“មិនមែនគ្រាន់តែជាការដួលធម្មតាទេ” ការពារការបាក់ឆ្អឹងត្រគាក មុនពេលហួសពេល

អត្ថបទសុខភាព
“ការបាក់ឆ្អឹងត្រគាក” គឺជារបួសដ៏គ្រោះថ្នាក់បំផុតមួយ ជាពិសេសចំពោះក្រុមមនុស្សចាស់ ការពារការបាក់ឆ្អឹងត្រគាកដោយធ្វើតាមការណែនាំទាំងដើម្បីជួយកាត់ប ន្ថយឱកាសនៃគ្រោះថ្នាក់ដែលបណ្តាលឱ្យមានការបាក់ឆ្អឹងត្រគាក

“ការបាក់ឆ្អឹងត្រគាក” គឺជារបួសដ៏គ្រោះថ្នាក់បំផុតមួយ ជាពិសេសចំពោះក្រុមមនុស្សចាស់។ ព្រោះអាចបណ្តាលឱ្យដួលមិនអាចក្រោកបាន ដើរមិនបាន ឬនាំឱ្យមានផលវិបាកផ្សេងទៀតតាមមក។ ការធ្វើតាមការណែនាំទាំងនេះអាចជួយកាត់បន្ថយឱកាសនៃគ្រោះថ្នាក់ដែលបណ្តាលឱ្យមានការបាក់ឆ្អឹងត្រគាកបាន រួមមាន៖

  1. ពង្រឹងភាពរឹងម៉ាំនៃឆ្អឹងរបស់អ្នកដោយការពិសារអាហារសម្បូរជាតិកាល់ស្យូមដូចជាទឹកដោះគោ តៅហ៊ូ និងត្រីតូចៗ និងគួរទទួលវីតាមីន D ពីពន្លឺព្រះអាទិត្យពេលព្រឹក
  2. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ផ្តោតលើការដើរ ការឈរទប់លំនឹង ឬយូហ្គា ដើម្បីពង្រឹងសាច់ដុំ និងកាត់បន្ថយហានិភ័យនៃការដួល
  3. វាស់ដង់ស៊ីតេឆ្អឹងរបស់អ្នក ជាពិសេសសម្រាប់មនុស្សចាស់ ឬអ្នកដែលមានជំងឺពុកឆ្អឹង គួរតែធ្វើតេស្ត Bone Mass Density (BMD) ដើម្បីវាយតម្លៃហានិភ័យនិងធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង ដែលអាចរៀបចំផែនការព្យាបាលនិងថែទាំសុខភាពបន្ថែមបាន
  4. រៀបចំផ្ទះរបស់អ្នកឪ្យសុវត្ថិភាពពីការដួល ដូចជាការដំឡើងរបារចាប់ក្នុងបន្ទប់ទឹក ប្រមូលរបស់របរមិនឪ្យរញ៉េរញ៉ៃ ក្រាលកំរាលព្រំការពាររអិលនៅកន្លែងដែលមានហានិភ័យខ្ពស់
  5. ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំ ដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងថ្នាំមួយចំនួន ដែលអាចបង្កើនហានិភ័យនៃការដួល និងឆ្អឹងផុយ។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកឱ្យបានទៀងទាត់

សម្រាប់មនុស្សចាស់ដែលជួបគ្រោះថ្នាក់រអិលដួល និងសង្ស័យថា បាក់ឆ្អឹងត្រគាក ឬខូចខាតផ្នែកណាមួយ គួរប្រញាប់ទូរស័ព្ទទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីឱ្យក្រុមដឹកជញ្ជូនអ្នកជំងឺអាចដឹកជញ្ជូនអ្នកជំងឺបាក់ឆ្អឹងបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ ការបាក់ឆ្អឹងត្រគាកត្រូវការការវះកាត់ឱ្យបានលឿនតាមដែលអាចធ្វើបាន ក្នុងរយៈពេល 24ម៉ោង ដើម្បីការពារផលវិបាកបន្ថែមទៀតដូចជា មិនអាចងើបពីលើគ្រែរួច ដំបៅកើតពីសំពាធ កំណកឈាមស្ទះក្នុងលំហូរឈាម រលាកប្លោកនោម និងការឆ្លងមេរោគ ប្រសិនបើមិនព្យាបាលអាចប៉ះពាល់ដល់អាយុជីវិតបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី 
សេវាកម្មទូរស័ព្ទ 24ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. THANARAT REANCHAROEN
DR. THANARAT REANCHAROEN

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

5.0 out of 5 stars (based on 2 reviews)