សូមប្រុងប្រយ័ត្ន! ជំងឺលើសឈាម ដែលគ្មានរោគសញ្ញាអាចបង្កហានិភ័យជា ជំងឺសរសៃឈាមបេះដូង ដោយមិនដឹងខ្លួន
ជំងឺលើសឈាម គឺជាស្ថានភាពទូទៅមួយដែលជារឿយៗមិនបង្ហាញរោគសញ្ញ […]

Table of Contents
ការស្ទាបប៉ះដុំពកនៅបរិវេនពោះ ក្រលៀន ឬផ្ចិត គឺជារោគសញ្ញានៃក្លនលូន ដែលអាចកើតឡើងចំពោះទាំងបុរស និងស្ត្រីដែលអាចកើតមានគ្រប់វ័យ ដោយផ្អែកលើបទពិសោធន៍របស់គាត់ក្នុងការថែទាំអ្នកជំងឺក្លនលូន លោកវេជ្ជបណ្ឌិត DR. TANAPOOM LIMTRAKUL គ្រូពេទ្យវះកាត់ជំងឺថ្លើមនិងបំពង់ទឹកប្រមាត់ឯកទេសផ្នែកការវះកាត់ដោយតាមរយៈកាមេរ៉ាដោយមនុស្សយន្តនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានសង្កេតឃើញថា អ្នកជំងឺជាច្រើនស្វែងរកការព្យាបាលពីគ្រូពេទ្យលុះត្រាតែមានការឈឺចាប់ ឬនៅពេលដែលក្លនហើមធំរួចទៅហើយ។ អ្នកជំងឺមួយចំនួនធំយល់ច្រឡំថាវាគ្រាន់តែជាដុំខ្លាញ់ ឬជាស្ថានភាពទូទៅ ដែលនាំឱ្យមានការព្យាបាលយឺតយ៉ាវ និងហានិភ័យនៃផលវិបាកកើនឡើងដូចជា ពោះវៀនធំខ្វះឈាម (Strangulated Hernia) លើសពីនេះ អ្នកជំងឺជាច្រើនមានការព្រួយបារម្ភអំពីស្លាកស្នាមវះកាត់ ក្លនលូន និងពេលវេលានៃការជាសះស្បើយ ដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តលើជម្រើសនៃការព្យាបាល
ក្លនលូន (Hernia) គឺជាស្ថានភាពមួយដែលពោះវៀនលយចេញពីទីតាំងធម្មតារបស់វា និងបង្កើតជាដុំប៉ោង។ នេះបណ្តាលមកពីភាពទន់ខ្សោយនៅក្នុងជញ្ជាំងពោះ ទាំងពីកំណើត ឬកើតឡើងនៅពេលក្រោយ ដូចជាពីការវះកាត់ ឬដោយសម្ពាធមិនប្រក្រតីនៅក្នុងប្រអប់ពោះដោយសារហេតុផលផ្សេងៗដូចជាការប្រឹងដោយសារទល់លាមក ការក្អក ឬកណ្តាស់ ឬការលើកវត្ថុធ្ងន់ៗ
ក្លនលូនអាចត្រូវបានចាត់ថ្នាក់ជាច្រើនប្រភេទ អាស្រ័យលើទីតាំងរបស់វា
ជាប្រភេទដែលកើតឡើងញឹកញាប់បំផុត ជាពិសេសចំពោះបុរស។ វាកើតឡើងនៅក្រលៀនដោយសារតែភាពទន់ខ្សោយនៃជញ្ជាំងសាច់ដុំនៅបរិវេននោះ
កើតឡើងនៅផ្ចិត។ កើតមានទាំងចំពោះកុមារ និងមនុស្សពេញវ័យ ជាពិសេសចំពោះអ្នកធាត់លើសទម្ងន់ ឬស្ត្រីមានផ្ទៃពោះ
កើតឡើងនៅកន្លែងវះកាត់កើម ដោយសារតែជញ្ជាំងពោះចុះខ្សោយនៅតំបន់នោះ
កម្រកើតមានណាស់ ជាធម្មតាកើតឡើងចំពោះស្ត្រី ហើយជាធម្មតានៅភ្លៅខាងលើ
រោគសញ្ញានៃក្លនលូនអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយរោគសញ្ញាទូទៅ រួមមាន
ប្រសិនបើដុំសាច់មិនអាចរុញចូលវិញបាន ឬប្រសិនបើមានការឈឺចាប់ធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាស្ថានភាពមួយដែលហៅថា ការស្ទះពោះវៀន ឬ ពោះវៀនខ្វះឈាម
ជំងឺក្លនលូនកើតឡើងនៅពេលដែលមានភាពទន់ខ្សោយនៅក្នុងសាច់ដុំជញ្ជាំងពោះ រួមផ្សំជាមួយនឹងសម្ពាធកើនឡើងនៅខាងក្នុងប្រអប់ពោះ។ កត្តាហានិភ័យដែលអាចបណ្តាលឱ្យមានជំងឺក្លនលូនរួមមាន៖
ការព្យាបាលទូទៅសម្រាប់ក្លនលូនគឺ ការវះកាត់ជួសជុលជញ្ជាំងពោះ ដោយសារតែក្លនលូនមិនអាចជាសះស្បើយដោយខ្លួនឯងបាន។ វិធីវះកាត់សព្វថ្ងៃនេះមានជាច្រើនប្រភេទ រួមមានៈ
គឺជាវិធីសាស្រ្តនៃការព្យាបាលក្លនលូនដែលត្រូវបានប្រើជាយូរមកហើយ
បច្ចុប្បន្នមានការនាំ បច្ចេកវិជ្ជាមនុស្សយន្ដជំនួយការវះកាត់ Da Vinci Surgical System មកប្រើក្នុងការព្យាបាលក្លនលូន។ ដោយជាការវះកាត់តាមរយៈកាមេរ៉ា ដែលគ្រូពេទ្យវះកាត់គ្រប់គ្រងឧបករណ៍វះកាត់តាមរយៈប្រព័ន្ធកុំព្យូទ័រ
ប្រព័ន្ធនេះផ្តល់រូបភាពការវះកាត់បែប 3D ដែលមានគុណភាពបង្ហាញខ្ពស់ (3D High Definition) ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់មើលឃើញរចនាសម្ព័ន្ធខាងក្នុងលម្អិត និងគ្រប់គ្រងឧបករណ៍វះកាត់តូចៗដោយភាពជាក់លាក់
ការប្រើប្រាស់មនុស្សយន្តជំនួយវះកាត់ Da Vinci មានគុណសម្បត្តិជាច្រើន ដូចជា៖
បន្ទាប់ពីការវះកាត់ អ្នកជំងឺគួរតែថែរក្សាខ្លួនឯងឱ្យបានត្រឹមត្រូវ ដូចជា៖
ប្រសិនបើអ្នករកឃើញដុំពកនៅលើពោះ ឬក្រលៀនរបស់អ្នក ជាពិសេសប្រសិនបើវាធំឡើង ឬឈឺចាប់ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ ដើម្បីវាយតម្លៃហានិភ័យ និងរៀបចំផែនការព្យាបាលសមស្រប
ការរកឃើញ និងការព្យាបាលក្លនលូនតាំងពីដំបូងអាចជួយកាត់បន្ថយហានិភ័យនៃផលវិបាក និងនាំឱ្យមានការព្យាបាលកាន់តែមានប្រសិទ្ធភាព
ជំងឺក្លនលូនមិនអាចជាសះស្បើយដោយខ្លួនឯងបានទេ។ ការព្យាបាលចម្បងគឺការវះកាត់ដើម្បីជួសជុលជញ្ជាំងពោះ ដើម្បីការពារពោះវៀនពីការលៀនចេញម្តងទៀត និងកាត់បន្ថយហានិភ័យនៃផលវិបាកនាពេលអនាគត
ការវះកាត់បែបវះបើកចំហនឹងមានមុខរបួសធំ និងពេលវេលាស្តារឡើងវិញយូរជាង។ ចំណែកការវះកាត់ដោយកាមេរ៉ា និងការវះកាត់ដោយមនុស្សយន្តគឺជាបច្ចេកទេសដែលមានការឈ្លានពានតិចតួចបំផុតដែលកាត់បន្ថយការខូចខាតជាលិកា។ ការប្រើមនុស្សយន្តជំនួយការវះកាត់ជួយបង្កើនភាពជាក់លាក់ និងអាចកាត់បន្ថយការឈឺចាប់ក្រោយការវះកាត់ផងដែរ។ វិធីសាស្ត្រដែលសមស្របបំផុតអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិតម្នាក់ៗ
ប្រសិនបើអ្នករកឃើញដុំសាច់នៅលើពោះ ក្រលៀន ឬផ្ចិតរបស់អ្នក ជាពិសេសប្រសិនបើវាធំឡើង ឬឈឺចាប់ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើដុំសាច់មិនអាចរុញចូលវិញបាន ឬការឈឺចាប់ធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះអាចជាស្ថានភាពនៃជំងឺស្ទះពោះវៀន ឃាំង ឬជំងឺពោះវៀនខ្វះឈាម