អត្ថបទសុខភាព

គ្មានពាក្យថាយឺតពេលចំពោះការឈប់ជក់បារី

Share:

“បារី” មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកជក់បារីខ្លួនឯងនោះទេ​​ អ្នកដែរមិនជក់បារីតែទទួលផ្សែងបារី ក៏មានហានិភ័យក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចគ្នា ដោយសារតែបារីមានសារធាតុគីមីជាង 7,000 ប្រភេទ ជាតិពុលជាង 250 ប្រភេទ និងសារធាតុបង្កមហារីកជាង 70​ ដែលត្រៀមរួចជាស្រេចក្នុងការប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ និងបង្កជាជំងឺដូចខាងជា

បេះដូងនិងសរសៃឈាម ជក់បារីតែពីរបីដើមក្នុងមួយថ្ងៃ វានឹងបណ្តាលឱ្យខូចខាតដល់បេះដូង និងសរសៃឈាម ជាតិពុល​ក្នុងបារីបង្ករ​ឱ្យ​បេះដូង​លោត​ខុស​ប្រក្រតី និងស្ទះសរសៃឈាមបេះដូង

ជំងឺស្ទះសួត (Emphysema) បារីជាដើមហេតុនៃអាការះហត់ពិបាកដកដង្ហើម ប្រសិនបើធ្ងន់ធ្ងរអាចបណ្តាលឱ្យអ្នកជំងឺនឿយហត់ខ្លាំង រហូតដល់ត្រូវដេកជាប់គ្រែ រឺត្រូវទទួលអុកស៊ីសែនគ្រប់ពេលវេលា

ជំងឺមហារីក បារីជាដើមហេតុនៃជំងឺមហារីកជាច្រើនប្រភេទជាពិសេសមហារីកសួតអ្នកដែលមានហានិភ័យគួរតែធ្វើការស្កេន CT ក្នុងកម្រិតពណ៌ទាប (Low Dose CT Scan)​

ជំងឺពុកឆ្អឹង​ សារធាតុពុល​នីកូទីនបំផ្លាញកោសិកាចិញ្ចិមឆ្អឹង ដូច្នេះធ្វើឱ្យឆ្អឹងស្តើងលឿន

ទឹកនោមផ្អែម ជាតិពុលក្នុងបារីនឹងកកកុញនៅក្នុងលំពែង ធ្វើឱ្យលំពែងធ្វើការតិច រួចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម

ជំងឺផ្សេងៗទៀតដូចជាផលវិបាកអំឡុងពេលមានផ្ទៃពោះ ភាពចាស់មុនអាយុ អសមត្ថភាពផ្លូវភេទ

លើសពីនេះទៀតទោសសម្រាប់ការជក់បារី វាក៏ប៉ះពាល់ដល់បុគ្គលិកលក្ខណៈខាងក្នុង និងខាងក្រៅផងដែរ ជាពិសេសក្នុងសង្គម និងជីវិតប្រចាំថ្ងៃ ដូច្នេះអ្នកកាន់តែឆាប់ឈប់ជក់បារីលឿនប៉ុណ្ណា​ គឺកាន់តែល្អសម្រាប់សុខភាព និងបុគ្គលិកលក្ខណៈរបស់យើងផ្ទាល់

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Medicine Clinic Center, 1st Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



វេជ្ជបណ្ឌិតរបស់ពួកយើង

DR. TANAKORN TASSANEYASIN

Pulmonology

  • Pulmonology