អត្ថបទសុខភាព

អត្ថប្រយោជន៍នៃការវះកាត់បើកទ្រូងដោយមិនប្រើម៉ាស៊ីនសួតនិងបេះដូង

Share:

លោកវេជ្ជបណ្ឌិត Chawakorn Leampriboon គ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យវេជ្ជថានី ពន្យល់ពីវិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូង។ ចាប់តាំងពីការប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងទៅលើអាការះ រហូតដល់ការវះកាត់ពង្រីកសរសៃឈាមដោយប្រើ Balloon បែបមុខរបួសតូចដើម្បីពង្រីកសរសៃឈាមក្រហមដែលមានការត្បៀតស្ទះ។ ចំពោះករណីដែលស្មុគ្រស្មាញខ្លាំងដោយមានការត្បៀតច្រើនកន្លែង ឬមានការស្ទះដ៏សំខាន់ណាមួយវេជ្ជបណ្ឌិតនិងធ្វើការណែនាំឪ្យធ្វើការវះកាត់ Bypass សរសៃឈាមបេះដូង (CABG) នីតិវិធីនេះពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មីនៅជុំវិញសរសៃឈាមដែលស្ទះដោយសរសៃឈាមថ្មី ដើម្បីឪ្យលំហូរឈាមហូរចូលទៅក្នុងបេះដូងបានយ៉ាងមានប្រសិទ្ធិភាព។

បច្ចេកទេសវះកាត់ដែលគេស្គាល់ថា Off-Pump Coronary Artery Bypass Grafting (Off-Pump CABG) ផ្តល់នូវវិធីសាស្រ្តដ៏ល្អបំផុតក្នុងការព្យាបាលជំងឺបេះដូង។ បច្ចេកទេសនេះអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់ Bypass បេះដូងអំឡុងពេលបេះដូងកំពុងលោត ដោយមិនចាំបាច់ប្រើម៉ាស៊ីនបេះដូងនិងសួត គ្រូពេទ្យវះកាត់ធ្វើឱ្យបេះដូងមានស្ថេរភាពដោយប្រើឧបករណ៍ពិសេស។ វេជ្ជបណ្ឌិតអាចធ្វើការ Bypass សរសៃឈាមដែលស្ទះបានអំឡុងពេលបេះដូងកំពុងតែលោត។ បើប្រៀបធៀបទៅនឹងវិធីសាស្រ្តបែបបុរាណ និង Off-Pump CABG ផ្តល់នូវអត្ថប្រយោជន៍សក្តានុពលដូចជា៖

  • កាត់បន្ថយផលវិបាកដែលទាក់ទងនឹងម៉ាស៊ីនបេះដូង-សួត
  • កាត់បន្ថយការបាត់បង់ឈាម
  • កាត់បន្ថយការបញ្ចូលឈាម
  • កាត់បន្ថយរយៈពេលនៃការវះកាត់ និងការប្រើថ្នាំសន្លប់
  • ស្តានីតិសម្បទាបានលឿននិងកាត់បន្ថយពេលវេលាសម្រាកក្នុងមន្ទីរពេទ្យ
  • ជួយឪ្យអ្នកជំងឺអាចត្រលប់ទៅប្រើប្រាស់ជីវិតតាមប្រចាំថ្ងៃបានយ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Cardiac Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating