អត្ថបទសុខភាព

ប្រយ័ត្ន​ហួស​ពេល «ធាត់» ប្រឈម​នឹង​ជំងឺ!

Share:

ជារៀងរាល់ឆ្នាំមានការកើនឡើងនៃចំនួនអ្នកជំងឺពី “ជំងឺធាត់” គ្រប់ភេទ និងគ្រប់វ័យជាបន្តបន្ទាប់ វាគឺជាជំងឺមួយក្នុងចំណោមជំងឺដ៏ពេញនិយមរបស់ “អ្នកធ្វើការ” ជាពិសេសបុគ្គលិកការិយាល័យ ដោយសារតែពួកគេប្រើប្រាស់ថាមពលតិចជារៀងរាល់ថ្ងៃ កង្វះលំហាត់ប្រាណ និងបរិភោគអាហារវេចខ្ចប់ដែលច្រើនតែមានម្សៅ និងខ្លាញ់ ព្រោះ​ចង់​បាន​លឿន និង​ស្រួល​ខ្លួន បន្ថែម​ពី​លើ​នេះ ប្រហែល​ជា​មាន​ទម្លាប់​ញ៉ាំ​អាហារច្រើន​នៅ​ពេល​ល្ងាច ឬ​យប់​ជ្រៅ។ ដែលសុទ្ធតែជាមូលហេតុដែលជំរុញឱ្យធាត់

លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត BOONLERT IMRAPORN ឯកទេសផ្នែកប្រព័ន្ធរំលាយអាហារនាមន្ទីរពេទ្យវេជ្ជថានី បានបង្ហាញឱ្យឃើញថា ជំងឺធាត់នាបច្ចុប្បន្នឃើញថាភាគច្រើនកើតទៅលើមនុស្សក្នុងវ័យធ្វើការ ដែលមិនសូវមានពេលសម្រាក ឬមិនសូវមានពេលថែទាំខ្លួនឯង ជំងឺធាត់គឺបណ្តាលមកពីការសន្សំជាតិខ្លាញ់ច្រើនពេកទុកក្នុងខ្លួន ដែរមានកត្តាជាច្រើនដែលបណ្តាលឲ្យធាត់ រួមមានការទទួលទានអាហារកាបូអ៊ីដ្រាត ម្សៅ អាហារផ្អែម បង្អែម នំបុ័ង កង្វះការធ្វើលំហាត់ប្រាណ តំណពូជ ដែលកើតមានចំពោះស្ត្រីជាងបុរស ឬមានជំងឺប្រចាំខ្លួនមួយចំនួនដូចជា hypothyroidism និងការលេបថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើត ថ្នាំស្តេរ៉ូអ៊ីត និងពេលកាន់តែចាស់ ធ្វើឱ្យប្រព័ន្ធរំលាយអាហារថយចុះ ដូច្នេះថាមពលត្រូវបានរក្សាទុកក្នុងទម្រង់ជាខ្លាញ់ជំនួសវិញ ប្រសិនបើទទួលបានច្រើនលើសកំណត់និងមានការសន្សំទុកនៅជាតិខ្លាញ់តាមកន្លែងនីមួយៗ​ក្នុងរាង្គកាយ​ ថាសន្សំនៅបរិវេនពោះគេតែងតែហៅថា “ខ្លាញ់ក្បាលពោះ” កាន់តែសន្សំទុក​ កាន់តែ

មានផលអវិជ្ជមានដែរជាហេតុនាំនូវជំងឺកាចសាហាវជាច្រើនផងដែរ

“បញ្ហាសុខភាព និងជំងឺដែលបណ្តាលមកពីការធាត់ អាចបែងចែកជា 4 ក្រុមគឺ ក្រុមទី 1 ជម្ងឺមេតាបូលីស ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ ជំងឺរលាកសន្លាក់ ក្រុមទី 2 ជំងឺបេះដូង និងសួត ដូចជាជំងឺបេះដូងស្ទះសសៃរឈាម (ischemic) ខ្វិន ស្រមុក ក្រុមទី 3 ជំងឺប្រព័ន្ធរំលាយនិងថ្លើម ដូចជាជំងឺច្រាលអាស៊ីត រលាកថ្លើមពីខ្លាញ់រុំថ្លើម គ្រួសក្នុងថង់ទឹកប្រមាត់ ក្រុមទី 4 មហារីករួមមាន មហារីកថ្លើម ពោះវៀនធំ មាត់ស្បូន អូវែរ លំពែង ហើយថែមទាំងប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយដូចជា សន្លាក់ជង្គង់ ឆ្អឹងកាន់តែយ៉ាប់យ៉ឺន ឈឺខ្នង នាំឱ្យមករដូវមិនទៀងទាត់។ ឬកង្វះការមករដូវ ការ​សិក្សា​បាន​រក​ឃើញ​ថា មនុស្ស​ធាត់​មាន​ហានិភ័យ​ស្លាប់​ខ្ពស់​ជាង​មនុស្ស​ស្គម ។ វា​ធ្វើ​ឱ្យ​ជំងឺ​ធាត់​ក្លាយជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ជាង​អ្នក​គិត​ទៅទៀត លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត BOONLERT IMRAPORN បញ្ជាក់

លោក​វរសេនីយ៍ឯក​បណ្ឌិត ប៊ុន ឡេង បាន​មាន​ប្រសាសន៍​ថា មនុស្ស​ជា​មធ្យម​គួរ​មាន BMI ចន្លោះ​ពី​ 18.5 – 22.9 kg/m2 ប្រសិនបើតម្លៃលើសពី 25 អ្នកជំងឺត្រូវបានចាត់ទុកថាស្ថិតក្នុងស្ថានភាពត្រៀមនិងមានជំងឺធាត់ ហើយប្រសិនបើតម្លៃលើសពី 30 អ្នកជំងឺមានហានិភ័យខ្ពស់ចំពោះផលវិបាកនៃជំងឺធាត់គួរតែចូលទៅក្នុងដំណើរការនៃការសម្រកទម្ងន់ជាបន្ទាន់ បច្ចុប្បន្ននេះមានវិធីជាច្រើនដើម្បីសម្រកទម្ងន់ ទាំងវិធីធម្មជាតិ ឬប្រើបច្ចេកវិទ្យា ការកែប្រែឥរិយាបថគឺជាវិធីមួយក្នុងការសម្រកទម្ងន់អាចសម្រេចបានតាមរយៈការគ្រប់គ្រងរបបអាហារ ដោយកាត់បន្ថយកាបូអ៊ីដ្រេតឬម្សៅ ជៀសវាងសាច់ជាប់ខ្លាញ់ អាហារកែច្នៃ រួមទាំងអាហារផ្អែម ខ្លាញ់ ប្រៃ រួមជាមួយនឹងការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ពិសារទឹកមុនបាយកន្លះម៉ោង ដើម្បីកាត់បន្ថយការឃ្លាន និងញ៉ាំបានតិច

លើស​ពី​នេះ​ទៅ​ទៀត​សព្វ​ថ្ងៃ​មាន​ជម្រើស​សម្រក​ទម្ងន់​ដោយ​ការ​ដាក់ “បាឡុងសម្រកទម្ងន់” នៅក្នុងក្រពះតាមរយៈការសុងវា​នឹង​ជួយ​កាត់​បន្ថយ​

បរិមាណ​អាហារ​ដែល​ញ៉ាំ​ក្នុងពេលនីមួយៗ និង​មាន​អារម្មណ៍​ឆ្អែត​បានយូរ នេះ​ជា​វិធី​មួយ​ដើម្បី​កែប្រែទម្លាប់ទទួលទានអាហារក្នុងរយះពេលយូរ ញ៉ាំបានតិច​ ជាហេតុដែរធ្វើឪ្យស្រកទម្ងន់រហូតស្ថិតក្នុងកម្រិតដែរសមស្រប ប្រសិនបើនរណាម្នាក់កំពុងប្រឈមមុខនិងជំងឺ​ធាត់ និងស្វែងរកវិធីសម្រកទម្ងន់ គួរតែមកទទួលការណែនាំពីគ្រូពេទ្យ​ដើម្បីការពារផលវិបាកដែលអាចកើតមាន ព្រោះថាការ​សម្រក​ទម្ងន់ ឬ​គ្រប់គ្រង​ទម្ងន់​ឱ្យ​ស្ថិត​ក្នុងកម្រិតដែរសមស្រប មិនត្រឹមតែជួយមានរូបរាងភាពស្រស់ស្អាតទេ ថែមទាំងជួយសុខភាពរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗផងដែរ

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​

Hotline: (+66) 0892019000, email:[email protected]

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (3 )
  • Your Rating