អត្ថបទសុខភាព

ដឹងហើយមិនអស់ការសប្បាយទេ! ឆ្នាំថ្មី សុវត្ថិភាព គ្មានហានិភ័យនៃបញ្ហា “រាគរូសស្រួចស្រាល”

Share:

ឪកាសពិសេសបុណ្យចូលឆ្នាំថ្មីនេះ គឺជាបុណ្យ​មួយ​នៃ​ការ​ប្រារព្ធ​ពិធីជប់លាង ធ្វើឪ្យយើងមានឪកាសចេញទៅជួបសង្គមខាងក្រៅទាំងពិសារអាហារនិងពិសារភេស្ជៈមិនថាជាមួយមិត្តភ័ក្តិ គូស្នេហ៍ ឬ​ក្រុម​គ្រួសារ​ ប៉ុន្តែ​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ពេល​ចេញ​ទៅ​សង្គម​គឺ​រាគរូស​ស្រួចស្រាល ដែលអាចបណ្តាលមកពីការបរិភោគអាហារដែលមិនមានអនាម័យ។

លោកវេជ្ជបណ្ឌិត DR. SUKPRASERT JUTAGHOKIAT គ្រូពេទ្យឯកទេសខាងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា “រាគរូសស្រួចស្រាវ” ត្រូវបានចាត់ទុកថាជាជំងឺមិនធ្ងន់ធ្ងរ។ ជាធម្មតារោគសញ្ញានៃជំងឺរាគរូសស្រួចស្រាវ និងមានការបត់ជើងមកបែបរាវឬជាទឹកយ៉ាងតិច ៣ដង ក្នងរយៈពេល ២៤ម៉ោង និងរាគជាទឹករំអិលលាយឈាម យ៉ាងតិចម្តង ឬរាគចំនួនច្រើនយ៉ាងតិច ១ដង ក្នុងរយៈពេល ២៤ម៉ោង រោគសញ្ញាបែបនេះ មិនគួរលើសពី ២៤ថ្ងៃទេ ប៉ុន្តែប្រសិនបើមានការរាគឬ បត់ជើងមាន​ជាតិ​ទឹក​ក្នុង​បរិមាណ​ច្រើន រហូត​ដល់​ទៅ ១០ ទៅ ២០ ដង​ក្នុង​មួយថ្ងៃនិងមានរោគសញ្ញាបន្ត​លើសពី ៤៨ ម៉ោងអាច​ធ្វើ​ឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក និង​សារធាតុ​រ៉ែ​ដែលអាចគំរាមកំហែងដល់អាយុជីវិត ហើយអ្នកជំងឺត្រូវតាមដានរោគសញ្ញាដោយខ្លួនឯង ប្រសិនបើមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

  • កម្តៅខ្លួនលើសពី ៣៨អង្សាសេ
  • បត់ជើងជាទឹករំអិលឬទឹករំអិលលាយឈាមឬមានអាការះឈឺពោះធ្ងន់ធ្ងរ
  • រាគធ្ងន់ធ្ងរ និងបរិមាណច្រើន
  • អ្នកជំងឺដែលមានជម្ងឺប្រចាំខ្លួនច្រើន ឬអាយុច្រើនជាង ៦៥ឆ្នាំ
  • អ្នកជំងឺបាក់ទឹកចិត្ត ថប់ដង្ហើម មាត់ស្ងួត បន្តូរបង់តិចជាងមុន

ដោយជំងឺរាគអាច​បែងចែក​ទៅតាមរោគ​សញ្ញា​សំខាន់ៗ​ដូច​ខាង​ក្រោម៖

  1. រោគសញ្ញារាគជារោគសញ្ញាចម្បង មានន័យថាអ្នកជំងឺនឹងចាប់ផ្តើមរាគជាមុនសិន រួចកាន់តែធ្ងន់ធ្ងរឬច្បាស់ជាងរោគសញ្ញាដទៃទៀត ក្រោយ​មកទើប​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ក្អួត ឈឺ​ពោះ ក្តៅ​ខ្លួន ។ល។
  2. រោគសញ្ញាក្អួតជារោគសញ្ញាចម្បង មានន័យថាអ្នកជំងឺចាប់ផ្តើមក្អួតជាមុនសិន ដែលជាទូទៅតែងតែធ្ងន់ធ្ងរ បន្ទាប់​មកទើបមានរោគសញ្ញារាគរូសប៉ុន្តែមិន​ធ្ងន់ធ្ងរ​។

នៅពេលដែលអ្នកជំងឺមានរោគសញ្ញានៃជំងឺរាគរូសស្រួចស្រាវ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលត្រឹមត្រូវ និងការពារផលវិបាក ហើយ​អ្នក​គួរ​ផឹក​ទឹក​ស្អាត​ឱ្យ​បាន​ច្រើន​ដោយ​ពិសា​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​៥​ទៅ​១០​នាទី ព្រោះ​នេះ​ជា​គោលការណ៍​នៃ​ការ​ពិសារទឹកយ៉ាងត្រឹមត្រូវ អ្នកជំងឺគួរពិសារអាហារដែលមានអនាម័យ ឆ្អិន និងទន់ រួមទាំងការសម្រាកឪ្យបានគ្រប់គ្រាន់ទៀតផង។

យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​ត្រូវ​ចេញ​ទៅ​ជប់លៀង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ កុំភ្លេចលាងដៃឱ្យស្អាត ជាពិសេសមុននិងក្រោយពេលពិសារអាហារនិងចូលបន្ទប់ទឹក ជ្រើសរើសពិសារអាហារ និងភេសជ្ជៈដែលស្អាត និងមានអនាម័យ ហើយសំខាន់បំផុត អ្នកគួរតែសង្កេតមើលរោគសញ្ញាខ្លួនឯងជានិច្ចដើម្បីការពារការរាគរូសស្រួចស្រាវដែលអាចនិងកើតមានបាន។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

GI Center, 2nd Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating