អត្ថបទសុខភាព

“Robotic Assisted Surgery” ដែលជាជំនួយការសំខាន់ក្នុង “ការវះកាត់ផ្លាស់ប្តូរជង្គង់”

Share:

“ជំងឺ​សឹកក្បាលជង្គង់” គឺជា​បញ្ហា​ចម្បង​មួយ​សម្រាប់​មនុស្ស​ចាស់ ដែល​បង្ក​រឪ្យមានការឈឺចាប់ ទុក្ខលំបាក ធ្វើឪ្យ​ប៉ះពាល់​ដល់​សកម្មភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ​​ បើសិនបណ្តោយឪ្យអាការធ្ងន់ធ្ងរអាចធ្វើឪ្យជង្គង់ខុសលក្ខណះបណ្តារឪ្យពិបាកដើររឺដើរមិនរួចរហូតដល់ត្រូវវះកាត់ នាពេលកន្លងមក មន្ទីរពេទ្យវេចថានីបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការវះកាត់ប្តូរជង្គង់សិប្បនិម្មិត និងត្រគាកអស់រយៈពេលជាង 10 ឆ្នាំក្នុងទម្រង់ MIS (Minimal Invasive Surgery) ឬការវះកាត់បែបមុខរបួសតូច ការឈឺចាប់នៃមុខរបួសវះកាត់តិច រួមជាមួយនឹង Computer Assisted Surgery in Total Knee Arthroplasty (CAS) ដើម្បីជួយគ្រូពេទ្យមានព័ត៌មានអំឡុងពេលវះកាត់ ដែរផ្តល់ការវះកាតដែរត្រឹមត្រូវ ច្បាស់លាស់ និងសុវត្ថិភាព កាត់បន្ថយបញ្ហានៃការដាក់សន្លាក់ជង្គង់សិប្បនិម្មិតក្នុងទីតាំងមិនសាកសមរួមទាំងបច្ចេកវិទ្យាក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ​សឹកក្បាលជង្គង់បានកាន់តែលម្អិតហ្មត់ចត់និងត្រឹមត្រូវ ដោយប្រើ Cartigram ដើម្បីប្រាប់ពីការសឹកនៃឆ្អឹងខ្ចីក្នុងសន្លាក់ជង្គង់ រហូតដឹងពីសុខភាពរួមនៃក្បាលជង្គង់ ហើយថ្មីៗនេះការប្រើប្រាស់ “មនុស្សយន្ត” មកជួយក្នុងការវះកាត់ ធ្វើឱ្យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ

បណ្ឌិត PREMSTIEN SIRITHANAPIPAT គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសផ្នែកវះកាត់ផ្លាស់ប្តូរជង្គង់ និងត្រគាក នៃមន្ទីរពេទ្យវេជ្ជថានី បានបង្ហាញឱ្យឃើញថា «​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​» គឺ​បញ្ហា​ដែរជួបញឹកញាប់បំផុត​ចំពោះ​មនុស្សវ័យ​ចំណាស់ នៅពេល​ពួកគាត់អាយុ​កាន់តែ​ច្រើ​ន​ទៅៗ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ក្រុម​អាយុ​ក្មេង ប្រសិនបើបណ្តោយឪ្យជង្គង់សឹកកាន់តែខ្លាំងអាចនិងប៉ះបាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺចាំបាច់ត្រូវព្យាបាលដោយការវះកាត់ បច្ចុប្បន្ននេះ មន្ទីរពេទ្យវេជ្ជថានី បានអភិវឌ្ឍមួយកម្រិតទៀត ដើម្បី​ឱ្យ​ការ​វះកាត់​ប្ដូរ​ជង្គង់​ទទួល​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ជាង​មុន តាមរយៈការពង្រីកការប្រើប្រាស់ការវះកាត់ជំនួយដោយប្រើកុំព្យូទ័រ (Computer Assisted Surgery) ទៅជាការវះកាត់ជំនួយដោយមនុស្សយន្ត (Robotic Assisted Surgery)បច្ចេកវិទ្យាទាំងនេះនឹងបង្កើនភាពត្រឹមត្រូវនៃការវះកាត់

សម្រាប់ការនាំ មនុស្សយន្តជំនួយក្នុងការវះកាត់ (Robotic Assisted Surgery) មកប្រើក្នុងការវះកាត់ គឺស័ក្តិសមទៅនិងអ្នកជំងឺដែលមានការរលាកសន្លាក់បែបធ្ងន់ធ្ងរ ព្រោះក្រោយពេកវះកាត់រួចអ្នក​ជំងឺ​អាច​ត្រឡប់​មក​រស់​នៅ​វិញ​ដោយ​មាន​សុភមង្គល អាចហាត់ប្រាណបាន និងអាចប្រើប្រាស់ជង្គង់សិប្បនិមិ្មតស្រដៀងទៅនិងជង្គង់ធម្មជាតិ បន្ទាប់ពីការវះកាត់ អ្នកជំងឺអាចក្រោកឈរ ដើរ ឬធ្វើចលនាសន្លាក់ជង្គង់ក្នុងរយៈពេល 24 ម៉ោង ថាំទាំងមុខរបួសវះកាត់មានទំហំតូច បណ្តាលឱ្យរបួសតិច កាត់បន្ថយហានិភ័យនៃផលវិបាកក្រោយការវះកាត់

បច្ចេកវិទ្យាទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេប្រដូចថាជាជំនួយការដ៏សំខាន់សម្រាប់គ្រូពេទ្យវះកាត់ក្នុងការធ្វើផែនការ និងធ្វើការវះកាត់ទៀតផង ចំនុចពិសេសនិងមនុស្សយន្តជំនួយក្នុងការវះកាត់នេះគឺនិងជួយកំណត់ទីតាំងនិងជាលិកាឆ្អឹងមុនពេលកាត់ឆ្អឹង ជួយវាស់ថាតើវាត្រូវគ្នានឹងចំណុចដែលអ្នកចង់កាត់ឬទេ កាត់បន្ថយឱកាសនៃកំហុសដែលនឹងបំផ្លាញឆ្អឹងដែលអាចបណ្តាលមកពី លើសពីនេះ មិនចាំបាច់មានម្ជុលទប់ឆ្អឹងដើម្បីកុំឪ្យផ្លាស់ទី ហើយ​នៅពេលណា​ដែល​មាន​ការ​វះកាត់​ហួស​ពី​ចំណុច​វាស់វែង​នោះ ម៉ាស៊ីន​នឹង​ឈប់ធ្វើការ​ភ្លាម ធ្វើ​ឱ្យ​ការ​វះ​កាត់​មិន​ហួស​ពី​ចំណុច​ដែល​បាន​កំណត់​ឡើយ ទាំងនេះ ដោយ​មាន​បទ​ពិសោធ និង​ជំនាញ​របស់​គ្រូពេទ្យ​វះកាត់ រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាសាកសម និងជួយផ្ទៃសន្លាក់ជង្គង់សិប្បនិម្មិតនិងត្រឡប់ទៅទីតាំងជិតនិងទីតាំងដើមវិញ ហើយត្រលប់មកធ្វើការតាមធម្មជាតិ និងត្រឹមត្រូវតាមដែលអាចធ្វើបាន។ បណ្ឌិត PREMSTIEN SIRITHANAPIPAT មានប្រសាសន៍បែបនេះ

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យវេជ្ជថានី ដែលជាអ្នកដឹកនាំក្នុងការព្យាបាលតាមបច្ចេកវិជ្ជាសម្រាប់គុណភាពជីវិតរបស់អ្នកជំងឺកាន់តែប្រសើរ នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗដើម្បីជួយដល់ការវះកាត់ប្តូរជង្គង់ផ្សេងទៀត ដើម្បីជួយវាស់សម្ពាធ ឬភាព​តឹងនៃសរសៃក្នុងសន្លាក ធ្វើឪ្យការវះកាត់អាចរក្សាទុកសរសៃចង​បានច្រើនតាមដែលអាចធ្វើទៅបាន និងអាចរក្សាទុកឆ្អឹងបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែប្រសិនបើមានរោគសញ្ញាដែលត្រូវគ្នាទៅនឹងរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ មានរោគសញ្ញាខុសប្រក្រតី ឬឈឺជង្គង់រ៉ាំ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញខាងសន្លាក់ជង្គង់ ដើម្បី

ទទួលបានការព្យាបាលត្រឹមត្រូវ ដើម្បីកុំឲ្យមានការឈឺចាប់ និងអាចត្រឡប់មករស់នៅប្រចាំថ្ងៃបានធម្មតា

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Total Joint Reconstruction (Arthroplasty),
1st Floor, King of Bones Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating