪ្យឈាមមិនអាចចិញ្ចឹមបេះដូងបានទេ ដូច្នេះនៅពេលដែលបេះដូងខ្វះឈាម លទ្ធផលតាមមកគឺ សាច់ដុំបេះដូងត្រូវបានខូចខាត ដោយអាការះបឋមដែរអាចសង្កេតបានគឺ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ តឹងណែន ឬមិនស្រួលនៅកណ្តាលទ្រូង រោគសញ្ញាទាំងនេះអាចរាលដាលដល់ក ដៃ ឬថ្គាមរបស់អ្នក ថែមទាំងវិលមុខ ដកដង្ហើមខ្លី និងចង្អោរ លើសពីនេះទៅទៀតរោគសញ្ញាអាចមានរយៈពេលលើសពី 15 នាទី តែនឹងធូរស្បើយដោយសម្រាកឬប្រើថ្នាំ។

វិធីពិនិត្យសុខភាពបេះដូង វាអាចជួយការពារអាការះគាំងបេះដូង ដោយវិធីជាច្រើនខាងក្រោមនេះ:

  1. ការពិនិត្យសុខភាពបេះដូង អំឡុងពេលហាត់ប្រាណ (Exercise stress test: EST) រឺហៅខ្លីៗថា​ រត់ម៉ាស៊ីន ប្រើ​ដើម្បី​ពិនិត្យរក​ ​ភាព​ខុស​ប្រក្រតី​នៃ​បេះដូង និង​សរសៃឈាមកំឡុង​ពេល​ហាត់ប្រាណ​ខ្លាំងៗ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ស្ទះសរសៃឈាមក្នុង​បេះដូង ការពិនិត្យនេះនិងធ្វើឱ្យឈាមទៅចិញ្ចិមសាច់ដុំបេះដូងមិនគ្រប់គ្រាន់​ បណ្តាលឱ្យចង្វះបេះដូងលោតខុសប្រក្រតី
  2. ការពិនិត្យកាល់ស្យូមក្នុងសរសៃឈាមបេះដូង (Coronary artery calcium scoring)គឺជាការប្រើប្រាស់ម៉ាស៊ីនកាំរស្មីតាមកុំព្យូទ័រ ដើម្បីរកកកំណកកំបោរនៅបរិវេនសរសៃឈាមបេះដូង​ ប្រសិនបើតម្លៃលើសពី 400 អ្នកមានឱកាសប្រឈមនឹងជំងឺសរសៃឈាមបេះដូងក្នុងរយៈពេល 2-5 ឆ្នាំខាងមុខ
  3. ការពិនិត្យសរសៃឈាមបេះដូងដោយម៉ាស៊ីនកាំរស្មីតាមកុំព្យូទ័រ (Coronary CCTA) ដើម្បីរកមើលថាមានការស្ទះរឺតាន់សរសៃឈាមឬទេ ឬភាពមិនប្រក្រតីផ្សេងៗឬអត់ ដោយអ្នកដែលឆ្លងកាត់វិធីសាស្ត្រនេះចាំបាច់ត្រូវចាក់ពណ៌ ដើម្បីទទួលបានរូបភាព X-ray ដ៏ល្អបំផុត
  4. ការសុងបេះដូងតាមសរសៃឈាមក្រហម Cardiac Catheterization Angiography (CAG) គឺជាដាក់បំពុងខ្នាតតូចចូលតាមសរសៃឈាមក្រហម រួចចាក់ពណ៌នៅបរិវេណសរសៃឈាមបេះដូងដើម្បីកត់ត្រាភាពមិនធម្មតានៃសរសៃឈាមបេះដូង ទាំងការស្ទះ និងការក្រិន និងដើម្បីព្យាបាលអាការះមិនប្រក្រតីរបស់អ្នកជំងឺឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព

ទោះជាយ៉ាងនេះក្តី ការថែរក្សាសុខភាពបេះដូងអាចធ្វើដោយការ ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ 5 ដងក្នុងមួយសប្តាហ៍ ម្តង 30 នាទី ពិសាតអាហារដែលមានប្រយោជន៍ ពិសារទឹកឱ្យបានច្រើន និងសម្រាកឱ្យបានគ្រប់គ្រាន់ លើសពីនេះអ្នកគួរតែពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់ យ៉ាងហោចណាស់មួយឆ្នាំម្តង ដើម្បីពិនិត្យរកមើលហានិភ័យនៃការកើតជំងឺពាក់ព័ន្ធនិងបេះដូង និងការពារការគាំងបេះដូងស្រួចស្រាវ

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​
Hotline: (+66) 089-2019-000 or Email: [email protected]

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating