អត្ថបទសុខភាព

ជំហាននៃការប្លាស់ប្តូរខួរឆ្អឹង

Share:

ការប្លាស់ប្តូរខួរឆ្អឹង (BMT) ត្រូវបានគេស្គាល់ផងដែរថាជា ការប្តូរកោសិកាដើម (stem cell) Hematopoietic (HSCT) គឺជានីតិវិធីវេជ្ជសាស្រ្តដ៏ស្មុគស្មាញមួយដែលពាក់ព័ន្ធនឹងជំហានសំខាន់ៗជាច្រើន ដំណើរការនៃការធ្វើបែងចែកជាដំណាក់កាលដូចខាងក្រោមៈ

  1. ការវិនិច្ឆ័យ និងការរៀបចំ: មុនពេល BMT អ្នកជំងឺ​​និងទទួលបានការវិនិច្ឆ័យយ៉ាងហ្មត់ចត់ដើម្បីពិចារណាគុណសម្បត្តិសម្រាប់ដំណាក់កាលនេះ ការវិនិច្ឆ័យនេះរួមមាន​ ការពិនិត្យរាងកាយ ការពិនិត្យឈាម ការពិនិត្យតាមរូបភាព និងការពិនិត្យលើស្ថានភាពរួមនៃជំងឺ លើសពីនេះទៅទៀតក្រុមវេជ្ជបណ្ឌិតនិងពិចារណាទៅលើការត្រៀមអ្នកបរិច្ចាគដែរសាកសមជាមួយអ្នកជំងឺ និង​ប្រព័ន្ធជំនួយអ្នកជំងឺក្នុងអំឡុងពេលដំណើរការស្តារនីតិសម្បទា
  2. ការជ្រើសរើសអ្នកបរិច្ចាគ: អ្នកបរិច្ចាគ​ដែរមានភាពសមមូលទៅនិងអ្នកជំងឺគឺជាការចាំបាច់បំផុតសម្រាប់ភាពជោគជ័យនៃ BMT​។ ក្នុងការប្លាស់ប្តូរបែប autologous អ្នកជំងឺប្រៀបដូចជាអ្នកបរិច្ចាគឪ្យខ្លួនឯង ប៉ុន្តែការប្លាស់ប្តូរបែប allogeneic គឺត្រូវការកោសិការដើម (stem cell) ពីអ្នកបរិច្ចាគមុនដើម្បីដំណើរការប្លាស់ប្តូរមិនថា អ្នកបរិច្ចាគជាសាច់ញាតិរឺមិនមែន ភាពសមមូលរវាងអ្នកជំងឺនិងអ្នកបរិច្ចាគគឺកំណត់តាមរយះទ្រង់ទ្រាយនៃអេទីជេនកោសិកាឈាមសររបស់មនុស្ស leukocyte antigen (HLA) ដែរជាការពិនិត្យពិចារណាភាពសមមូលនៃប្រូតេអ៊ីនលើស្បែកនៃកោសិការបស់ជនបរិច្ចាគនិងអ្នកជំងឺ
  3. ការប្រមូលកោសិកាដើម (stem cell): បន្ទាប់ពីរកបានអ្នកបរិច្ចាគដែរសមមូលទៅនិងអ្នកជំងឺរួចហើយ ដំណើរការនៃការប្រមូលកោសិកាដើម(stem cell)​ ឬការប្រមូលផលត្រូវបានចាប់ផ្តើម។ ក្នុងការប្លាស់ប្តូរបែប autologous កោសិកាដើម(stem cell) ត្រូវប្រមូលពីអ្នកជំងឺ ជាទូរទៅគឺធ្វើបន្ទាប់ពីការឪ្យនៅ growth factors ដើម្បីជំរុញក្នុងការផលិតនៅកោសិកាដើម(stem cell) ចំណែកឯការប្លាស់ប្តូរបែប allogeneic កោសិកាដើម(stem cell) ត្រូវបានកំណត់ទៅតាមខួរឆ្អឹងនិងឈាមរបស់អ្នកបរិច្ចាគ ទាំងនេះគឺតម្រូវទៅតាមវិធីនៃការប្លាស់ប្តូរពិសេសទៅតាមបុគ្គល
  4. ការប្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងក្នុងរាង្គកាយ (Conditioning regimen): មុនពេលចាក់បញ្ចូលកោសិកាដើម អ្នកជំងឺត្រូវទទួលការប្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងក្នុងរាង្គកាយ ដែរមានជាតិគីមីក្នុងកម្រិតខ្ពស់ឬការព្យាបាលដោយវិទ្យុសកម្ម​ ដំណើរការនេះមានគោលដៅគឺការសម្លាប់កោសិកាមហារីកដែរនៅសេសសល់ ទប់ស្កាត់ប្រព័ន្ធស៊ាំដើម្បីកាត់បន្ថយហានិភ័យនៃការបដិសេធ និងបង្កើតចន្លោះនៅក្នុងខួរឆ្អឹងសម្រាប់កោសិកាដើម(stem cell) ថ្មីលូតលាស់
  5. ការចាក់បញ្ចូលកោសិកាដើម(stem cell): បន្ទាប់ពីរការប្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងក្នុងរាង្គកាយ(Conditioning regimen) កោសិកាដើម(stem cell)ដែរប្រមូលបានត្រូវបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធឈាមរបស់អ្នកជំងឺតាមបំពង់សុង​សរសៃឈាមខ្មៅផ្នែកកណ្តាល ដំណើរការស្រដៀងទៅនិងការប្លាស់ប្តូរឈាមនិងជាទូរទៅប្រើប្រាស់ពេលវេលា 2ទៅ3ម៉ោងនៃការធ្វើ
  6. Engraftment: គឺជាការដំណើរការនៃកោសិកាដើម (stem cell) ដែរបានកំពុងលូតលាស់នៅក្នុងខួរឆ្អឹងនិងចាប់ផ្តើមផលិតកោសិកាគ្រាប់ឈាមថ្មី ក្នុងកំឡុងពេលដ៏សំខាន់នេះភាគច្រើនកើតមានចាប់ពីថ្ងៃទី10​ រហូតត្រឹមថ្ងៃទី28 បន្ទាប់ពីការចាក់កោសិកាដើមចូលទៅក្នុងខ្លួន ក្នុងកំឡុងពេលនេះអ្នកជំងឺនិងទទួលការតាមដានយ៉ាងដិតដល់ដើម្បីមើលសញ្ញានៃការលូតលាស់ ដូចជា​ កោសិកាឈាមដែរកើនឡើង
  7. ការសម្រាកឪ្យជាសះស្បើយនិងការតាមដាន: រយះពេលនៃការសម្រាកឪ្យជាសះស្បើយក្រោយការធ្វើ BMT​ អាចប្រើរយះពេលយូរ និងពិបាក។ អ្នកជំងឺងាយឆ្លងមេរោគ និងផលវិបាកផ្សេងៗដោយសារតែប្រព័ន្ធស៊ាំអន់ថយ ដូច្នេះអ្នកជំងឺចាំបាច់ត្រូវសម្រាកក្នុងបន្ទប់ដែរមានបរិយាកាសដែរមានការការពារ និងអ្នកមើលថែអ្នកជំងឺត្រូវអនុវត្តតាមវិធានការអនាម័យយ៉ាងតឹងរ៉ឹង មានការកំណត់ថ្នាំដើម្បីចាត់ការផលវិបាក ការពារការឆ្លងមេរោគ​ និងកាត់បន្ថយហានិភ័យនៃជំងឺ graft-versus-host disease (GVHD) ក្នុងការប្លាស់ប្តូរបែប allogeneic
  8. ការតាមដានអាការះក្នុងរយះពេលយូរ បន្ទាប់ពីរចាកចេញពីមន្ទីរពេទ្យអ្នកជំងឺនៅតែបន្តការថែទាំតាមដានជាប្រចាំ ដើម្បីតាមដានការជាសះស្បើយរបស់ពួកគេ និងវាយតម្លៃផលវិបាកយឺតៗ ដូចជា GVHD ឬការកើតឡើងវិញនៃជំងឺដើម​ ការតាមដានរយៈពេលវែងនេះអាចមានរយៈពេលជាច្រើនឆ្នាំ ឬពេញមួយជីវិត អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ

ការប្តូរខួរឆ្អឹងគឺជាការព្យាបាលដែរស្មុគស្មាញ មានច្រើនដំណាក់កាល និងទាមទារផែនការដែរប្រុងប្រយ័ត្នបំផុត រួមទាំងការសម្របសម្រួលទាំងអ្នកជំងឺ ក្រុមពេទ្យដែរមើលថែនិង អ្នកបរិច្ចាគ ទោះ អាចជួយរក្សាជីវិតសម្រាប់សភាវះផ្សេងៗបាន តែក៏មានហានិភ័យទៅតាមធម្មជាតិនិងត្រូវការរយះពេលសម្រាប់ព្យាបាលយូរ ការពិចារណានិងតាមដានយ៉ាងលម្អិតនិងហ្មត់ចត់ គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះការជោគជ័យ

  • Readers Rating
  • No Rating Yet!
  • Your Rating