ជំងឺឬសដូងបាតផ្នែកខាងក្នុងត្រូវបានចាត់ថ្នាក់ជា 4 ប្រភេទផ្សេងៗគ្នា ទៅតាមភាពធ្ងន់ធ្ងរនៃជំងឺ។

ថ្នាក់ទី ១៖ ឬសដូងបាត ឬសរសៃវ៉ែនហើមប៉ោងនៅខាងក្នុងរន្ធគូថ និងក្នុងរន្ធគូថខាងក្រោម។ ជម្រើសព្យាបាលសំខាន់សម្រាប់ជំងឺឬសដូងបាតថ្នាក់ទីនេះគឺការប្រើថ្នាំ ឬការចាក់ចូលទៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃជំងឺឬសដូងបាត។

ថ្នាក់ទី ២៖ ជំងឺឬសដូងបាតចេញមកតាមរន្ធគូថអំឡុងពេលចលនាពោះវៀន ប៉ុន្តែវាអាចត្រលប់មកវិញដោយខ្លួនឯងបន្ទាប់ពីចលនាពោះវៀន។ ការព្យាបាលសំខាន់សម្រាប់ជំងឺឬសដូងបាតថ្នាក់ទីនេះគឺការចងខ្សែកៅស៊ូ​ (Rubber Band Ligation)។

ថ្នាក់ទី៣៖ ជំងឺឬសដូងបាតចេញមកតាមរន្ធគូថពេលធ្វើចលនាពោះវៀន ប៉ុន្តែមិនអាចចូលវិញដោយខ្លួនឯងបានទេ។ ទោះយ៉ាងណាក៏ដោយ វាអាចត្រូវបានរុញត្រឡប់មកវិញដោយប្រើម្រាមដៃ។ ការព្យាបាលសំខាន់សម្រាប់ជំងឺឬសដូងបាតថ្នាក់នេះគឺ ការកាត់ឬសដូងបាតដោយឡាស៊ែរ​ (Laser-Hemorrhoidectomy)។

ថ្នាក់ទី ៤៖ ឬសដូងបាតប៉ោងនៅខាងក្រៅប្រឡាយរន្ធគូថ ហើយវាមិនអាចរុញចូលដោយប្រើម្រាមដៃបានទេ។ ជំងឺឬសដូងបាតកម្រិតនេះគឺមានការឈឺចាប់ និងគ្រោះថ្នាក់ ដូច្នេះហើយ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនពេលវាក្លាយទៅជាឬសដូងបាតមានការកកស្ទះ។ ការព្យាបាលសំខាន់សម្រាប់ជំងឺឬសដូងបាតថ្នាក់នេះគឺ ការកាត់ឬសដូងបាតដោយឡាស៊ែរ​ (Laser-Hemorrhoidectomy)។

ជាមួយនឹងការកាត់ឬសដូងបាតដោយឡាស៊ែរ​ (Laser-Hemorrhoidectomy) អ្នកជំងឺនឹងមានស្នាមវះតូចជាង ការឈឺចាប់តិច និងឆាប់ជាសះស្បើយ។

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating