ការវះកាត់ជំងឺរលាកសន្លាក់ជង្គង់ អាចដើរបានក្នុងរយៈពេល 6 ម៉ោង ជាមួយមនុស្សយន្ត VELYSTM

អត្ថបទសុខភាព

ការឈឺជង្គង់ ការឈឺចាប់ពេលដើរ ភាពរឹង ឬលាន់សំឡេងនៅជង្គង់ញឹកញាប់អាចមិនមែនគ្រាន់តែជា “ការស្រពន់ធម្មតា” នោះទេ ប៉ុន្តែវាអាចជាសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់។ ប្រសិនបើមិនបានព្យាបាលទេ វាអាចបណ្តាលឱ្យឆ្អឹងខ្ចីកាន់តែខូច ដែលនាំឱ្យមានការរលាករ៉ាំរ៉ៃ ពិបាកដើរ ឬរហូតដល់ត្រូវពឹងផ្អែកលើឧបករណ៍ជំនួយដើរក្នុងជីវិតប្រចាំថ្ងៃ

តើជំងឺរលាកសន្លាក់ជង្គង់គឺជាអ្វី?

ជំងឺរលាកសន្លាក់ជង្គង់ (Knee Osteoarthritis) គឺជាស្ថានភាពមួយដែលឆ្អឹងខ្ចីសន្លាក់ចុះខ្សោយ ដែលបណ្តាលឱ្យឆ្អឹងនៅក្នុងសន្លាក់ជង្គង់កកិតគ្នា បណ្តាលឱ្យមានការឈឺចាប់ រឹង តឹង ឬពិបាកក្នុងការធ្វើចលនា។ វាត្រូវបានគេរកឃើញជាទូទៅចំពោះមនុស្សចាស់ ឬអ្នកដែលប្រើជង្គង់របស់ពួកគេច្រើនក្នុងរយៈពេលយូរ ដូចជាការលើកវត្ថុធ្ងន់ៗ ការរត់ ឬការឡើងចុះជណ្តើរជាញឹកញាប់

ជំងឺនេះកំពុងកើនឡើងចំពោះមនុស្សវ័យធ្វើការ និងវ័យកណ្តាល ដោយសារតែការអង្គុយចោងហោង អង្គុយបត់ជើង ឬការធាត់លើសទម្ងន់ ដែលធ្វើឲ្យសន្លាក់ជង្គង់មានភាពតានតឹងច្រើនជាងធម្មតា

រោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង

  • ឈឺជង្គង់ ជាពិសេសពេលឈរ ដើរ ឬឡើងជណ្តើរ
  • រឹងជង្គង់នៅពេលព្រឹក ឬក្រោយពីអង្គុយយូរ
  • ជង្គង់មាបសំឡេង “កក្រើក” ឬ “ប្រេះៗ”
  • ជង្គង់ហើម ឬមានសារធាតុរាវក្នុងសន្លាក់
  • ការខូចទ្រង់ទ្រាយជង្គង់ ដូចជាជើងកោង ឬជើងផ្អៀង

ប្រសិនបើមិនបានព្យាបាលក្នុងរយៈពេលយូរ រោគសញ្ញាអាចកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការដើរ សកម្មភាពប្រចាំថ្ងៃ និងគុណភាពជីវិតទាំងមូល

មូលហេតុនៃជំងឺរលាកសន្លាក់ជង្គង់

  • អាយុកាន់តែច្រើន ធ្វើឪ្យសមត្ថភាពការជួសជុលខ្លួនឯងរបស់ឆ្អឹងខ្ចីធ្លាក់ចុះ ដែលធ្វើឱ្យវាងាយនឹងកើតជំងឺសឹកសន្លាក់ជង្គង់ និងជំងឺរលាកសន្លាក់ជង្គង់បានយ៉ាងងាយ
  • ភេទ៖ រកឃើញថាស្ត្រី ជាពិសេសស្ត្រីអស់រដូវដែលមានអាយុលើសពី 50 ឆ្នាំ ទំនងជាកើតជំងឺរលាកសន្លាក់ជង្គង់ជាងបុរស
  • ទម្ងន់លើស ឬធាត់ជ្រុល ធ្វើឪ្យជង្គង់ត្រូវទ្រទម្ងន់ច្រើនជាងមុន រហូតបង្កឪ្យមានជំងឺរលាកសន្លាក់ជង្គង់ និងជំងឺសឹកសន្លាក់ឆ្អឹង
  • ហ្សែន៖ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារកើតជំងឺរលាកសន្លាក់ជង្គង់ អ្នកអាចមានហានិភ័យខ្ពស់ជាងប្រជាជនទូទៅ ហើយនេះមិនមែនជាជំងឺតំណពូជដោយផ្ទាល់នោះទេ
  • ឥរិយាបថប្រើប្រាស់ជង្គង់មិនត្រឹមត្រូវ ដូចជាការប្រើប្រាស់សន្លាក់ជង្គង់ធ្ងន់ៗ និងជាប់ ឬការប្រើប្រាស់ជង្គង់មិនត្រឹមត្រូវ ដូចជាការឡើងជណ្តើរជាប្រចាំ ការអង្គុយពត់ជង្គង់រយៈពេលយូរ អង្គុយចោងហោង អង្គុយពែងភ្នែន ឬអង្គុយបត់ជើងយូរ អាចបណ្តាលឱ្យមានសម្ពាធលើសន្លាក់ជង្គង់
  • ប្រវត្តិនៃរបួសជង្គង់ របួសដោយផ្ទាល់ចំពោះជង្គង់ ឬរងរបួសពីកីឡា ដូចជាការរហែកទ្រនាប់ជង្គង់ ឬសរសៃចង សិទ្ធសឹងតែអាចបំផ្លាញរចនាសម្ព័ន្ធខាងក្នុងនៃសន្លាក់ និងនាំឱ្យមានជំងឺសឹកសន្លាក់ជង្គង់នាពេលអនាគត
  • ការចុះខ្សោយនៃរចនាសម្ព័ន្ធទ្រទ្រង់ជង្គង់៖ ស្ថានភាពនេះបណ្តាលឱ្យសាច់ដុំ និងសរសៃចងជុំវិញសន្លាក់ជង្គង់ចុះខ្សោយដោយសារតែខ្វះលំហាត់ប្រាណ ដែលនាំឱ្យមានអស្ថិរភាព និងងាយនឹងខូចទ្រង់ទ្រាយ
  • ជំងឺប្រចាំខ្លួនមួយចំនួន រួមទាំងជំងឺរលាកដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (rheumatoid) ជំងឺរលាកសន្លាក់ហ្គោដ ជំងឺលុយពីសអេរីធីម៉ាតូស៊ុស (SLE) ឬជំងឺឈាមមួយចំនួន អាចប៉ះពាល់ដល់សន្លាក់ជង្គង់ និងនាំឱ្យមានជំងឺរលាកសន្លាក់ជង្គង់តាមមក

ការធ្វើរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងចាប់ផ្តើមពីសាកសួរប្រវត្តិវេជ្ជសាស្ត្រ ធ្វើការពិនិត្យរាងកាយ និងវាយតម្លៃចលនាជង្គង់។ ការថតកាំរស្មីអ៊ិច ឬរូបភាពអនុភាពម៉ាញេទិក (MRI) អាចត្រូវបានប្រើដើម្បីវាយតម្លៃវិសាលភាពនៃការខូចខាតឆ្អឹង និងជាលិកាជុំវិញសន្លាក់ជង្គង់ ដើម្បីកំណត់ផែនការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ

ការព្យាបាល

ការព្យាបាលអាចរួមបញ្ចូលទាំងនីតិវិធីមិនចាំបាច់វះកាត់ និងការវះកាត់ អាស្រ័យលើដំណាក់កាលនៃជំងឺ និងរោគសញ្ញារបស់អ្នកជំងឺ

ការព្យាបាលដោយមិនចាំបាច់វះកាត់

  • ការគ្រប់គ្រងទម្ងន់
  • ការព្យាបាលដោយចលនា និងលំហាត់ប្រាណជាក់លាក់
  • ការចាក់ថ្នាំជង្គង់ ឬប្រេងរំអិលសន្លាក់ជង្គង់
  • ថ្នាំប្រឆាំងនឹងការរលាក

ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ ហើយការព្យាបាលធម្មតាគ្មានប្រសិទ្ធភាព គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យការវះកាត់ប្ដូរជង្គង់ទាំងស្រុង (Total Knee Replacement)

ការវះកាត់ប្ដូរជង្គង់ជំនាន់ថ្មីដោយមនុស្សយន្ត VELYS™

ការវះកាត់ជង្គង់ទំនើបមិនត្រឹមតែ “ផ្លាស់ប្ដូរសន្លាក់” ប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ការស្តារគុណភាពជីវិតឡើងវិញ” ដែលជួយឱ្យអ្នកជំងឺត្រលប់មកធ្វើចលនាបានដោយទំនុកចិត្តឡើងវិញម្ដងទៀត ដោយបច្ចេកវិទ្យា VELYS™ Robotic-Assisted Solutions (VRAS) ដែលជាមនុស្សយន្តជំនាន់ទី 4 ដែលផ្តល់ឱ្យគ្រូពេទ្យវះកាត់នូវការវះកាត់ដែលមានភាពជាក់លាក់ សុវត្ថិភាព និងបំពេញតម្រូវការបែបបុគ្គល

គុណសម្បត្តិនៃបច្ចេកវិទ្យា VELYS™

  • បង្កើតរូបភាពជង្គង់បែប 3D សម្រាប់ការធ្វើផែនការផ្ទាល់ខ្លួន
  • វាយតម្លៃការតម្រឹមជើង និងស្ថេរភាពជង្គង់ក្នុងពេលវេលាជាក់ស្តែង
  • កាត់បន្ថយផលប៉ះពាល់លើជាលិកាជុំវិញ
  • ការជាសះស្បើយលឿន ការឈឺចាប់តិចតួចបំផុត និងអាយុកាលវែងនៃជង្គង់សិប្បនិម្មិត
  • ជួយឪ្យអាចធ្វើចលនាស្រដៀងទៅនឹងចលនាធម្មជាតិបំផុត

Personalized Alignment ល្អជាងយ៉ាងដូចម្តេច?

បច្ចេកវិទ្យា VELYS™ មិនមែនជាការវះកាត់ “ទំហំតែមួយប្រើបានទាំងអស់” នោះទេ។ ផ្ទុយទៅវិញ វាបង្កើតការតម្រឹមផ្ទាល់ខ្លួនដោយផ្អែកលើទិន្នន័យជាក់ស្តែងរបស់អ្នកជំងឺ រួមទាំងលំនាំនៃការដើរ មុំបត់ជង្គង់ និងការតម្រឹមឆ្អឹង

  • ជង្គង់សិប្បនិម្មិតត្រូវនឹងរាងកាយយ៉ាងល្អឥតខ្ចោះ
  • រ៉ូបូតនេះជួយវេជ្ជបណ្ឌិតដាក់ជង្គង់សិប្បនិម្មិតដោយភាពជាក់លាក់បំផុត
  • ចលនាគឺស្រដៀងគ្នាទៅនឹងចលនាធម្មជាតិ ជាមួយនឹងការងើបឡើងវិញយ៉ាងឆាប់រហ័ស និងទំនុកចិត្តលើជំហាននីមួយៗ

ពីព្រោះបច្ចេកវិទ្យា VELYS™ មិនត្រឹមតែ “ជួយក្នុងការវះកាត់” ប៉ុណ្ណោះទេ ថែមទាំងជួយអ្នក “ត្រលប់មកដើរដោយមានទំនុកចិត្តម្តងទៀត” 

តើវាស័ក្តិសមសម្រាប់អ្នកណា?

បច្ចេកវិទ្យាមនុស្សយន្ត VELYS™ គឺស័ក្តិសមសម្រាប់អ្នកដែល៖

  • មានជំងឺរលាកសន្លាក់ជង្គង់កម្រិតមធ្យមទៅធ្ងន់ធ្ងរ
  • ធ្លាប់បានទទួលការព្យាបាលធម្មតាប៉ុន្ដែមិនប្រសើរជាមុន
  • ត្រូវការការជាសះស្បើយលឿន ការឈឺចាប់តិចតួច និងវិលត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញយ៉ាងឆាប់រហ័ស
  • ត្រូវការភាពជាក់លាក់ខ្ពស់ និងសុវត្ថិភាខ្ពស់ពក្នុងការវះកាត់

បច្ចេកវិទ្យា VELYS™ Robotic-Assisted Solutions គឺជាជំហានថ្មីមួយក្នុងការវះកាត់ផ្លាស់ប្ដូរជង្គង់ ដោយបង្កើនភាពជាក់លាក់ សុវត្ថិភាព និងការស្តារគុណភាពជីវិតសម្រាប់អ្នកជំងឺឡើងវិញ។ “ពីព្រោះ “ការវះកាត់ដ៏ល្អ” មិនត្រឹមតែមានន័យថា “ជង្គង់ថ្មី” ប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ការវិលត្រឡប់ទៅរកជីវិតវិញដោយមានទំនុកចិត្តម្ដងទៀត”

សំណួរដែលសួរជាញឹកញាប់អំពីជំងឺរលាកសន្លាក់ជង្គង់

តើត្រូវព្យាបាលជំងឺរលាកសន្លាក់ជង្គង់យ៉ាងដូចម្តេច?

ចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងទម្ងន់ ការហាត់ប្រាណ និងការព្យាបាលដោយចលនា។ ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ គ្រូពេទ្យរបស់អ្នកអាចណែនាំការជំនួសជង្គង់ដោយមនុស្សយន្ត VELYS™ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ និងការជាសះស្បើយលឿនជាងមុន

តើការជាសះស្បើយត្រូវចំណាយពេលប៉ុន្មានបន្ទាប់ពីការជំនួសជង្គង់ដោយមនុស្សយន្ត VELYS™?

មនុស្សភាគច្រើនអាចដើរបានក្នុងរយៈពេលប្រាំមួយម៉ោងបន្ទាប់ពីការវះកាត់ ហើយត្រឡប់ទៅសកម្មភាពប្រចាំថ្ងៃរបស់ពួកគេវិញយ៉ាងឆាប់រហ័ស

តើការជំនួសជង្គង់ដោយមនុស្សយន្ត VELYS™ ខុសពីការវះកាត់បែបប្រពៃណីយ៉ាងដូចម្តេច?

បច្ចេកវិទ្យាដំណោះស្រាយជំនួយដោយមនុស្សយន្ត VELYS™ អនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ដាក់ជង្គង់សិប្បនិម្មិតបានយ៉ាងច្បាស់លាស់ដោយប្រើរូបភាព 3D និងទិន្នន័យចលនាជាក់ស្តែងរបស់អ្នកជំងឺ។ នេះកាត់បន្ថយផលប៉ះពាល់លើជាលិកាជុំវិញ កាត់បន្ថយការឈឺចាប់ បង្កើនល្បឿននៃការជាសះស្បើយ និងជួយឱ្យជង្គង់សិប្បនិម្មិតដំណើរការតាមធម្មជាតិតាមដែលអាចធ្វើទៅបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលត្រគាកនិងជង្គង់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000

Medically Reviewed by

DR. WACHARA MANEERATROJ
DR. WACHARA MANEERATROJ

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

4.3 out of 5 stars (based on 6 reviews)