ការឈឺក្នុងជង្គង់ ពិបាកដើរ បណ្ដាលមកពីអ្វី រោគសញ្ញាបែបណាគួរទៅជួបវេជ្ជបណ្ឌិត

អត្ថបទសុខភាព

Table of Contents

ការឈឺក្នុងជង្គង់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុត ដែលប៉ះពាល់ដល់ចលនាក្នុងជីវិតប្រចាំថ្ងៃ តាំងពីដើរ ក្រោកឈ អង្គុយ រហូតដល់ការឡើងចុះជណ្តើរ។ ការឈឺចាប់ដែលកើតឡើងនៅផ្នែកខាងក្នុងនៃសន្លាក់ជង្គង់អាចមានលក្ខណៈខុសៗគ្នា ចាប់តាំងពីការឈឺចាប់តិចៗទៅជាការឈឺចាប់ខ្លាំង ហើយជារឿយៗត្រូវបានអមដោយរោគសញ្ញាផ្សេងទៀតដូចជា ហើម រឹង ឬមានអារម្មណ៍មិនស្ថិតស្ថេរក្នុងពេលដើរ ការដឹងពីមូលហេតុនៃការឈឺចាប់នឹងជួយអ្នកអាចរៀបចំផែនការព្យាបាលតាមគោលដៅ និងមានប្រសិទ្ធភាព

​រោគសញ្ញា​នៃ​ការឈឺ​ជង្គង់​ផ្នែក​ខាងក្នុង​មាន​អ្វីខ្លះ

ការឈឺ​ជង្គង់​ផ្នែក​ខាងក្នុង​អាច​បង្ហាញ​តាម​វិធី​ជាច្រើន អាស្រ័យ​លើ​មូលហេតុ និង​ភាពធ្ងន់ធ្ងរ​នៃ​របួស។ ជាទូទៅ អ្នកជំងឺ​តែងមាន​អារម្មណ៍​ឈឺចាប់ ឬ​មិន​ស្រួល​នៅ​ផ្នែក​ខាងក្នុង​នៃ​សន្លាក់​ជង្គង់។ ការឈឺ​នេះ​អាច​កើតឡើង​យឺតៗ ឬ​ភ្លាមៗ​បន្ទាប់ពី​របួស។ រោគសញ្ញា​ទូទៅ​រួមមាន​៖

  • ឈឺចាប់នៅផ្នែកខាងក្នុងនៃជង្គង់ ឬបរិវេណក្រោមសន្លាក់ជង្គង់ប្រហែល 2-3 អ៊ីញ
  • ការឈឺចាប់នៅផ្នែកខាងក្នុងជង្គង់កាន់តែអាក្រក់ទៅៗនៅពេលធ្វើចលនា ដូចជាការហាត់ប្រាណ ឬការឡើងជណ្តើរ
  • អាចមានការហើមនៅផ្នែកខាងក្នុងជង្គង់ ឬមានអារម្មណ៍ឈឺចាប់ដោយសារសម្ពាធ
  • ការឈឺចាប់កើតឡើងនៅពេលពត់ ឬតម្រង់ជង្គង់ រួមទាំងនៅពេលផ្លាស់ប្តូរទីតាំង
  • អាចឮសំឡេងប្រេះនៅពេលរំកិលសន្លាក់ជង្គង់

មូលហេតុនៃការឈឺចាប់នៅផ្នែកខាងក្នុងនៃជង្គង់

ការឈឺចាប់នៅផ្នែកខាងក្នុងជង្គង់អាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖

ជំងឺសឹកសន្លាក់ជង្គង់ (Knee Osteoarthritis)

ជំងឺសឹកសន្លាក់ជង្គង់កើតឡើងនៅពេលដែលឆ្អឹងខ្ចី ដែលដើរតួជាឧបករណ៍ស្រូបយកការប៉ះទង្គិចនៅក្នុងសន្លាក់ជង្គង់កើតការរិចរិល ជាពិសេសនៅតំបន់ខាងក្នុងជង្គង់ ដែលជារឿយៗរងផលប៉ះពាល់មុនផ្នែកផ្សេងៗ។ រកឃើញក្នុងមនុស្សចាស់ មនុស្សធាត់ ឬអ្នកដែលមានប្រវត្តិរបួសជង្គង់។ រោគសញ្ញារួមមានការឈឺចាប់នៅក្នុងជង្គង់អំឡុងពេលធ្វើចលនា ហើម និងមានអារម្មណ៍រឹងជង្គង់ ជាពិសេសនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង

របួសសរសៃចង Medial Collateral Ligament

សរសៃចង Medial Collateral Ligament (MCL) គឺជាសរសៃចងដែលជួយភ្ជាប់ឆ្អឹងភ្លៅខាងលើ (Femur) និងឆ្អឹងស្មងជើង (Tibia) ដែលផ្តល់នូវស្ថេរភាពដល់ជង្គង់។ ប្រសិនបើមានរបួសពីការរមួលជង្គង់ធ្ងន់ធ្ងរ ឬមានទទួលរងការកម្លាំងទង្គិចដោយផ្ទាល់ដល់ជង្គង់ខាងក្នុងអំឡុងពេលលេងកីឡា អាចធ្វើឪ្យសរសៃចងនេះរហែកបាន។ នេះបណ្តាលឱ្យមានការឈឺចាប់នៅខាងក្នុងជង្គង់ភ្លាមៗ ហើម និងមានអារម្មណ៍ជង្គង់មិនមានស្ថិតស្ថេរ

ការរហែកឌីសឆ្អឹងជង្គង់ (Meniscus Tear)

ឌីសឆ្អឹងជង្គង់ គឺជាឆ្អឹងខ្ចីរាងព្រះចន្ទដែលស្រូបយកការប៉ះទង្គិច និងចែកចាយទម្ងន់នៅក្នុងសន្លាក់ជង្គង់។ ការរមួលជង្គង់ភ្លាមៗ ខណៈពេលដែលជើងជាប់នឹងដីអាចបណ្តាលឱ្យមានការរហែកនៅក្នុងឌីសឆ្អឹងជង្គង់បាន ដែលបណ្តាលឱ្យមានការឈឺចាប់នៅផ្នែកខាងក្នុងនៃជង្គង់ ហើម រឹង និងមានអារម្មណ៍ថាមានអ្វីមួយជាប់គាំងនៅខាងក្នុងជង្គង់

ជំងឺរលាកថង់ទឹកសន្លាក់ជង្គង់ (Pes Anserine Bursitis)

នៅផ្នែកខាងក្នុងនៃសន្លាក់ជង្គង់មានថង់ទឹកសន្លាក់ខ្នាតតូចដែលហៅថា Pes Anserine Bursa ដែលមានតួរនាទីកាត់បន្ថយការកកិតរវាងសរសៃពួរ និងឆ្អឹង។ ប្រសិនបើមានការប្រើជង្គង់ដដែលក្នុងរយៈពេលយូរ ដូចជា ចំពោះអ្នករត់ ឬអ្នកដែលមានជំងឺសឹកសន្លាក់ជង្គង់ អាចធ្វើឪ្យថង់នេះកើតការរលាក។ នេះបណ្តាលឱ្យមានការឈឺចាប់ និងហើមនៅផ្នែកខាងក្នុងជង្គង់ ទាបជាងតម្រឹមនៃសន្លាក់ជង្គង់បន្តិចបន្តួច

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ  (Rheumatoid Arthritis)

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃគឺជាជំងឺអូតូអ៊ុយមីនដែលវាយប្រហារជាលិកាជុំវិញសន្លាក់ទូទាំងរាងកាយ រួមទាំងជង្គង់ផងដែរ។ នេះបណ្តាលឱ្យមានការឈឺចាប់ ហើម និងរឹង ដែលជារឿយៗបណ្តាលឱ្យមានការឈឺចាប់នៅផ្នែកខាងក្នុងនៃជង្គង់ទាំងពីរ ជាធម្មតានៅពេលព្រឹក ឬបន្ទាប់ពីអសកម្មរយៈពេលយូរ

ស្នាមជាំខាងក្នុងជង្គង់ (Knee Contusion)

ការប៉ះទង្គិចដោយផ្ទាល់ទៅផ្នែកខាងក្នុងនៃជង្គង់អាចបណ្តាលឱ្យមានស្នាមជាំនៃជាលិកា និងសាច់ដុំបាន ដែលនាំឱ្យមានការឈឺចាប់ ហើម និងអាចមានការជាំ។ ប្រសិនបើផលប៉ះពាល់មិនធ្ងន់ធ្ងរទេ រោគសញ្ញានឹងប្រសើរឡើងក្នុងរយៈពេលពីរបីថ្ងៃ។ ប៉ុន្តែប្រសិនបើជង្គង់ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រហូតដល់អង្គុញ វាអាចបណ្តាលឱ្យមានការឈឺចាប់ផ្នែកខាងក្នុងនៃជង្គង់ធ្ងន់ធ្ងរ ជាពិសេសនៅពេលលាតជើង រួមជាមួយនឹងការហើម ខ្សោយ ឬរឹង ហើយជាធម្មតាត្រូវការពេលវេលាស្តារឡើងវិញយូរជាងនេះ

តើ​ការឈឺក្នុងជង្គង់ប្រភេទ​ណាខ្លះ​ដែល​គួរតែទៅជួប​គ្រូពេទ្យ​ជាបន្ទាន់?

  • ការឈឺចាប់ធ្ងន់ធ្ងរដែលមិនអាចទ្រទម្ងន់លើជើងដែលមានបញ្ហាបាន
  • សន្លាក់ជង្គង់មានការឈឺចាប់ ហើម ក្រហម និងក្តៅ យ៉ាងច្បាស់
  • សន្លាក់ជង្គង់ខូចទ្រង់ទ្រាយ
  • មិនអាចពត់ ឬតម្រង់ជង្គង់បានពេញលេញ
  • គ្រុនក្តៅអមជាមួយការឈឺជង្គង់
  • មានអារម្មណ៍ថាសន្លាក់ជង្គង់រលុង ឬអស្ថិរភាព

គោលការណ៍ណែនាំសម្រាប់ការព្យាបាលការឈឺចាប់ខាងក្នុងជង្គង់

ការព្យាបាលការឈឺចាប់ខាងក្នុងជង្គង់ អាស្រ័យលើមូលហេតុ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញា។ គោលការណ៍ណែនាំមានចាប់តាំងពីការថែទាំខ្លួនឯងជាបឋមរហូតដល់ការព្យាបាលតាមវេជ្ជសាស្ត្រ ដូចខាងក្រោម៖

ការថែទាំខ្លួនឯងជាបឋមនៅពេលមានការឈឺចាប់

នៅដំណាក់កាលដំបូងនៃការឈឺចាប់ខាងក្នុងជង្គង់ អាចអនុវត្តតាមគោលការណ៍ RICE ដើម្បីបំបាត់រោគសញ្ញាបានដោយ៖

  • Rest (សម្រាក)៖ ឈប់ប្រើជង្គង់nigជៀសវាងសកម្មភាពដែលធ្វើឱ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរ
  • Ice (ស្អំទឹកកក)៖ ប្រើកញ្ចប់ទឹកកកស្អំលើកន្លែងដែលឈឺចាប់ ម្តងរយៈពេល 15-20 នាទី ក្នុងមួយថ្ងៃជាច្រើនដង ដើម្បីកាត់បន្ថយការហើម និងការរលាក
  • Compression (ការបង្ហាប់)៖ រុំបង់រុំជុំវិញជង្គង់របស់អ្នក ដើម្បីជួយកាត់បន្ថយការហើម
  • Elevation (ការព្យួរជើង)៖ លើកជើងរបស់អ្នកឱ្យខ្ពស់ជាងកម្រិតបេះដូង ដោយប្រើខ្នើយទ្រក្រោមជង្គង់របស់អ្នកអំឡុងពេលកំពុងគេង ដើម្បីជួយកាត់បន្ថយការហើម

ការព្យាបាលដោយវេជ្ជបណ្ឌិត និងអ្នកព្យាបាលដោយចលនា

ប្រសិនបើការថែទាំខ្លួនឯងមិនធ្វើឱ្យរោគសញ្ញារបស់អ្នកប្រសើរឡើងទេ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសមស្រប

ការព្យាបាលដោយថ្នាំលេប និងការចាក់ថ្នាំ

វេជ្ជបណ្ឌិតរបស់អ្នកអាចពិចារណាចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការរលាកប្រភេទលេប ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម ឬអាចចាក់ថ្នាំដោយផ្ទាល់ទៅក្នុងសន្លាក់ ដូចជាស្តេរ៉ូអ៊ីត ដើម្បីកាត់បន្ថយការរលាកយ៉ាងឆាប់រហ័សក្នុងករណីធ្ងន់ធ្ងរ។ ដោយជម្រើសនៃការព្យាបាលអាស្រ័យលើការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត

ការវះកាត់ប្តូរជង្គង់ទាំងស្រុងជាមួយនឹងបច្ចេកវិទ្យាជំនួយការវះកាត់

សម្រាប់អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ជង្គង់ធ្ងន់ធ្ងរ និងការឈឺចាប់ជង្គង់ខាងក្នុងរ៉ាំរ៉ៃ ដែលមិនឆ្លើយតបទៅនឹងការព្យាបាលធម្មតាទេ ការវះកាត់ប្តូរជង្គង់ទាំងស្រុងគឺជាជំហានដ៏សំខាន់មួយក្នុងការជួយឱ្យអ្នកជំងឺត្រលប់មកប្រើប្រាស់ជីវិតវិញបានមានទំនុកចិត្តម្តងទៀត។ មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានអភិវឌ្ឍវិធីសាស្រ្តព្យាបាលឪ្យឈានទៅមួយកម្រិតទៀត ជាមួយនឹងគោលគំនិតនៃ “Personalized Alignment” ឬ “ការតម្រឹមសន្លាក់ជង្គង់បែបបុគ្គល (Native Alignment)” ដែលជាការរចនា និងដាក់សន្លាក់ជង្គង់សិប្បនិម្មិតឱ្យត្រូវគ្នាទៅនឹងកាយវិភាគសាស្ត្រ និងចលនាធម្មជាតិរបស់អ្នកជំងឺម្នាក់ៗយ៉ាងពិតប្រាកដ ជាជាងការប្រើប្រាស់ការកំណត់ស្តង់ដារដែលអនុវត្តចំពោះមនុស្សគ្រប់គ្នា

ការព្យាបាលនេះត្រូវបានបំពាក់ដោយប្រព័ន្ធវះកាត់ជំនួយដោយមនុស្សយន្តជំនាន់ទី 4 ប្រកបដោយភាពច្នៃប្រឌិត គឺ VELYS™ Robotic-Assisted Solutions (VRAS)។ មនុស្សយន្តនេះដើរតួជាជំនួយការវះកាត់ ដោយបង្កើនភាពជាក់លាក់ទាំងការដាក់ទីតាំងនៃជង្គង់សិប្បនិម្មិត និងរក្សាសុវត្ថិភាពអំឡុងពេលវះកាត់។ ដោយប្រព័ន្ធនេះបង្កើតរូបភាពគំរូជង្គង់បែប 3D និងបង្ហាញទិន្នន័យនៃតម្រឹមជើងបែប Real-Time ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់អាចវាយតម្លៃ និងរៀបចំផែនការវះកាត់យ៉ាងល្អិតល្អន់មុនពេលធ្វើការវះកាត់។ រួមទាំងការនាំផ្លូវឧបករណ៍នានាអំឡុងពេលវះកាត់មិនឪ្យចេញពីទីតាំងដែលបានកំណត់ កាត់បន្ថយកំហុស និងជួយឪ្យលទ្ធផលចេញមកស្រដៀងទៅនឹងជង្គង់ធម្មជាតិបំផុត

នៅពេលដែលប្រើរួមជាមួយនឹងបច្ចេកទេសវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត (Minimally Invasive Surgery: MIS) ដែលជៀសវាងការខូចខាតដល់សាច់ដុំជុំវិញសន្លាក់ជង្គង់ អ្នកជំងឺអាចចាប់ផ្តើមធ្វើចលនាជង្គង់របស់ពួកគេបានភ្លាមៗបន្ទាប់ពីការវះកាត់ មានការឈឺចាប់តិច ការជាសះស្បើយលឿនជាងមុន និងការរក្សាមុខងារជង្គង់ឱ្យស្រដៀងទៅនឹងជង្គង់ធម្មជាតិបំផុត ជាមួយបច្ចេកទេសការវះកាត់បែបមិនកាត់សរសៃចងខាងក្រោយ (PCL) ជួយឱ្យតុល្យភាព និងការដើរដូចតាមធម្មជាតិ កាត់បន្ថយហានិភ័យនៃការដួល និងភាពមិនប្រក្រតីនៃការដើរ

លើសពីនេះ ការជ្រើសរើសសន្លាក់ជង្គង់សិប្បនិម្មិតដែលអាចបង្វិល និងចលនាដោយសេរីជួយឱ្យជង្គង់សិប្បនិម្មិតដំណើរការកាន់តែដូចជង្គង់ធម្មជាតិ។ នៅពេលដែលបច្ចេកវិទ្យាទាំងអស់ធ្វើការរួមគ្នា – ទាំងការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត ការវះកាត់ដោយមានជំនួយពីមនុស្សយន្ត ការថែរក្សាសរសៃចងខាងក្រោយ និងសន្លាក់ជង្គង់សិប្បនិម្មិតដែលអាចបង្វិល – អ្នកជំងឺអាចត្រឡប់ទៅរកជីវិតប្រចាំថ្ងៃរបស់ពួកគេបានកាន់តែងាយស្រួល កាត់បន្ថយហានិភ័យនៃការដួល និងពន្យារអាយុកាលនៃជង្គង់សិប្បនិម្មិត

ជាមួយនឹងវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើបៗ រួមផ្សំជាមួយនឹងបទពិសោធន៍របស់គ្រូពេទ្យវះកាត់ឯកទេស អ្នកជំងឺអាចមានទំនុកចិត្តថាពួកគេអាចឈរ ដើរ និងចាប់ផ្តើមធ្វើចលនាបានក្នុងរយៈពេលប្រហែល 6 ម៉ោងបន្ទាប់ពីការវះកាត់ ជាមួយនឹងការឈឺចាប់តិចតួចបំផុត ស្នាមវះតូច និងកាត់បន្ថយផលវិបាក ដែលនាំឱ្យមានគុណភាពជីវិតកាន់តែប្រសើរ

ការព្យាបាលដោយចលនា

ការព្យាបាលដោយចលនាដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារមុខងារជង្គង់ឡើងវិញ ដោយធ្វើការរចនាកម្មវិធីហាត់ប្រាណដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ ដើម្បីបង្កើនភាពរឹងមាំ និង ភាពបត់បែននៃសាច់ដុំជុំវិញជង្គង់។ នេះជួយកាត់បន្ថយភាពតានតឹងលើសន្លាក់ និងបំបាត់ការឈឺចាប់ក្នុងរយៈពេលវែង

សូមកុំទ្រាំជាមួយការឈឺចាប់ខាងក្នុងជង្គង់ ការព្យាបាលត្រឹមត្រូវអាចជួយអ្នកឱ្យរស់នៅជីវិតបានដោយទំនុកចិត្តម្តងទៀត

ការឈឺចាប់ផ្នែកខាងក្នុងជង្គង់អាចបណ្តាលមកពីមូលហេតុផ្សេងៗ។ ការយល់ដឹងពីមូលហេតុ និងរោគសញ្ញាទាំងនេះនឹងអនុញ្ញាតឱ្យអ្នកអាចថែទាំបឋមបានយ៉ាងត្រឹមត្រូវ និងដឹងថាពេលណាត្រូវស្វែងរកការព្យាបាលពីគ្រូពេទ្យ។ ការព្យាបាលទាន់ពេលវេលា និងសមស្របការពារស្ថានភាពពីការកាន់តែអាក្រក់ និងក្លាយជារ៉ាំរ៉ៃ ដែលជួយអ្នកឱ្យត្រលប់ទៅរកជីវិតដ៏រីករាយវិញ។ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ជង្គង់ផ្នែកខាងក្នុង ឬមានការព្រួយបារម្ភអំពីសុខភាពជង្គង់របស់អ្នក សូមពិគ្រោះជាមួយក្រុមគ្រូពេទ្យរបស់យើងនៅមជ្ឈមណ្ឌលសន្លាក់ត្រគាក និងជង្គង់ មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

Readers’ Rating

5.0 out of 5 stars (based on 1 review)