ជីវិតប្រចាំថ្ងៃរបស់មនុស្សមួយចំនួន ប្រហែលជាមិនអំណោយផលក្នុងការទៅបន្ទប់ទឹកភ្លាមៗទេ នៅពេលមានការឈឺពោះចង់បត់ជើងធំ ចាំបាច់ត្រូវទប់ជាមុនសិន ប៉ុន្តែប្រសិនបើយើងទប់លាមកញឹកញាប់ អាចមានផលប៉ះពាល់លើរាងកាយបាន ដូចជា

បត់ជើងមិនទៀងពេល ប្រសិនបើយើងទប់លាមកញឹកញាប់ នៅពេលដែលឈឺពោះចង់បត់ជើងពិតមែន នឹងត្រូវបានពន្យារ ធ្វើឱ្យបត់ជើងមិនទៀងពេល ហើយប្រសិនបើ បង្ខំឱ្យរាងកាយមិនបត់ជើងពេលឈឺ រាងកាយនឹងចាប់ផ្តើមយល់ថាយើងមិនចង់បត់ជើង រហូតដល់មិនអាចបណ្តេញលាមកបាន ដោយសារតែហួសពេលដែលពោះវៀនធំត្រូវច្របាច់បណ្តេញលាមក។

ការទល់លាមក ការទប់លាមកគឺការមិនឱ្យរាងកាយបណ្តេញកាកសំណល់ចេញឱ្យទាន់ពេលវេលាដែលស័ក្កសមដែល ប្រសិនបើទប់លាមកយូរវានឹងទល់ត្រឡប់ចូលទៅក្នុងពោះវៀនធំវិញ ធ្វើឱ្យពិបាកសម្រាប់ការបត់ជើងពេលក្រោយ ដោយសារតែមានកាកសំណល់ជាច្រើនដែលចាំបាច់ត្រូវបង្ហូរ ហើយមានការច្របាច់ណែនរឹងរបស់លាមក ជាសាហេតុដែលអាចបង្កឱ្យមានការទល់លាមកបាន។

ជំងឺឬសដូងបាត (Hemorrhoids) និងមហារីកពោះវៀនធំ (Colorectal cancer) នៅពេលដែលប្រព័ន្ធ (excretory) ចាប់ផ្តើមធ្វើការមិនប្រក្រដី លាមកនិងក្លាយជាដុំរឹងហើយមុតទ្វារធំខាងក្រោមរបស់អ្នក ឬបណ្តាលឱ្យផ្នែកខាងក្នុងនៃរទ្វារធំខាងក្រោមរបស់អ្នកលៀនចេញ ដែលបណ្តាលឱ្យមានការហូរឈាម ហើយវាអាចជាសញ្ញានៃជំងឺឬសដូងបាត(Hemorrhoids) ហើយវាក៏អាចមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ(Colorectal cancer)នាពេលអនាគតផងដែរ។

ប្រសិនបើមានសញ្ញាជំងឺឬសដូងបាត(Hemorrhoids)កើតឡើងចំពោះរាងកាយ គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មាននិងការព្យាបាលសមស្រប បច្ចុប្បន្នមានបច្ចេកវិទ្យាការព្យាបាលជំងឺឬសដូងបាតដោយឡាស៊ែរ (Laser Hemorrhoidectomy) ដែលមានគុណប្រយោជន៍នៃការគ្មានស្នាមរបួស ការឈឺចាប់តិច ការជាសះស្បើយឆាប់រហ័ស ហើយប្រសិនបើត្រូវបានព្យាបាលរួចហើយ គួរតែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរឹង ដើម្បីបងា្ករការកើតឡើងវិញ ម្តងទៀត។

ព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000
អ៊ីម៉ែល :[email protected]

  • Readers Rating
  • Rated 4.5 stars
    4.5 / 5 (1 )
  • Your Rating