អត្ថបទសុខភាព

បញ្ហាសុខភាពអាចបង្កហានិភ័យធ្វើឲ្យកើតគាំងសន្លាក់ម្រាម (Trigger Finger)

Share:

គាំងសន្លាក់ម្រាម (Trigger finger) អាចបង្ការបានដោយការជៀសវាងសកម្មភាពដែលបញ្ចេញកម្លាំងធ្វើឲ្យសាច់ដុំម្រាមដៃរួញឬក្ងក់ជាប់យូរៗ ប្រើការម្រាមយូរៗ តើដឹងឬទេថា ការឈឺចាប់ដោយជំងឺផ្សេងៗ ក៏អាចជំរុញឲ្យកើតជំងឺគាំងសន្លាក់ម្រាមច្រើនជាងមនុស្សទូទៅទៅ ?

មកស្វែងយល់ទាំងអស់គ្នាថាជំងឺអ្វីខ្លះសម្រាប់អ្នកជំងឺដែលកើតជំងឺដូចតទៅនេះ អាចនឹងត្រូវប្រុងប្រយ័ត្នក្នុងការប្រើម្រាមជ្រុល  ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើត “គាំងសន្លាក់ម្រាម (Trigger finger)”

  • ជំងឺរលាកសនា្លក់ឆ្អឹងរ៉ាំរ៉ៃ
  • ជំងឺរលាកសន្លាក់ហ្គោដ៍
  • ជំងឺទឹកនោមផ្អែម
  • ជំងឺក្រពេញទីរ៉ូអ៊ីដ
  • ជំងឺភ្នាសគាបសរសៃប្រសាទត្រង់បរិវេណសន្លាក់ម្រាម

គាំងសន្លាក់ម្រាម (Trigger finger) អាចព្យាបាលបានងាយៗ មិនចាំបាច់វះកាត់បើកមុខរបួស ព្រោះបច្ចុប្បន្នមានឧបករណ៍ពិសេស ដែលអាចព្យាបាលជំងឺគាំងសន្លាក់ម្រាម ដោយប្រើម៉ាស៊ីនអេកូសាស្រ្តនាំផ្លូវនិងប្រើចុងម្ជុលចូលទៅឆ្កឹះសម្បកព័ទ្ធជុំវិញសរសៃពួរម្រាមដៃ  កាត់សម្បកព័ទ្ធចេញពីសរសៃពួរដែលព័ទ្ធឲ្យដាច់ចេញពីគ្នា ដូចធ្វើការវះកាត់ទូទៅតែមុខរបួសតូចប៉ុនរន្ធម្ជុល  និងប្រើពេលត្រឹម៥នាទី  នឹងអាចត្រូវទឹកបានធម្មតាវិញក្រោយពីវះកាត់ហើយគ្រប់ ២៤ ម៉ោង  ដោយម្រាមដៃដែលឆ្លងកាត់ការព្យាបាលដោយវិធីសាស្រ្តខាងលើនឹងមិនវិលត្រឡប់មកកើតវិញម្តងទៀត ​

ក៏ប៉ុន្តែប្រសិនមិនព្រមបញ្ឈប់សកម្មភាពការប្រើម្រាមដៃដែលបង្កហានិភ័យឲ្យគាំងសនា្លក់ម្រាមទៀតទេនោះក៏មានឱកាសវិលត្រឡប់ទៅកើតទៀតខ្ពស់និងម្រាមផ្សេងៗ  ដែលមិនទាន់បានទទួលការព្យាបាល ៕

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating