ការឈឺពោះពេលមករដូវមិនគួរត្រូវបានមើលរំលងទេ ព្រោះវាអាចជាសញ្ញានៃ ដុំសាច់ក្នុងស្បូន
ដុំសាច់ក្នុងស្បូន គឺជាដុំសាច់ដែលមិនមែនជាមហារីក ដែលរកឃើញ […]
Table of Contents
ជំងឺមហារីកសុដន់ គឺជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតដែលប៉ះពាល់ដល់ជីវិតស្ត្រីនៅទូទាំងពិភពលោក។ នៅមជ្ឈមណ្ឌលសុដន់នៃមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី យើងខ្ញុំផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យ និងការថែទាំដ៏ទូលំទូលាយសម្រាប់ស្ត្រីដែលប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនេះ
ជំងឺមហារីកសុដន់គឺជាជំងឺមួយដែលកោសិកាមិនប្រក្រតីនៅក្នុងសុដន់លូតលាស់ដោយមិនអាចគ្រប់គ្រងបាន ហើយក្លាយជាដុំសាច់។ កោសិកាមហារីកទាំងនេះអាចឈ្លានពានជាលិកាក្បែរៗ ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចរាលដាលដល់តំបន់ផ្សេងទៀតនៃរាងកាយ ដូចជាឆ្អឹង ថ្លើម សួត ឬខួរក្បាល។ នៅពេលដែលរឿងនេះកើតឡើង ស្ថានភាពនេះត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកសុដន់ដំណាក់កាលរាលដាល
ទោះបីជាជំងឺមហារីកសុដន់អាចកើតឡើងទាំងបុរស និងស្ត្រី ប៉ុន្ដែរកឃើញច្រើនចំពោះស្ត្រី។ ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង និងការព្យាបាលត្រឹមត្រូវអាចជួយបង្កើនអត្រារស់រានមានជីវិត និងគុណភាពជីវិតប្រសើរឡើងយ៉ាងខ្លាំង
ជំងឺមហារីកសុដន់មិនមែនជាជំងឺតែមួយមុខនោះទេ។ វាអាចចាត់ថ្នាក់បានជាច្រើនវិធី អាស្រ័យលើរោគសាស្ត្រ ដំណាក់កាល និងស្ថានភាពអ្នកជំងឺ។ ដោយប្រភេទសំខាន់ៗរួមមាន៖
ជាជំងឺមហារីកសុដន់ប្រភេទមិនរាលដាល ដោយកោសិកាមិនប្រក្រតីស្ថិតតែនៅក្នុងបំពង់ទឹកដោះ។ ទោះបីជាមិនទាន់រាតត្បាត ប៉ុន្តែ DCIS អាចវិវត្តទៅជាមហារីករាលដាលបានប្រសិនបើមិនបានព្យាបាល
ប្រភេទនេះកើតឡើងនៅពេលដែលកោសិកាមហារីករីករាលដាលហួសពីបំពង់ទឹកដោះ ឬដុំសាច់ចូលទៅក្នុងជាលិកាសុដន់ជុំវិញ។ វាអាចបែងចែកបន្ថែមទៀតបាន ដូចជា៖
ការកំណត់សញ្ញាបឋមនៃជំងឺមហារីកសុដន់អាចជួយបង្កើនឱកាសនៃការព្យាបាលដោយជោគជ័យបានយ៉ាងច្រើន។ ទោះបីជារោគសញ្ញាទាំងអស់មិនបង្ហាញពីជំងឺមហារីក ប៉ុន្តែការផ្លាស់ប្តូរណាមួយដែលកើតឡើងជាប់ ឬខុសធម្មតានៅក្នុងសុដន់គួរតែទទួលការវាយតម្លៃពីវេជ្ជបណ្ឌិតឯកទេស។ ខាងក្រោមនេះគឺជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកសុដន់៖
ដុំពក ឬភាពក្រាស់នៅក្នុងសុដន់ ឬក្លៀក៖ ជំងឺមហារីកសុដន់ភាគច្រើនចាប់ផ្តើមជាដុំពកដែលអាចមានអារម្មណ៍ថារឹង មិនឈឺចាប់ និងនៅនឹងកន្លែង។ ទោះជាយ៉ាងណាក៏ដោយ ដុំពកខ្លះអាចទន់ ឬអាចផ្លាស់ទីបាន
ការផ្លាស់ប្តូររូបរាង ឬទំហំសុដន់៖ ការហើម ការរួមតូច ឬរូបរាងមិនស្មើគ្នាអាចបង្ហាញពីការលូតលាស់ជាលិកាមិនធម្មតា
ការផ្លាស់ប្តូរស្បែក៖ មិនគួរមើលរំលងនូវ ស្នាមផុង ស្នាមជ្រួញ ស្នាមក្រហម ឬស្នាមរបកបែកប្រុយនៅលើតំបន់សុដន់ ឬក្បាលសុដន់ឡើយ
ការហូរទឹករំអិលក្បាលសុដន់៖ ការហូរទឹករំអិលដោយធម្មជាតិ ជាពិសេសប្រសិនបើមានឈាម ឬកើតឡើងដោយមិនច្របាច់ អាចជាសញ្ញាព្រមានមួយ
ការផ្លាស់ប្តូរនៃក្បាលសុដន់ ឬលិបក្បាលសុដន់៖ ការរួញតូច រមាស់ ឬកន្ទួលជុំវិញតំបន់ក្បាលសុដន់អាចបង្ហាញពីការផ្លាស់ប្តូរជាលិកាជ្រៅ
ការឈឺសុដន់រ៉ាំរ៉ៃ៖ ទោះបីជាជំងឺមហារីកសុដន់ជាធម្មតាមិនមានការឈឺចាប់ ប៉ុន្តែបើមានការឈឺចាប់ជាប់រហូតនៅក្នុងតំបន់មួយដែលមិនបាត់ទៅវិញគួរតែទទួលការវាយតម្លៃ
ការហើមនៅក្លៀក ឬតំបន់ឆ្អឹងដងកាំបិត៖ នេះអាចបង្ហាញថាជំងឺមហារីកបានរីករាលដាលដល់កូនកណ្តុរនៅក្បែរនោះហើយ
សូមចងចាំថារោគសញ្ញាទាំងនេះក៏អាចកើតឡើងជាមួយនឹងស្ថានភាពដែលមិនមែនមហារីកដូចជាដុំគីស ឬការឆ្លងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាណាមួយក្នុងចំណោមទាំងនេះ វាជាការសំខាន់ក្នុងការពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការវាយតម្លៃយ៉ាងហ្មត់ចត់ និងការធ្វើតេស្តរោគវិនិច្ឆ័យ
នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី យើងជឿជាក់លើសារៈសំខាន់នៃការរកឃើញចាប់តាំងពីដំបូង និងច្បាស់លាស់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការព្យាបាលផ្ទាល់ខ្លួន។ មជ្ឈមណ្ឌលសុដន់របស់យើងផ្តល់នូវការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទាន់ពេលវេលាដោយប្រើឧបករណ៍ថតរូបភាពទំនើប និងបច្ចេកវិទ្យាមន្ទីរពិសោធន៍ទាន់សម័យ ដូចជា៖
ម៉ាម៉ូក្រាមឌីជីថល (Digital Mammography)៖ សម្រាប់ការថតរូបភាពជាលិកាសុដន់ដែលមានគុណភាពបង្ហាញខ្ពស់
អ៊ុលត្រាសោនសុដន់ (Breast ultrasound)៖ មានប្រយោជន៍ជាពិសេសសម្រាប់អ្នកជំងឺវ័យក្មេងដែលមានជាលិកាសុដន់ក្រាស់
MRI សុដន់ (Breast MRI)៖ ការស្កេនលម្អិតដែលត្រូវបានប្រើជាញឹកញាប់សម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់ ឬនៅពេលដែលលទ្ធផលនៃការថតម៉ាម៉ូក្រាមមិនច្បាស់លាស់
នីតិវិធីនៃការពិនិត្យដុំសាច់ (Biopsy procedures)៖ ដើម្បីបញ្ជាក់ពីវត្តមាន និងប្រភេទនៃជំងឺមហារីក រួមទាំងការចោះបឺតយកដោយម្ជុលខ្នាតតូច ការចោះបឺតយកដោយម្ជុលខ្នាតធំ ឬការកាត់យកដុំសាច់ទៅពិនិត្យវិនិច្ឆ័យដោយការវះកាត់
ការព្យាបាលជំងឺមហារីកសុដន់ជាទូទៅតែងប្រើវិធីសាស្រ្តការព្យាបាលបែបពហុវិធី។ មន្ទីរពេទ្យអន្តរជាតិវេជ្ជថានីផ្តល់ជូននូវការព្យាបាលសំខាន់ៗនៅក្រោមដំបូលតែមួយ រួមទាំងការវះកាត់ និងការព្យាបាលវេជ្ជសាស្ត្រ។ ក្រុមវេជ្ជសាស្ត្រពហុជំនាញរបស់យើង ប្រកបដោយគ្រូពេទ្យឯកទេសជំងឺមហារីក គ្រូពេទ្យវះកាត់សុដន់ និងអ្នកជំនាញខាងវិទ្យុសកម្ម និងកែសម្រួលផែនការព្យាបាលនីមួយៗឪ្យសមស្របជាមួយតម្រូវការផ្នែកគ្លីនិកជាក់លាក់របស់អ្នក
ដើម្បីបំផ្លាញកោសិកាមហារីក ជារឿយៗបន្ទាប់ពីការវះកាត់ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ ឬដើម្បីព្យាបាលជំងឺមហារីកសុដន់កម្រិតខ្ពស់ ឬជំងឺមហារីកសុដន់ដែលកើតឡើងវិញ
ប្រសិនបើអ្នកបានកត់សម្គាល់ឃើញរោគសញ្ញាដូចជាដុំពក ឬការប្រែប្រួលនៅក្នុងសុដន់ ឬមានប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់ សូមកុំរង់ចាំ។ នៅមជ្ឈមណ្ឌលសុដន់នៃមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ផ្តល់ជូននូវការពិនិត្យសុខភាពយ៉ាងទូលំទូលាយ ការព្យាបាលទាន់សម័យ និងការថែទាំប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសម្ភារៈទំនើបៗ។ មជ្ឈមណ្ឌលសុដន់របស់យើងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិ និងដឹកនាំដោយទស្សនវិជ្ជាផ្តោតលើអ្នកជំងឺ។ កំណត់ពេលពិគ្រោះយោបល់ថ្ងៃនេះ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលមហារីក, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000