អត្ថបទសុខភាព

កុំមើលរំលង! “ការមករដូវមិនទៀងទាត់” អាចប្រឈមនឹងជំងឺរីកស្បូន

Share:

សម្រាប់ស្ត្រីដែលមានបញ្ហាមករដូវមិនទៀងទាត់ មិនថាតែ អាការះមករដូវច្រើនជាងធម្មតា ការ​ឈឺ​ចាប់​ពេល​មក​រដូវ​គឺ​ធ្ងន់ធ្ងររហូត​​ទ្រាំ​មិន​បាន ឈឺបរិវេនក្រលៀន​និងទ្វារមាសស្រ្តី មានអារម្មណ៍តឹង និងធ្ងន់បរិវេនពោះខាងក្រោម រោគសញ្ញាទាំងនេះអាចជាសញ្ញាព្រមាននៃជងឺរីកស្បូន

មូលហេតុនៃស្បូនរីកធំ ដូចជាមានដុំសាច់ក្នុងស្បូន និងជំងឺមួយទៀតដែរជួបជាញឹកញាប់នោះគឺជំងឺរីកស្បូនធំដោយការលូតលាស់នៃភ្នាសស្បូនខុសប្រក្រតី គឺភ្នាសស្បូនលូតលាស់នៅក្នុងសាច់ដុំស្បូន ធ្វើឱ្យសាច់ដុំស្បូនក្រាស់ជាងមុនដោយសារតែការរលាករ៉ាំរ៉ៃ​​ រហូតស្បូនរីកធំជាងមុន ធ្វើឱ្យមានការឈឺចាប់ពេលមករដូវខ្លាំង និងមករដូវច្រើន

បន្ទាប់ពីវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យ ជាមួយនឹងការពិនិត្យខាងក្នុង និងអ៊ុលត្រាសោន វិធីសាស្រ្តនៃការព្យាបាលជំងឺរីកស្បូនធំដោយការលូតលាស់នៃភ្នាសស្បូនខុសប្រក្រតី​ មានច្រើនវិធីដូចជា

  • ផ្តល់ថ្នាំដើម្បីបំបាត់ការឈឺចាប់ និងរលាក
  • ប្រើប្រាស់ថ្នាំដែរផ្សំទៅដោយអ័រម៉ូនប្រូហ្សេស្តេរ៉ូន ដូចជាថ្នាំពន្យារកំណើតបែបគ្រាប់់ឬថ្នាំពន្យារកំណើតបែបចាក់ ដើម្បីកាត់បន្ថយការឈឺចាប់ និងជួយកាត់បន្ថយបរិមាណនៃវដ្តរដូវ ពន្យឺតការលូតលាស់នៃជំងឺ
  • ប្រសិនបើស្ថានភាពធ្ងន់ធ្ងរហើយទទួលបានលទ្ធផលមិនល្អពីការប្រើប្រាស់ថ្នាំ វេជ្ជបណ្ឌិតអាចធ្វើការវះកាត់ ដូចជាការកាត់ស្បូន ដោយបច្ចុប្បន្ននេះ ប្រើវិធីសាស្ត្រវះកាត់បែបសុងដោយគ្មានមុខរបួស (NOTES) ជាការវះកាត់ដាក់កាមេរាតាមរយៈទ្វារមាស ដូច្នេះ​ហើយ​មិន​បណ្តាល​ឱ្យ​មាន​ស្លាកស្នាម​បន្សល់​ទុក​លើ​ខ្លួន​អ្នក​ជំងឺ​ឡើយ ការឈឺចាប់តិចបន្ទាប់ពីការវះកាត់ ដូច្នេះជួយអ្នកជំងឺឱ្យជាសះស្បើយលឿនជាងវិធីសាស្ត្រផ្សេងទៀត

ទោះជាយ៉ាងណាក៏ដោយប្រសិនបើមានរោគសញ្ញានៃការមករដូវមិនទៀងទាត់ មិនគួរប្រងើយកន្តើយ អ្នកគួរតែសង្កេតមើលភាពមិនប្រក្រតីនៅក្នុងខ្លួនរបស់អ្នកជានិច្ច ហើយត្រូវត្រួតពិនិត្យជារៀងរាល់ឆ្នាំ ដើម្បីការពារជំងឺធ្ងន់ធ្ងរដែលអាចកើតមាន

សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងមកកាន់

Women’s Health Center, 2nd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating