មនុស្សជាច្រើនប្រហែលជាគិតថា “ការក្អក ឬ “កណ្តាស់” គឺគ្រាន់តែជារឿងតូចតាចដែលកើតឡើងជារៀងរាល់ថ្ងៃ។ ប៉ុន្តែតើអ្នកដឹងទេថា ប្រសិនបើអ្នកមានបញ្ហាសឹកឆ្អឹងខ្នងស្រាប់ហើយ ឬស្ថិតក្នុងក្រុមដែលមានហានិភ័យ ការក្អកឬកណ្តាស់ខ្លាំងៗ អាចបង្កជាជំងឺលានទ្រនាប់ឆ្អឹងខ្នង បានដោយអ្នកមិនដឹងខ្លួន
តើ ជំងឺលានទ្រនាប់ឆ្អឹងខ្នងគឺជាអ្វី?
ជំងឺលានទ្រនាប់ឆ្អឹងខ្នង (Herniated Disc ឬ Slip Disc) គឺជាស្ថានភាពមួយដែល ទ្រនាប់ឆ្អឹង (ឌីស) រវាងឆ្អឹងកងនីមួយៗនៅក្នុងឆ្អឹងខ្នង កើតការដាច់រហែកឬផ្លាស់ទីចេញពីទីតាំងធម្មតា ធ្វើឪ្យមានសង្កត់សរសៃប្រសាទដែលនៅក្បែរនោះ អាចនាំឱ្យមានការឈឺខ្នង ឈឺចុកចាប់ធ្លាក់ទៅជើង ឬស្ពឹកនៅតំបន់មួយចំនួន
ហេតុអ្វីបានជាការក្អកឬកណ្តាស់ខ្លាំងៗ អាចបណ្តាលឱ្យមានជំងឺលានទ្រនាប់ឆ្អឹងខ្នងបាន?
សម្ពាធនៅក្នុងពោះ និងឆ្អឹងខ្នងកើនឡើង។ រាល់ពេលដែលអ្នកក្អក ឬកណ្តាស់ខ្លាំងៗ សាច់ដុំក្នុងពោះ និងឆ្អឹងខ្នងកន្ត្រាក់ភ្លាមៗ ដែលបណ្តាលឱ្យសម្ពាធខាងក្នុងកើនឡើងយ៉ាងឆាប់រហ័ស សម្ពាធនេះអាចជះឥទ្ធិពលដល់ទ្រនាប់ឆ្អឹង (ឌីស) ជាពិសេសចំពោះអ្នកដែលមានបញ្ហាសឹកទ្រនាប់ឆ្អឹងស្រាប់ទៅហើយ
ឥរិយាបថពេលកណ្តាស់ប៉ះពាល់ដល់ការតម្រឹមឆ្អឹងខ្នង។ ប្រសិនបើអ្នកកណ្តាស់ ឬក្អកក្នុងទីតាំងមិនសមរម្យ ដូចជា ឪនខ្លួន ពត់ខ្លួន ឬឈរខុសវិធី សម្ពាធនិងបញ្ជូនទៅប៉ះពាល់ដោយផ្ទាល់ទៅឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើអ្នកមានប្រវត្តិមានបញ្ហាសឹកទ្រនាប់ឆ្អឹងខ្នង អ្នកនឹងប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺលានទ្រនាប់ឆ្អឹងខ្នង
តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺលានទ្រនាប់ឆ្អឹងខ្នងពីការក្អកឬកណ្តាស់?
អ្នកដែលមានជំងឺសឹកទ្រនាប់ឆ្អឹងខ្នង
មនុស្សចាស់
មនុស្សដែលឧស្សាហ៍លើកវត្ថុធ្ងន់ៗ
អ្នកដែលលើសទម្ងន់ ឬមានឥរិយាបថមិនល្អពេលអង្គុយ និងឈរ
អ្នកដែលមានប្រវត្តិជំងឺលានទ្រនាប់ឆ្អឹងខ្នង
រោគសញ្ញាដែលអាចកើតមានបន្ទាប់ពីការក្អកឬកណ្តាស់ខ្លាំង
ឈឺខ្នងស្រួចស្រាវ
ការឈឺចាប់រាលដាលចុះទៅជើងក្នុងអំឡុងពេលដែលសរសៃប្រសាទត្រូវបានសង្កត់
ស្ពឹក ឬខ្សោយនៅតំបន់ខ្លះ
ការឈឺចាប់ខ្លាំងអំឡុងពេលក្អក កណ្តាស់ ឬបន្ទោរបង់
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឪ្យបានត្រឹមត្រូវ
ការណែនាំអំពីការព្យាបាលសម្រាប់ជំងឺលានទ្រនាប់ឆ្អឹងខ្នង
សម្រាប់រោគសញ្ញាស្រាល គ្រូពេទ្យអាចណែនាំ៖
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ធូរសាច់ដុំ
ការព្យាបាលដោយចលនា
ការកែតម្រូវឥរិយាបថនៃការប្រើប្រាស់ឆ្អឹងខ្នង
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងក្នុងរយៈពេល 4-6 សប្តាហ៍ គ្រូពេទ្យរបស់អ្នកអាចពិចារណាលើការវះកាត់ទ្រនាប់ឆ្អឹង (ឌីស)។ បច្ចុប្បន្ននេះ មានការវះកាត់ដោយអង់ដូស្កុប (Endoscope) ដែលអាចធ្វើឲ្យមានស្នាមវះតូចជាង ១សង់ទីម៉ែត្រ ឈឺចាប់តិចតួច ជាសះស្បើយលឿន ហើយតម្រូវឱ្យស្នាក់នៅមន្ទីរពេទ្យរយៈពេល 1-2 ថ្ងៃប៉ុណ្ណោះ
ការការពារកុំឲ្យមានជំងឺលានទ្រនាប់ឆ្អឹងខ្នង ដែលបណ្ដាលពីការក្អក ឬកណ្តាស់
ក្អក ឬកណ្តាស់ ដោយផ្អៀងខ្លួនបន្តិច ឬពត់ខ្លួនចុះក្រោម ដើម្បីឪ្យជង្គង់របស់អ្នកទ្រកម្លាំងទង្គិច
ជៀសវាងការកណ្តាស់ពេលបត់ជើង ឬបង្វិលខ្លួន
រក្សាឥរិយាបថឪ្យត្រង់
ធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំខ្នងរបស់អ្នក
រក្សាទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ
ទោះបីជាការក្អក ឬកណ្ដាស់អាចហាក់ដូចជារឿងធម្មតានៃជីវិតប្រចាំថ្ងៃក៏ដោយ ប្រសិនបើអ្នកធ្វេសប្រហែស វាអាចក្លាយជាកត្តាបង្កឱ្យកើតជំងឺលានទ្រនាប់ឆ្អឹងខ្នងបាន ជាពិសេសចំពោះអ្នកដែលមានបញ្ហាពាក់ព័ន្ធឆ្អឹងខ្នងគាបសរសៃប្រសាទស្រាប់ទៅហើយ ដូច្នេះហើយ សូមកុំព្រងើយកន្តើយនឹងការឈឺខ្នងក្រោយពេលក្អក ឬកណ្តាស់ អ្នកគួរមានការប្រុងប្រយ័ត្ន និងកែតម្រូវអាកប្បកិរិយារបស់អ្នក ដើម្បីថែរក្សាសុខភាពឆ្អឹងខ្នងរបស់អ្នកក្នុងរយៈពេលវែង
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
2.0 out of 5 stars (based on 1 review)