ការអង្គុយនៅមុខកុំព្យូទ័រពេញមួយថ្ងៃ អាចនាំឱ្យកើត “ជំងឺសឹកឆ្អឹងខ្នង” មុនអាយុ

អត្ថបទសុខភាព
ប្រសិនបើអ្នកជួបប្រទះនឹងការឈឺខ្នង ឬករ៉ាំរ៉ៃ ស្ពឹក ខ្សោយ ឬមានបញ្ហាក្នុងការដើរ វាអាចជាជំងឺសឹកឆ្អឹងខ្នង អ្នកគួរតែទៅជួបអ្នកឯកទេសឆ្អឹងខ្នងជាបន្ទាន់ ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវបានចាប់តាំងពីដំណាក់កាលដំបូង

ជំងឺសឹក​ឆ្អឹងខ្នង (Degenerative Spine Disease) គឺជាជំងឺឆ្អឹងមួយក្នុងចំណោមជំងឺឆ្អឹងទូទៅបំផុតចំពោះមនុស្សក្នុងវ័យធ្វើការ ជាពិសេសអ្នកដែលអង្គុយនៅមុខកុំព្យូទ័ររយៈពេលយូរ ឬតែងតែឱនចុះលេងទូរស័ព្ទ។ ស្ថានភាពនេះបណ្តាលមកពីការខូចទ្រង់ទ្រាយនៃឌីស សន្លាក់ឆ្អឹង និងឆ្អឹងខ្នង ដែលអាចបណ្តាលឱ្យឈឺខ្នង ឈឺក ឬស្ពឹកដែលរាលដាលដល់ដៃ និងជើង ប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវ

តើជំងឺសឹកឆ្អឹងខ្នងគឺជាអ្វី?

ឆ្អឹងខ្នងរបស់មនុស្សត្រូវបានបង្កើតឡើងដោយឆ្អឹងខ្ចី ឌីស សន្លាក់ និងសាច់ដុំទ្រទ្រង់។ នៅពេលដែលយើងចាស់ទៅ ឬជួបប្រទះនឹងឥរិយាបថមិនត្រឹមត្រូវ សមាសធាតុទាំងនេះចុះខ្សោយបន្តិចម្តងៗ ដែលធ្វើឱ្យចន្លោះរវាងឆ្អឹងរួមតូច និងដាក់សម្ពាធលើសរសៃប្រសាទ ដែលនាំឱ្យមានការឈឺខ្នង ឈឺក និងស្ពឹកដែលរាលដាលចុះមកដៃ និងជើង

មូលហេតុនៃជំងឺសឹកឆ្អឹងខ្នង

  1. អាយុកាន់តែច្រើនជាងមុន រចនាសម្ព័ន្ធឆ្អឹង និងឌីស មានការខូចទ្រង់ទ្រាយទៅតាមពេលវេលា
  2. របៀបរស់នៅប្រចាំថ្ងៃ ការអង្គុយធ្វើការយូរ ការលើករបស់ធ្ងន់ ឬការហាត់ប្រាណមិនគ្រប់គ្រាន់
  3. ទម្ងន់ខ្លួនលើស បង្កើនសម្ពាធលើឆ្អឹងខ្នង
  4. ឥរិយាបថមិនត្រឹមត្រូវ ដូចជាការឱនក្បាល ឬមើលទូរស័ព្ទរបស់អ្នកញឹកញាប់
  5. គ្រោះថ្នាក់ឬការរងរបួស អាចបណ្តាលឱ្យឆ្អឹងខ្នងរមួល ឬខូចទ្រង់ទ្រាយ
  6. ហ្សែន និងរចនាសម្ព័ន្ធរាងកាយ មនុស្សមួយចំនួនងាយនឹងខូចទ្រង់ទ្រាយមុនអាយុ

រោគសញ្ញានៃជំងឺសឹកឆ្អឹងខ្នង

  • ឈឺខ្នងផ្នែកខាងក្រោម ឬក ជាប់រហូត
  • ការឈឺចាប់រាលដាលចុះមកដៃ ឬជើង
  • ស្ពឹក ឬខ្សោយសាច់ដុំ
  • ពិបាកធ្វើចលនា ពត់ខ្លួន ឬពិបាកងើយក្បាល
  • ប្រសិនបើធ្ងន់ធ្ងរ អាចធ្វើឪ្យពិបាកដើរ ឬមិនអាចគ្រប់គ្រងការបន្ទោរបង់បាន

របៀបធ្វើរោគវិនិច្ឆ័យជំងឺសឹកឆ្អឹងខ្នង

គ្រូពេទ្យរបស់អ្នកនឹងធ្វើការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ធ្វើការពិនិត្យរាងកាយ និងអាចណែនាំការធ្វើតេស្តបន្ថែមដូចជា៖

  • ការថតកាំរស្មីអ៊ិច (X-ray): ពិនិត្យមើលការតម្រឹមឆ្អឹង និងចន្លោះរវាងឌីសឆ្អឹងខ្នង
  • MRI: ពិនិត្យមើលឌីសដែលលាន ឬសរសៃប្រសាទដែលខ្ទាស់
  • ការស្កេន CT៖ វាយតម្លៃយ៉ាងហ្មត់ចត់អំពីភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹង

វិធីសាស្រ្តព្យាបាលសម្រាប់ជំងឺសឹកឆ្អឹងខ្នង

ការព្យាបាលដោយមិនចាំបាច់វះកាត់

  • ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបន្ធូរសាច់ដុំ
  • ការព្យាបាលដោយចលនា លំហាត់ប្រាណហ្វឹកហាត់សាច់ដុំខ្នង និងសាច់ដុំស្នូលកណ្ដាលរាងកាយ
  • កែសម្រួលទម្លាប់អង្គុយ ដើរ និងលើករបស់របរឪ្យត្រឹមត្រូវ
  • ចាក់ថ្នាំប្រឆាំងការរលាកក្នុងតំបន់

ការព្យាបាលដោយការវះកាត់

ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងក្នុងរយៈពេល 6-12 សប្តាហ៍ ឬប្រសិនបើការសង្កត់សរសៃប្រសាទធ្ងន់ធ្ងរ គ្រូពេទ្យរបស់អ្នកអាចពិចារណាលើការវះកាត់ ដូចជា៖

  • ការវះកាត់យកឌីសចេញ (Discectomy)
  • ការវះកាត់ប្រហោងឆ្អឹងខ្នង (Laminectomy)
  • ការផ្សាភ្ជាប់ឆ្អឹងខ្នង (Spinal Fusion)

បច្ចុប្បន្ននេះ ការវះកាត់បែបមុខរបួសតូច (MIS: Minimally Invasive Surgery) ជាការវះកាត់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដូចជា ការវះកាត់ដោយប្រើកាមេរ៉ា ដើម្បីកាត់បន្ថយទំហំនៃស្នាមវះ និងផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់នៃកន្លែងវះកាត់។ លើសពីនេះ រួមជាមួយការដាក់លោហៈដោយប្រើឧបករណ៍រុករក (Navigator) ដែលជួយឪ្យវេជ្ជបណ្ឌិតអាចដាក់លោហៈទ្រទ្រង់ឆ្អឹងបានកាន់តែច្បាស់លាស់

ការបង្ការនៃជំងឺសឹកឆ្អឹងខ្នង

  • ហាត់ប្រាណជាប្រចាំ ដូចជាហែលទឹក ដើរ ឬយូហ្គា
  • អង្គុយ និងឈរក្នុងឥរិយាបថត្រឹមត្រូវ
  • ជៀសវាងការលើកវត្ថុធ្ងន់ៗ ឬពត់ខ្លួនក្នុងទីតាំងឆ្គងៗ
  • រក្សាទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា
  • សម្រាកឱ្យបានគ្រប់គ្រាន់

ពេលណាត្រូវទៅជួបគ្រូពេទ្យ?

ប្រសិនបើអ្នកជួបប្រទះនឹងការឈឺខ្នង ឬករ៉ាំរ៉ៃ ស្ពឹក ខ្សោយ ឬមានបញ្ហាក្នុងការដើរ អ្នកគួរតែទៅជួបអ្នកឯកទេសឆ្អឹងខ្នងជាបន្ទាន់ ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវបានចាប់តាំងពីដំណាក់កាលដំបូង

សំណួរដែលសួរជាញឹកញាប់អំពីជំងឺសឹកឆ្អឹងខ្នង

តើជំងឺសឹកឆ្អឹងខ្នងពិតជាកើតឡើងចំពោះមនុស្សពេញវ័យធ្វើការមែនទេ?

ពិតមែនហើយ របៀបរស់នៅមិនសូវសកម្ម អង្គុយយូរ ការឪនមើលម៉ូនីទ័រយូរ លើករបស់របរមិនត្រឹមត្រូវ និងសាច់ដុំស្នូលខ្សោយ សុទ្ធសឹងតែជាកត្តាដែលជុំរុញឪ្យមានការខូចទ្រង់ទ្រាយ និងបង្កឱ្យមានរោគសញ្ញាចំពោះមនុស្សដែលមានអាយុពី 25-45 ឆ្នាំ។

តើជំងឺសឹកឆ្អឹងខ្នងខុសពីជំងឺលានឌីសយ៉ាងដូចម្តេច?

ជំងឺសឹកឆ្អឹងខ្នងគឺជា “ការខូចទ្រង់ទ្រាយនៃរចនាសម្ព័ន្ធខ្នង” ដោយរួម។ ជំងឺលានឌីស (Herniated Disc) គឺជាស្ថានភាពខូចទ្រង់ទ្រាយនៃឌីសនិងលានចេញទៅសង្កត់លើសរសៃប្រសាទ ដែលបណ្តាលឱ្យមានការឈឺចាប់រាលដាល ឬស្ពឹក

តើជំងឺសឹកឆ្អឹងខ្នងខូចទ្រង់ទ្រាយអាចព្យាបាលបានទេ?

អាចព្យាបាលបាន ប្រសិនបើត្រូវបានរកឃើញតាំងពីដំណាក់កាលដំបូង ភាគច្រើនអាចព្យាបាលបានដោយវិធីសាស្ត្រមិនចាំបាច់វះកាត់ ដូចជាការព្យាបាលដោយចលនា ការកែតម្រូវឥរិយាបថ ឬការចាក់ថ្នាំប្រឆាំងនឹងការរលាក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរគ្រប់គ្រាន់រហូតសង្កត់លើសរសៃប្រសាទ អាចចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីបំបាត់រោគសញ្ញា

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000

Medically Reviewed by

DR. KITIDATE BOONCHAI
DR. KITIDATE BOONCHAI

Orthopedics

Spine Surgery

Readers’ Rating

5.0 out of 5 stars (based on 4 reviews)