អត្ថបទសុខភាព

ដាស់តឿនស្រីៗដែលមានមុខខ្លាញ់ និងមុនដោយមិនដឹងមូលហេតុ ប្រយ័ត្នជាសញ្ញានៃជំងឺ PCOS

Share:

តើអ្នកធ្លាប់ទេ? មានមុនច្រើន មុខខ្លាញ់ ប៉ុន្តែរកមូលហេតុមិនឃើញ មិនថាព្យាបាលប៉ុនណាក៏មិនជាសោះឡើយ អាចនិងបណ្តារមកពី ជំងឺ PCOS (PolyCystic Ovary Syndrome) រឺជំងឺថង់គីសក្នុងអូវែ វាគឺជារោគសញ្ញាដែលមានអរម៉ូនមិនប្រក្រតីនៅក្នុងខ្លួន មូលហេតុនៅមិនទាន់ដឹងនៅឡើយ ដែលអាចប៉ះពាល់ដល់រាងកាយដូចខាងក្រោម

  • ការមករដូវមិនទៀងទាត់ មិនមករាល់ខែ ឬមកមិនស្មើគ្នា
  • មានមុនច្រើន មុខខ្លាញ់ រោមច្រើនដូចជាមានពុកមាត់ ឬមានរោមជើង
  • ការពិនិត្យអ៊ុលត្រាសោន រកឃើញដុំគីសជាច្រើន​នៅក្នុងអូវែរ

ដុំគីសក្នុងអូវែរដែលបានរកឃើញនេះមិនមែនជាថង់គីសខ្នាតធំទេ ទំហំនៃអូវែរមានទំហំធំជាងធម្មតាបន្តិចបន្តួចតែប៉ុន្នោះ និងថង់គីសតូចៗតម្រៀបតាមគែមនៃអូវែរ ដុំគីសនីមួយៗផលិតអរម៉ូនចេញមកបណ្តាលឱ្យអរម៉ូន androgen មានកម្រិតខ្ពស់ ជា​លទ្ធផលដែរធ្វើឪ្យ​មាន​មុខ​ខ្លាញ់ កើតមុន រោមច្រើននិងឯង ហើយ​វា​អាច​បង្ក​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដូច​ជា​ពិបាកក្នុងការមានកូន និងបង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម

ដូច្នេះ​បើ​មាន​រោគ​សញ្ញា​គួរ​ឱ្យ​សង្ស័យ អ្នក​គួរ​ទៅ​ជួប​នឹងគ្រូពេទ្យឯកទេសផ្នែក​រោគ​ស្ត្រី វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យ PCOS ជាចម្បងដោយផ្អែកលើការសាកសួរប្រវត្តិទូរទៅ ការពិនិត្យរាងកាយ និងអ៊ុលត្រាសោន ចំណែកការព្យាបាលគឺផ្អែកទៅលើអាការះនៃអ្នកជំងឺដែរមាន ដូចជាការប្រើប្រាស់ថ្នាំកែតម្រូវអរម៉ូនក្នុងករណីមានរដូវមិនទៀងទាត់ ឬជំរុញការបញ្ចេញពងអូវុលក្នុងករណីពិបាកក្នុងការមានកូន

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Women Care Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • No Rating Yet!
  • Your Rating