ការឈឺពោះពេលមករដូវមិនគួរត្រូវបានមើលរំលងទេ ព្រោះវាអាចជាសញ្ញានៃ ដុំសាច់ក្នុងស្បូន

អត្ថបទសុខភាព
ការឈឺពោះពេលមករដូវមិនគួរត្រូវបានមើលរំលងទេ ព្រោះវាអាចជាសញ្ញានៃ ដុំសាច់ក្នុងស្បូន

Table of Contents

ដុំសាច់ក្នុងស្បូន គឺជាដុំសាច់ដែលមិនមែនជាមហារីក ដែលរកឃើញញឹកញាប់ចំពោះស្ត្រី វាអាចគ្មានរោគសញ្ញា ឬមានរោគសញ្ញាដូចជា រដូវមិនទៀងទាត់ ឈឺពោះផ្នែកខាងក្រោម ឬមានបញ្ហានៃការមានកូន។ ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកលើការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ និងអ៊ុលត្រាសោន។ ជម្រើសនៃការព្យាបាលអាស្រ័យលើរោគសញ្ញា និងភាពធ្ងន់ធ្ងរ ចាប់ពីការតាមដានរោគសញ្ញា ការប្រើប្រាស់ថ្នាំ រហូតដល់ការវះកាត់ ដូចជាការវះកាត់ដោយកាមេរ៉ា និងការវះកាត់ដោយមនុស្សយន្ដ Da Vinci

ដុំសាច់ក្នុងស្បូន (Uterine Fibroids) គឺជាអ្វី?

ដុំសាច់ក្នុងស្បូនកើតឡើងពីសាច់ដុំស្បូន ដែលជាប្រភេទស្លូត (មិនមែនមហារីក) ដុំសាច់ដែលអាចវិវត្តធំចូលទៅខាងក្នុងស្បូន ឬធំចេញទៅខាងក្រៅស្បូន ខ្នាតអាចធំរហូតអាចមានស្ទាបប៉ះនៅលើពោះ។ ជាទូទៅ ដុំសាច់ស្បូនដែលវិវត្តនៅក្នុងស្បូនមានការលូតលាស់យឺតៗ ហើយមនុស្សមួយចំនួនអាចមិនមានរោគសញ្ញាអ្វីឡើយ

កត្តាដែលប៉ះពាល់ដល់ការលូតលាស់នៃ ដុំសាច់ក្នុងស្បូន រួមមាន៖

  • អ័រម៉ូនអេស្ត្រូសែន ដែលជាអ័រម៉ូនភេទស្រី
  • ការប្រើប្រាស់ថ្នាំ ឬសារធាតុដែលមានផ្ទុកអេស្ត្រូសែន
  • ហ្សែន ប្រសិនបើម្តាយមានដុំសាច់ក្នុងស្បូន កូនស្រីក៏អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាដុំសាច់ក្នុងស្បូន

ប្រភេទនៃ ដុំសាច់ក្នុងស្បូន អាចបែងចែកតាមទីតាំងដែលអាចរកឃើញបានដូចខាងក្រោម

1. ដុំសាច់នៅលើស្បែកស្បូន (Subserous Myoma)

គឺជាដុំសាច់ដែលលៀនចេញពីស្បែកស្បូន ជារឿយៗវាមិនបង្ហាញរោគសញ្ញាច្បាស់លាស់ទេ ប៉ុន្តែប្រសិនបើដុំសាច់មានទំហំធំ វាអាចសង្កត់លើសរីរាង្គជុំវិញ ដូចជាប្លោកនោម ឬពោះវៀន

2. ដុំសាច់ក្នុងជញ្ជាំងសាចដុំស្បូន (Intramural Myoma)

គឺជាប្រភេទទូទៅបំផុត អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា ការហូរឈាមរដូវច្រើន ឬយូរ ការឈឺចាប់ពេលមករដូវ ឬពិបាកក្នុងការមានគភ៌

3. ដុំសាច់ក្នុងស្បូន (Submucous Myoma)

គឺជាដុំសាច់ដែលលៀនចូលទៅក្នុងប្រហោងស្បូន អាចបណ្តាលឱ្យមានរដូវមិនទៀងទាត់ ទោះបីជាដុំសាច់មានទំហំតូចក៏ដោយ

រោគសញ្ញាទូទៅ រួមមាន

  • ការមករដូវច្រើន មកយូរ ឬមកញឹកញាប់ ដែលអាចនាំឱ្យមានភាពស្លេកស្លាំង
  • ឈឺពោះពេលមករដូវ ឬឈឺពោះផ្នែកខាងក្រោម
  • នោមញឹកញាប់ ពិបាកទប់ទឹកនោម ឬទល់លាមក ដោយសារតែដុំសាច់សង្កត់លើសរីរាង្គជុំវិញ
  • ស្ទាបប៉ះដុំពកនៅក្នុងតំបន់អាងត្រគាក
  • ពិបាកមានគភ៌ ឬរលូតកូនញឹកញាប់

អ្នកជំងឺអាចមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែអាចរកឃើញដុំសាច់ក្នុងអំឡុងពេលពិនិត្យមាត់ស្បូនឬអ៊ុលត្រាសោនបាន

ផលវិបាកដែលអាចកើតមាន រួមមាន

  • ការរមួលនៃដុំសាច់បណ្តាលឱ្យមានការឈឺចាប់ស្រួចស្រាវ
  • ដុំសាច់រីកធំសង្កត់តម្រងនោម រហូតហើមតម្រងនោម
  • ការឈឺចាប់ដោយសារការខ្វះឈាមនៃដុំសាច់ (degeneration) ជារឿយៗត្រូវបានគេឃើញចំពោះស្ត្រីមានផ្ទៃពោះដែលមានដុំសាច់ក្នុងស្បូន
  • ជំងឺមហារីកស្បូនដោយសារដុំសាច់ក្នុងស្បូនរកឃើញតិចតួចបំផុត (តិចជាង 1%)

ការធ្វើរោគវិនិច្ឆ័យជំងឺអាចធ្វើឡើងពី

  • ប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ
  • ការពិនិត្យមាត់ស្បូន
  • អ៊ុលត្រាសោនអាងត្រគាក

ការរៀបចំផែនការព្យាបាល គឺផ្អែកលើរោគសញ្ញា ទីតាំង និងទំហំនៃដុំសាច់ ដែលមានខុសគ្នាពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់

វេជ្ជបណ្ឌិត DR. CHUTATIP POONSATTA ឯកទេសផ្នែកវះកាត់រោគស្ត្រីតាមកាមេរ៉ានៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ពន្យល់ថា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺជាជំហានដ៏សំខាន់មួយក្នុងការកំណត់ផែនការព្យាបាលសមស្រប និងមានសុវត្ថិភាពសម្រាប់អ្នកជំងឺម្នាក់ៗ។

គោលការណ៍ណែនាំនៃការព្យាបាលរួមមាន

1. ការតាមដានរោគសញ្ញានិងអ៊ុលត្រាសោន សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញា ដែលមានដុំសាច់តូចៗ និងគ្មានផលវិបាក

2. ការប្រើប្រាស់ថ្នាំ បច្ចុប្បន្ននេះមិនទាន់មានថ្នាំណាមួយដែលកាត់បន្ថយទំហំនៃដុំសាច់ស្បូនបានជាអចិន្ត្រៃយ៍នោះទេ មានតែជាថ្នាំប្រើដើម្បីគ្រប់គ្រងរោគសញ្ញា ដូចជាថ្នាំបំបាត់ការឈឺចាប់ និងថ្នាំដើម្បីកាត់បន្ថយបរិមានឈាមរដូវ

3. ការវះកាត់ ដើម្បីព្យាបាលជាការកាត់យកដុំសាច់ចេញ ឬកាត់ស្បូនចេញ

បច្ចុប្បន្នមានបច្ចេកទេសវះកាត់ជាច្រើនវិធី ដែលមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន

ការវះកាត់ដោយកាមេរ៉ា (Laparoscopic Surgery)

គ្រូពេទ្យនិងវះបើកមុខរបួសតូច ទំហំ 0.5-1 សង់ទីម៉ែត្រ ប្រហែល 3-4 កន្លែង ហើយប្រើកាមេរ៉ា និងឧបករណ៍ចូលទៅធ្វើការវះកាត់។ ស្នាមវះតូចៗជួយកាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ ដែលបណ្តាលឱ្យអ្នកជំងឺមានការឈឺចាប់ក្រោយការវះកាត់តិចជាងមុន និងការជាសះស្បើយលឿនជាងមុន

ការវះកាត់ដោយកាមេរ៉ាបែបគ្មានស្លាកស្នាម (NOTES)

ជាការវះកាត់តាមរយៈការបើកធម្មជាតិនៃរាងកាយ ដូចជាទ្វារមាស ទើបធ្វើឪ្យមិនមានស្លាកស្នាមនៅលើពោះ និងកាត់បន្ថយការឈឺចាប់ក្រោយការវះកាត់។ វាសមរម្យសម្រាប់អ្នកដែលត្រូវការវះកាត់ស្បូន

ការវះកាត់ដោយមនុស្សយន្ត Da Vinci (Da Vinci Robotic Surgery)

គឺជាបច្ចេកទេសវះកាត់តាមរយៈកាមេរ៉ាដែលប្រើប្រព័ន្ធមនុស្សយន្តដើម្បីគ្រប់គ្រងឧបករណ៍។ គ្រូពេទ្យវះកាត់គ្រប់គ្រងប្រតិបត្តិការតាមរយៈកុងសូលដែលមានអេក្រង់បង្ហាញរូបភាពគុណភាពខ្ពស់ ជារូបភាព 4D ដែលអាចផ្លាស់ទីឧបករណ៍បានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ

អំឡុងពេលវះកាត់ វេជ្ជបណ្ឌិតធ្វើការវះបើកមុខរបួសតូចៗចំនួន 4-5 កន្លែង ដើម្បីបញ្ចូលកាមេរ៉ា និងឧបករណ៍វះកាត់ចូលទៅធ្វើការវះកាត់។ បន្ទាប់មក ប្រព័ន្ធមនុស្សយន្ត (Robotic system) ក្នុងការគ្រប់គ្រងចលនានៃឧបករណ៍វះកាត់ ដែលអនុញ្ញាតឱ្យវះកាត់សូម្បីតែនៅក្នុងតំបន់តូចៗ ដែលពិបាកចូលទៅដល់ ឬតំបន់ដែលមានជាលិកាស្លាកស្នាមច្រើន ដោយកាត់បន្ថយរបួសដល់ជាលិកាជុំវិញ

បច្ចេកទេសនេះគឺសមរម្យសម្រាប់ករណីដែលត្រូវការការវះកាត់ដែលមានភាពជាក់លាក់ខ្ពស់ ដូចជាដុំសាច់ដែលមានទីតាំងនៅជ្រៅ ឬជិតរចនាសម្ព័ន្ធសំខាន់ៗ ដែលទាមទារការបំបែកជាលិកាឱ្យបានត្រឹមត្រូវ និងអាចកាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ។

លើសពីនេះ វាសមរម្យសម្រាប់អ្នកជំងឺធាត់ ព្រោះវាប្រើប្រាស់ឧស្ម័នក្នុងការតិចជាងការវះកាត់ដោយកាមេរ៉ាបែបធម្មតា កាត់បន្ថយការហើមពោះក្រោយការវះកាត់

សម្រាប់អ្នកជំងឺ ការវះកាត់ប្រភេទនេះត្រូវបានចាត់ទុកថាមានការឈ្លានពានតិចតួចបំផុត ដែលបណ្តាលឱ្យមានការឈឺចាប់ក្រោយការវះកាត់តិចជាងមុន ការជាសះស្បើយលឿនជាងមុន និងការវិលត្រឡប់ទៅរកជីវិតប្រចាំថ្ងៃលឿនជាងមុន

ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសប្រើប្រាស់វិធីវះកាត់ដោយប្រព័ន្ធមនុស្សយន្ត Da Vinci និងវិធីសាស្ត្រវះកាត់ផ្សេងទៀតចាំបាច់ត្រូវទទួលការវាយតម្លៃដោយគ្រូពេទ្យដើម្បីកំណត់ភាពសមស្របទៅតាមលក្ខណៈនៃជំងឺជាក់លាក់ និងស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ

សំណួរដែលសួរជាញឹកញាប់អំពី ដុំសាច់ក្នុងស្បូន

តើដុំសាច់ស្បូនជាមហារីកមែនទេ?

ជាទូទៅ វាមិនមែនជាមហារីកទេ ហើយឱកាសនៃការក្លាយជាមហារីកគឺទាបណាស់ (ប្រហែល 1%)

ប្រសិនបើមិនមានរោគសញ្ញាទេ តើចាំបាច់ត្រូវការព្យាបាលដែរឬទេ?

ការវះកាត់មិនចាំបាច់ជានិច្ចទេ។ រោគសញ្ញា និងទំហំដុំសាច់អាចត្រូវបានតាមដានជាប្រចាំ

តើដុំសាច់ស្បូនប៉ះពាល់ដល់ការមានកូនដែរឬទេ?

ក្នុងករណីខ្លះ ជាពិសេសនៅពេលដែលដុំសាច់ស្ថិតនៅក្នុងស្បូន វាអាចមានប៉ះពាល់ដល់ការមានកូន ឬនាំឱ្យរលូតកូន

តើការវះកាត់ចាំបាច់គ្រប់ករណីទាំងអស់ដែរឬទេ?

មិនចាំបាច់ទេ ការវះកាត់នឹងត្រូវបានពិចារណាដោយផ្អែកលើរោគសញ្ញា អត្រាកំណើនដុំសាច់ ឬផលវិបាកពីដុំសាច់

តើអ្នកណាដែលសមស្របសម្រាប់ការវះកាត់ Da Vinci?

សមស្របសម្រាប់អ្នកជំងឺដែលបានធ្វើការវះកាត់ដោយកាមេរ៉ា ដោយត្រូវបានវាយតម្លៃដោយវេជ្ជបណ្ឌិតជាមុន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)