អត្ថបទសុខភាព

មហារីកពោះវៀនធំ ពិនិត្យឃើញលឿន អាចព្យាបាលបានទាន់ពេលវេលា

Share:

មហារីកពោះវៀនធំ ជាជំងឺដែលរកឃើញច្រើនបំផុតក្នុងលំដាប់ថ្នាក់លេខ៤ ក្នុងចំណោមជំងឺមហារីកទាំងអស់ ប៉ុន្តែ​អត្រា​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ព្រោះ​មាន​វិធីសាស្ត្រ​សម្រាប់​ពិនិត្យ​រក​ជំងឺដោយ “ការថតឆ្លុះពោះវៀនធំ និងទ្វារមាស”

មហារីកពោះវៀនធំ បណ្តាលមកពីទងសាច់ឬ polyp នៅក្នុងពោះវៀនធំ ដោយដំណាក់កាលដំបូង អ្នកជំងឺនឹងមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលដែលទងសាច់មានខ្នាតធំនិងក្លាយទៅជាមហារីក នោះរោគសញ្ញានឹងចាប់ផ្តើមកើតឡើង ដូចជាបត់ជើងមកមានឈាមឬទឹករងីលាយឈាម លាមកមានខ្នាតតូចជាងមុន ទល់លាមក រាគរូស ណែនពោះ ហើមពោះ ឬស្ទាបទៅឃើញដុំក្នុងពោះ ដូច្នេះប្រសិនបើក្រុមដែលមានហានិភ័យត្រូវពិនិត្យដោយការឆ្លុះពិនិត្យពោះវៀនធំ និងចុងពោះវៀនធំឪ្យបានទៀងទាត់។ នៅពេលដែលជំងឺនេះត្រូវបានរកឃើញនៅដំណាក់កាលដំបូង វាអាចជួយឱ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា។

ក្រុមហានិភ័យដែលគួរទទួលការឆ្លុះពោះវៀនធំរួមមាន៖

  • អ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅគួរតែធ្វើការចុងពោះវៀន ដោយការឆ្លុះពោះវៀនធំរៀងរាល់ ៣ទៅ៥ឆ្នាំ ម្តង
  • មានភាពខុសប្រក្រតីទាក់ទងនិងការបញ្ចេញចោល ដូចជាទល់លាមក ឬរាគជាប្រចាំ ឬការទល់លាមកឆ្លាសនិងរាគ
  • បត់ជើងមានឈាមលាយក្នុងលាមក អាចជាពណ៌ក្រហមភ្លឺឬក្រមៅ មានក្លិនខុសពីធម្មតា
  • ពេលដែលប្រឹងបញ្ចញចោលមានទងសាច់លេចចេញតាមទ្វារមាសនិងហូរឈាម
  • មាន​អាការណែនពោះ ទល់លាម ហើមពោះ និងឈឺពោះរួមជាមួយ
  • មានដុំពកក្នុងពោះ ស្រកទម្ងន់ ស្លេកស្លាំង អស់កម្លាំង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

GI Center, 2nd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating