អត្ថបទសុខភាព

ពិបាកដកដង្ហើម នឿយហត់ព្រោះ……ឆ្អឹងខ្នងវៀច (Scoliosis)

Share:

ប្រសិនជានិយាយអំពីជំងឺឆ្អឹងខ្នងវៀច( Scoliosis ) មនុស្សភាគច្រើនតែងមិនដឹងថាខ្លួនកើតជំងឺឆ្អឹងខ្នងវៀច និងមិនអាចទៅជួបពេទ្យដោយចៃដន្យពីការពិនិត្យសុខភាពជាប្រចាំតាមរយ:ការថតកាំរស្មីសួត និងសង្ស័យថាតើជំងឺនេះអាចគ្រោះថ្នាក់ដែរឬទេ តើគួរធ្វើយ៉ាងដូចម្តេច ?

  • តាមការពិតហើយការព្យាបាលជំងឺឆ្អឹងខ្នងវៀច ប្រសិនជាគ្មានរោគសញ្ញាអ្វីខុសប្រក្រតីទេនោះក៏មិនប៉ះពាល់អ្វីធ្ងន់ធ្ងរអាចរស់នៅប្រើជីវិតបានតាមធម្មតា
  • តែសម្រាប់អ្នកដែលកើតជំងឺឆ្អឹងខ្នងវៀចធ្ងន់ធ្ងរ ឬក្នុងវ័យកុមារដែលនៅក្នុងវ័យដែលកំពុងលូតលាស់ អាចមានឱកាសដែលនឹងវៀចធ្ងន់ធ្ងរឡើងៗ  រហូតបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបាន
  • ប្រសិនបើដឹងថាខ្លួនកើតជំងឺឆ្អឹងខ្នងវៀច ឬប្រទះឃើញដោយចៃដន្យពីលទ្ធផលថតកាំរស្មីអ៊ិចសួតគួរធ្វើរោគវិនិច្ឆ័យបន្ថែមដោយការថតកាំរស្មីអ៊ិច ( X-ray ) ទម្រង់ឆ្អឹងខ្នងដើម្បីវិភាគមើលជ្រុងដែលវៀចថាច្រើនឬតិចប៉ុណ្ណា

ជំងឺឆ្អឹងខ្នងវៀច (Scoliosis) ប្រសិនជាធ្វើរោគវិនិច្ឆ័យបានលឿន សម្រេចចិត្តព្យាបាលលឿន លទ្ធផលនៃការព្យាបាលតែងល្អប្រសើរជាង ជាពិសេសវ័យក្មេងប្រសិនជាបណ្តោយទុកចោល និងកឲ្យខូចប៉ះពាល់ទាំងបុគ្គលិកភាពនិងសុខភាពផ្លូវចិត្ត ​ហើយការព្យាបាលមានតាំងពីការធ្វើចលនារហូតទៅដល់ការព្យាបាលដោយការវះកាត់ ៕

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating