អត្ថបទសុខភាព

ចោះដុំសាច់នៅពេលដែលពិនិត្យឃើញដុំសាច់ដើមទ្រូង លទ្ធផលរហ័សកាត់បន្ថយការព្រួយបារម្ភ

Share:

​សព្វថ្ងៃនេះមហារីក​សុដន់​នៅ​តែ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ស្ត្រី​ ពោលគឺត្រូវបានគេរកឃើញថាជាជំងឺមហារីកលំដាប់ថ្នាក់លេខមួយចំពោះស្ត្រី​​ និងនៅតែមានអត្រាការបាត់បង់ជីវិតខ្ពស់បំផុត ថ្វីត្បិតតែជំងឺនេះអាចព្យាបាលបាននៅពេលរកឃើញនៅដំណាក់កាលដំបូងក៏ដោយ នេះគឺឆ្លុះបញ្ចាំងឪ្យឃើញថាស្ត្រីភាគច្រើនដែលមានជំងឺមហារីកសុដន់ត្រូវបានរកឃើញនៅដំណាក់កាលក្រោយៗ ដូច្នេះចាំបាច់ណាស់ដែល​ស្ត្រីគ្រប់រូបគួរតែយកចិត្តទុកដាក់ក្នុងការពិនិត្យរកមើលជំងឺមហារីកសុដន់ជានិច្ច។

វេជ្ជបណ្ឌិត PREAWPUN THONGTHAP វិទ្យុសកម្មរោគវិនិច្ឆ័យ – រូបភាពវិទ្យុសកម្មរោគវិនិច្ឆ័យកម្រិតខ្ពស់និងវិទ្យុសកម្មរួមការព្យាបាលនៃដើមទ្រូង (Advanced Diagnostic Breast Imaging and Intervention) បានពោលថាអ្នកជំងឺមហារីកសុដន់មួយចំនួនប្រហែលជាមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែរកឃើញភាពខុសប្រក្រតីពីការពិនិត្យ​ ដោយការធ្វើគាបដើមទ្រូង (Mammograms) និងការធ្វើអេកូដើមទ្រូង (Ultrasound) ចំណែករោគសញ្ញាដែររកឃើញញឹកញាប់បំផុតនោះគឺ ការរកឃើញដុំសាច់ក្នុងសុដន់ ប្រសិនបើ​ដុំសាច់ត្រូវបានគេសង្ស័យថាជាមហារីក នឹងនាំឪ្យឈានចូលការចោះដុំសាច់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនៅលំដាប់បន្ទាប់

ការពិនិត្យដោយការធ្វើគាបដើមទ្រូង (Mammograms) និងការធ្វើអេកូដើមទ្រូង (Ultrasound) ជា​ការ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ថា​តើ​ដុំ​សាច់​សុដន់​មានមុខមាត់និង​រូបរាងយ៉ាង​ណា មានឪកាសអាច​ជា​ដុំ​សាច់​ធម្មតា ឬ​ដុំ​សាច់​សាហាវតិចឬច្រើនប៉ុណ្ណា​ ដោយវេជ្ជបណ្ឌិតកាំរស្មីនឹងវាយតម្លៃលទ្ធផលជាពិន្ទុដែលហៅថា BI-RADS ពិន្ទុនេះបង្ហាញពីភាពដែរអាចនិងទៅជាមហារីក ដែលមានតម្លៃចាប់ពី BIRADS 1 – BIRADS 5 មានន័យដូចខាងក្រោម

  • BI-RADS 1 មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថាមិន​មាន​ភាព​ខុស​ប្រក្រតីណែនាំ​ឱ្យ​ពិនិត្យ​ម្តង​ក្នុង​មួយ​ឆ្នាំ
  • BI -RADS 2 មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថារកឃើញវត្ថុដែលជាធម្មតាមាននៅក្នុងសុដន់ ដូចជា កំណកកំបោរធម្មតា ដុំគីស ឬថង់ទឹកក្នុងដើមទ្រូង ដុំសាច់ប្រភេទមិនកាចសាហាវ ណែនាំឱ្យពិនិត្យម្តងក្នុងមួយឆ្នាំ
  • BI -RADS 3 មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថាអ្វីដែលគេរំពឹងថានឹងធម្មតា ដែលដែលជាទូរទៅរកឃើញនៅក្នុងដើមទ្រូង (probably benign) ឱកាសនៃជំងឺមហារីកគឺ 0 – 2% ត្រូវបានណែនាំអោយពិនិត្យរៀងរាល់ 6ខែ ម្តង រហូតដល់ 2 ឆ្នាំ ដើម្បីធានាថាមិនមានគ្រោះថ្នាក់
  • BI -RADS 4A មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 2-10% នៃការកើតជំងឺមហារីក
  • BI -RADS 4B មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 10-50% នៃការកើតជំងឺមហារីក
  • BI -RADS 4C មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 50-95% នៃការកើតជំងឺមហារីក
  • BI -RADS 5 មាន​ន័យ​ថា​​ ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី ឱកាសជាមហារីក > 95%

ប្រសិនបើពិនិត្យឃើញភាពខុសប្រក្រតីដែរបានពិន្ទុពី BI-RADS 4 ទៅ BI-RADS 5 គ្រូពេទ្យនឹងណែនាំការធ្វើកោសល្យវិច័្ឆយ​(ចោះដុំសាច់) ដើម្បីទទួលបានការវិនិច្ឆ័យច្បាស់លាស់។ ដោយរៀបចំសម្រាប់អ្នកជំងឺដែលចាំបាច់ត្រូវធ្វើកោសល្យវិច្ឆ័យ នៅថ្ងៃចោះដុំសាច់មិនចាំបាច់តម​អាហារឬភេសជ្ជៈមុនពេលធ្វើតេស្តនោះទេ ប៉ុន្តែប្រសិនបើអ្នកជំងឺប្រើថ្នាំដែលប៉ះពាល់ដល់ការកកឈាម ចាំបាច់ត្រូវជូនដំណឹងទៅវេជ្ជបណ្ឌិតដែលព្យាបាលឪ្យជ្រាប និងចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំយ៉ាងតិច 5-7 ថ្ងៃមុនពេលធ្វើកោសល្យវិច័យដើម្បីកុំឱ្យមានបញ្ហាក្នុងការបញ្ឈប់ការហូរឈាមអំឡុងពេលនីតិវិធី។

ការធ្វើកោសល្យវិច័យ (ចោះដុំសាច់)ក្នុងដើមទ្រូងធ្វើបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ដោយដំបូងគ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹកនៅបរិវេនដែលមានដុំសាច់ អ្នកជំងឺ​នឹង​មាន​អារម្មណ៍​ឈឺចាប់​បន្តិច​បន្តួច​ក្នុងពេល​ចាក់​ថ្នាំ​ស្ពឹក ក្នុងអំឡុងពេលធ្វើការចោះដុំសាច់​​អ្នកជំងឺនឹងមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ប៉ុន្តែ​និងលឺសំឡេងនៃម្ជុលចោះដុំសាច់នៅពេលកំពុងចោះ។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងបច្ចេកវិជ្ជានៃការចោះដុំសាច់នាពេលបច្ចុប្បន្ននេះអាចចោះនិងមើលដុំសាច់តាមរយះការធ្វើអេកូដើមទ្រូង (Ultrasound) និងគាបដើមទ្រូង (Mammograms) ​ដែលធ្វើឲ្យការធ្វើកោសល្យវិច័យកាន់តែមានភាពត្រឹមត្រូវ បើទោះជាដុំសាច់នោះមិនអាចស្ទាបប៉ះក៏ដោយ​ ឬមានទំហំតូចជាង 1សង់ទីម៉ែត្រ លើសពីនេះថែមទាំងមានសុវត្ថិភាពខ្ពស់ចំណាយពេលប្រហែល 1 ម៉ោងសម្រាប់ដំណើរការនៃការព្យាបាលទាំងមូល អ្នកជំងឺនឹងមានស្នាមរបួសតូចមួយដែលមានទំហំប៉ុនម្ជុលនៅក្នុងស្បែក បន្ទាប់ពីនីតិវិធីត្រូវបានបញ្ចប់។​ អ្នកជំងឺអាចត្រលប់ទៅវិញបានភ្លាមៗ មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យទេ អ្នកជំងឺត្រូវបិទមុខរបួសដោយប្លាស្ទីកការពារទឹក រយៈពេល 3 ថ្ងៃ អ្នកជំងឺត្រូវមើលថែមុខរបួសមិនឪ្យត្រូវទឹកនិងហាមលើករបស់ធ្ងន់ ៗនិងហាត់ប្រាណដូចជា យោលដៃរបស់អ្នកខ្លាំងៗ ក្រៅពីនេះអ្នកអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតា។ ប្រសិនបើអ្នកមានការឈឺចាប់ អ្នកអាចលេបថ្នាំប៉ារ៉ាសេតាមុល ដើម្បីបំបាត់ការឈឺចាប់បាន។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើកោសល្យវិច័យ (ចោះដុំសាច់) នៅមន្ទីរពេទ្យវេជ្ជថានី ការបញ្ជូនដើម្បីត្រួតលទ្ធផលបែបរហ័ស​ចំណាយ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្ងប់​ចិត្ត ដោយ​មិន​ចាំ​បាច់​រង់ចាំ​លទ្ធផល​តេស្ត​យូរ ចំណែកឯការធ្វើតេស្តបែបធម្មតាចំណាយពេលប្រហែល 1 សប្តាហ៍។

ព្រោះដើមទ្រូងគឺជាផ្នែកសំខាន់មួយរបស់ស្ត្រី យើងគួរតែ​ថែរក្សា​និង​យក​ចិត្ត​ទុក​ដាក់​លើ​ដើមទ្រូងរបស់​យើង​បន្ថែម​ទៀត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Breast Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating