ការវះកាត់ដោយកាមេរ៉ា បច្ចេកវិជ្ជា VATS ជម្រើសនៃការព្យាបាលជំងឺក្នុងសរីរាង្គទ្រូង
ការវះកាត់ទ្រូងដោយប្រើកាមេរ៉ាពីវីដេអូ (Video-Assisted Th […]

Table of Contents
មនុស្សជាច្រើនមើលរំលងការឈឺខ្នង ឬករ៉ាំរ៉ៃ ដោយគិតថាវាគ្រាន់តែជាជំងឺតូចតាចដែលនឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែតើអ្នកដឹងទេថារោគសញ្ញាទាំងនេះអាចជាសញ្ញាព្រមាននៃ ជំងឺលៀនឌីស (Herniated Disc) ប្រសិនបើមិនបានព្យាបាលទេ ស្ថានភាពនេះអាចកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ
ជំងឺលៀនឌីសគឺជាស្ថានភាពមួយដែលឌីសឆ្អឹងខ្នង ដែលជាមានតួនាទីទ្រកម្លាំងទង្គិចនិងជួយឱ្យធ្វើចលនាបានយ៉ាងបត់បែន មានការរហែកឬផ្លាស់ទីចេញពីទីតាំងធម្មតារបស់វា រហូតទៅសង្កត់សរសៃប្រសាទក្បែរនោះ បង្កឱ្យមានការឈឺចាប់ ស្ពឹក ឬខ្សោយនៅផ្នែកផ្សេងៗនៃរាងកាយ ដូចជាខ្នង ក ត្រគាក ឬជើង
រោគសញ្ញាប្រែប្រួលអាស្រ័យលើទីតាំងនៃការលៀន និងភាពធ្ងន់ធ្ងរនៃការបង្ហាប់សរសៃប្រសាទ ដូចជា៖
ប្រសិនបើមិនបានព្យាបាលក្នុងរយៈពេលយូរ វាអាចនាំឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះដូចជា សាច់ដុំខ្សោយ សាច់ដុំរួញ ឈឺចាប់រាលដាល ស្ពឹកកាន់តែខ្លាំង ឬបាត់បង់ការគ្រប់គ្រងការបន្ទោរបង់
គ្រូពេទ្យនឹងចាប់ផ្តើមដោយយកប្រវត្តិវេជ្ជសាស្ត្រ និងធ្វើការពិនិត្យរាងកាយ។ បន្ទាប់មក អាចការធ្វើតេស្តបន្ថែមទៀត៖
ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងក្នុងរយៈពេល 6 ខែ ឬប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជាការឈឺចាប់រាលដាលដល់ជើង គេងមិនលក់ ពិបាកដើរ ឬមិនអាចគ្រប់គ្រងការបន្ទោរបង់បាន គ្រូពេទ្យរបស់អ្នកអាចពិចារណា ការវះកាត់ជំងឺលៀនឌីសដោយកាមេរ៉ា Endoscope
ទោះបីជាមិនអាចជៀសវាងការចុះខ្សោយដែលទាក់ទងនឹងអាយុទាំងស្រុងបានមែន តែយើងអាចកាត់បន្ថយហានិភ័យ និងបន្ថយការវិវត្តនៃរោគសញ្ញាបានដោយ៖
ប្រសិនបើអ្នកសម្គាល់ឃើញអាការៈឈឺខ្នងរ៉ាំរ៉ៃ ឈឺក ឬស្ពឹកនៅដៃ និងជើងរបស់អ្នក កុំរង់ចាំរហូតដល់វាកាន់តែធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក។ អ្នកគួរតែស្វែងរកការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលពីអ្នកឯកទេសខាងជំងឺឆ្អឹងខ្នង ដើម្បីទទួលបានដំបូន្មាន និងផែនការព្យាបាលសមស្រប។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
service@vejthani.com