អត្ថបទសុខភាព

ស្វែងយល់ពីសក្តានុពលនៃ TMS: ស្តារភាពទន់ខ្សោយនៃសាច់ដុំដែលបណ្តាលមកពីជំងឺសរសៃឈាមខួរក្បាល

Share:

ស្តារភាពទន់ខ្សោយនៃសាច់ដុំ និងកាត់បន្ថយការកន្ត្រាក់សាច់ដុំចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ជាមួយនឹងឧបករណ៍រំញោចខួរក្បាលម៉ាញេទិក ដើម្បីឱ្យអ្នកជំងឺអាចត្រលប់មកប្រើប្រាស់ចលនា និងជីវិតប្រចាំថ្ងៃកាន់តែប្រសើរជាងមុន

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) គឺជាមូលហេតុចម្បងនៃពិការភាព និងការបាត់បង់ជីវិតច្រើនលំដាប់ដំបូងៗនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ បើអ្នកជំងឺមកមន្ទីរពេទ្យយឺតជាង 3 ម៉ោង ឪកាសពិការរហូតទៅដល់ 50ភាគរយ ឬអាចធ្ងន់ធ្ងររហូតដល់ស្លាប់ ដោយការព្យាបាលជំងឺសរសៃឈាមខួរក្បាល គ្រូពេទ្យនឹងផ្តល់ថ្នាំរំលាយគ្រាប់ឈាមដល់អ្នក ថ្នាំរារាំងកំហាប់ឈាម ឬនាំកំណកឈាមតាមរយៈការសុងសរសៃឈាមខួរក្បាល វាអាស្រ័យលើភាពធ្ងន់ធ្ងរ និងរយៈពេលដែលអ្នកមកដល់មន្ទីរពេទ្យ។

សាស្ត្រាចារ្យរង DR. WASUWAT KITISOMPRAYOONKUL គ្រូពេទ្យផ្នែកស្តារនីតិសម្បទា មន្ទីរពេទ្យ​វេជ្ជថានី​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ក្រោយ​ពី​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល អ្នកជំងឺភាគច្រើននៅតែប្រឈមមុខនឹងជំងឺ paresis ខ្វិន គឺចាំបាច់ត្រូវធ្វើការស្តារនីតិសម្បទា ដើម្បីអាចធ្វើចលនាបានធម្មតាឬស្រដៀងធម្មតាបំផុត រយៈពេលដ៏សំខាន់សម្រាប់ការស្តារនីតិសម្បទាគឺនៅក្នុង 6 ខែដំបូងបន្ទាប់ពីការដាច់សរសៃឈាមខួរក្បាលរួច។ បច្ចុប្បន្ននេះមានបច្ចេកវិទ្យាដើម្បីស្តារ paresis ច្រើនទម្រង់ដូចជា ដូចជាគ្រឿង​រំញោចខួរក្បាលដោយម៉ាញ៉េទិច Transcranial Magnetic Stimulation (TMS)​ និងគ្រឿងរំញោចផ្នែកបន្ថែមដោយម៉ាញ៉េទិច Peripheral Magnetic Stimulation (PMS)​ ដែរជួយអាការះនៃសាច់ដុំអស់កម្លាំងប្រសើរឡើង​និងកាត់បន្ថយការកន្ត្រាក់សាច់ដុំ។

នៅពេលដែលជំងឺត្រូវបានព្យាបាលហើយ ​អ្នក​ជំងឺ​មួយ​ចំនួននៅតែជួបនិងបញ្ហា​​ សាច់ដុំដៃ,ជើង មានភាពទន់ខ្សោយ និងកន្ត្រាក់សាច់ដុំ ធ្វើឱ្យពិបាកក្នុងការផ្លាស់ទី ជាហេតុដែលធ្វើឪ្យប៉ះពាល់ដល់សមត្ថភាពក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ដោយ គ្រឿង TMS នឹងបញ្ជូនរលកម៉ាញេទិចទៅរំញោចខួរក្បាលពីខាងក្រៅដោយដាក់បន្ទះរំញោចនៅផ្នែកនៃក្បាលដែលមានបញ្ហា ដើម្បីឪ្យមានតុល្យភាពនៃមុខងារក្នុងខួរក្បាល ជំរុញការតភ្ជាប់និងសាងប្រព័ន្ធបញ្ជាការថ្មីនៃកោសិកាសរសៃប្រសាទខួរក្បាលឪ្យងើបនិង ជំរុញឱ្យខួរក្បាលដំណើរការកាន់តែប្រសើរ ជាលទ្ធផល សាច់ដុំអាចបញ្ជាចលនាបានប្រសើរជាងមុន។​ លើសពីនេះ បន្ទះ PMS អាចត្រូវបានដាក់នៅលើដៃ ឬជើងដែលខ្សោយ ដើម្បីជំរុញការកន្ត្រាក់សាច់ដុំ និងកាត់បន្ថយភាពរឹង សាស្ត្រាចារ្យរង DR. WASUWAT KITISOMPRAYOONKUL បានពោលដូច្នេះ

ការព្យាបាលជាមួយនឹងការរំញោចម៉ាញ៉េទិចគឺជានីតិវិធីដែលមានសុវត្ថិភាពគួរឱ្យកត់សម្គាល់ដែលមានប្រសិទ្ធភាពរំញោចខួរក្បាលដោយមិនបង្កការឈឺចាប់ឬ​បញ្ចូល​អេឡិចត្រូត​តាម​ស្បែក​។ អំឡុងពេលនៃការព្យាបាលអាចបណ្តាលឱ្យមានការកន្ត្រាក់សាច់ដុំបន្តិចបន្តួច អ្នកជំងឺមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យទេ វេជ្ជបណ្ឌិតណែនាំឱ្យទទួលការព្យាបាលដោយ TMS យ៉ាងតិចពីរដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលជាង 4 សប្តាហ៍ រយៈពេលនឹងអាស្រ័យលើរោគសញ្ញា។ TMS គួរតែត្រូវបានធ្វើរួមជាមួយកម្មវិធីស្តារនីតិសម្បទា។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចព្យាបាលអ្នកជំងឺដែលមានការប្រកាច់ ឬ មានដែកឬឧបករណ៍រំញោច (Deep Brain Stimulation) ​ខាងក្នុងខួរក្បាលនោះទេ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Rehabilitation Center, 5th & 6th Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating