ការ​ប្តូរ​ខួរឆ្អឹង​៖ ក្ដីសង្ឃឹម​សម្រាប់​អ្នក​ជំងឺមហារីក​ឈាម​?

អត្ថបទសុខភាព
ជំងឺមហារីកឈាមអាចព្យាបាលជាសះស្បើយបានដោយការប្ដូរខួរឆ្អឹងខ្ន ង និងការថែទាំខ្លួនតាមការនែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក

Table of Contents

សំណួរ៖ តើមហារីកគ្រាប់ឈាម (មហារីកឈាម) ជាអ្វី នឹងកើតឡើងពីអ្វី?

ចម្លើយ៖ ជំងឺមហារីកឈាម គឺជាក្រុមនៃជំងឺមហារីកដែលកើតចេញពីភាពមិនធម្មតានៃកោសិកាឈាម ឬកោសិកាដើមនៃគ្រាប់ឈាមនៅក្នុងខួរឆ្អឹង។ កោសិកាទាំងនេះលូតលាស់ខុសធម្មតា ហើយរាលដាលពាសពេញរាងកាយ បណ្តាលឱ្យរាងកាយផលិតគ្រាប់ឈាមដែលល្អបានតិច ប្រព័ន្ធភាពស៊ាំចុះខ្សោយ បង្កើនភាពងាយនឹងឆ្លងមេរោគ ការហូរឈាម និងភាពស្លេកស្លាំង

សំណួរ៖ តើមហារីកឈាមប្រភេទណាខ្លះដែលរកឃើញញឹកញាប់បំផុត?

ចម្លើយ៖ ជំងឺមហារីកឈាមដែលរកឃើញញឹកញាប់បំផុត រួមមាន ជំងឺមហារីកគ្រាប់ឈាមស (Leukemia) ជំងឺមហារីកកូនកណ្តុរ (Lymphoma), និងជំងឺមហារីកខួរឆ្អឹង myeloma

សំណួរ៖ តើអ្វីបណ្តាលឱ្យមានជំងឺមហារីកឈាម?

ចម្លើយ៖ ជំងឺនេះជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃហ្សែននៅក្នុងកោសិកាដើមនៅក្នុងខួរឆ្អឹង។ នេះអាចបណ្តាលមកពីកត្តាមួយចំនួន រួមទាំង តំណរពូជ (សមាជិកគ្រួសារខ្លះអាចងាយនឹងកើតជំងឺនេះ) ការប៉ះពាល់នឹងសារធាតុគីមីមួយចំនួនដូចជាសាំង, ការប៉ះពាល់នឹងវិទ្យុសកម្មកម្រិតខ្ពស់ ការឆ្លងរោគមួយចំនួន ដូចជាវីរុស HTLV-1 ដែលផ្សារភ្ជាប់ជាមួយនឹងប្រភេទមួយចំនួននៃជំងឺមហារីកឈាម ឬជំងឺប្រព័ន្ធការពារដូចជា ភាពស៊ាំចុះខ្សោយ ឬជំងឺអូតូអ៊ុយមីនជាដើម

សំណួរ៖ តើការប្តូរខួរឆ្អឹងជាអ្វី?

ចម្លើយ៖ ការប្តូរខួរឆ្អឹង ឬការប្តូរកោសិកាដើមនៃគ្រាប់ឈាម (Hematopoietic Stem Cell Transplantation) គឺជាជម្រើសព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលមានជំងឺមហារីកប្រព័ន្ធឈាម ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរ ឬមិនឆ្លើយតបនឹងការព្យាបាលបែបស្ដង់តា។ ដើម្បីជួយស្ដារប្រព័ន្ធបង្កើតឈាម បង្កើនភាពស៊ាំ បង្កើនការរស់រានមានជីវិត និងកាត់បន្ថយហានិភ័យនៃការកើតឡើងវិញម្ដងទៀត

សំណួរ៖ តើខួរឆ្អឹងមានតួនាទីអ្វីខ្លះ? ហេតុអ្វីត្រូវការការប្តូរសរីរាង្គ?

ចម្លើយ៖ ខួរឆ្អឹង​ជា​មជ្ឈមណ្ឌលនៃការ​ផលិត​កោសិកាគ្រាប់​ឈាម​ក្នុង​ខ្លួន នៅពេលដែលមហារីកកើតឡើង គ្រាប់ឈាមដែលផលិតពីខួរឆ្អឹងនឹងក្លាយទៅជាខុសប្រក្រតី។ ការប្តូរខួរឆ្អឹងទើបជាការ “សម្អាត” ប្រព័ន្ធចាស់ នឹងជំនួសដោយកោសិកាដើមដែលមានសុខភាពល្អ ដើម្បីឱ្យរាងកាយអាចផលិតកោសិកាឈាមធម្មតាម្តងទៀត

សំណួរ៖ តើការប្តូរខួរឆ្អឹងមានប៉ុន្មានប្រភេទ?

ចម្លើយ៖ ការប្តូរខួរឆ្អឹងមានពីរប្រភេទសំខាន់ៗ រួមមាន៖

  1. ការប្តូរកោសិកាដើមពីខ្លួនឯង (Autologous Stem Cell Transplantation)៖ ប្រើកោសិកាដើមចេញពីរាងកាយរបស់អ្នកជំងឺផ្ទាល់ ដោយរក្សាទុកមុនពេលព្យាបាលដោយគីមី ហើយបន្ទាប់មកបញ្ចូលទៅក្នុងខ្លួនវិញ បន្ទាប់ពីកោសិកាមហារីកត្រូវបានបំផ្លាញ
  2. ការប្តូរកោសិកាដើមពីអ្នកបរិច្ចាគ (Allogeneic Stem Cell Transplantation)៖ អ្នកបរិច្ចាគអាចជាសាច់ញាតិខ្សែលោហិត ដូចជាបងប្អូនបង្កើត ឬអ្នកបរិច្ចាគដែលមានជាលិកាដែលត្រូវគ្នា

សំណួរ៖ តើការប្តូរខួរឆ្អឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច?

ចម្លើយ៖ ដំណើរនៃការព្យាបាលមានភាពស្មុគស្មាញ និងទាមទារការរៀបចំអ្នកជំងឺឱ្យបានហ្មត់ចត់។ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យសុខភាព ដូចជា ការធ្វើតេស្តឈាម ការធ្វើតេស្តមុខងារសរីរាង្គ និងការវាយតម្លៃរាងកាយទាំងមូល។ មុនពេលធ្វើការប្តូរសរីរាង្គ អ្នកជំងឺនឹងទទួលការព្យាបាលដោយប្រើគីមីក្នុងកម្រិតខ្ពស់ ឬបាញ់កាំរស្មីរាងកាយទាំងមូល ដើម្បីបំផ្លាញកោសិកាខួរឆ្អឹងដែលមានស្រាប់ និងប្រព័ន្ធការពាររាងកាយ។ បន្ទាប់មក វេជ្ជបណ្ឌិត​បាន​ចាក់​បញ្ចូល​កោសិកា​ដើម​ទៅក្នុង​សរសៃឈាម​វ៉ែន (ស្រដៀង​នឹង​ការ​បញ្ចូល​ឈាម) កោសិកាទាំងនេះធ្វើដំណើរទៅកាន់ខួរឆ្អឹង ហើយចាប់ផ្តើមផលិតកោសិកាឈាមថ្មី

សំណួរ៖ ក្រោយ​ពី​ការ​ប្តូរ​ខួរ​ឆ្អឹង តើ​អ្នក​ជំងឺ​ត្រូវ​ថែទាំ​យ៉ាង​ណា?

ចម្លើយ៖ ក្រោយការប្តូរសរីរាង្គ គឺជា “រយៈពេលដ៏សំខាន់” ដែលតម្រូវឱ្យមានការថែទាំយ៉ាងជិតស្និទ្ធ ដោយរាងកាយត្រូវចំណាយពេល 2-4 សប្តាហ៍ដើម្បីឱ្យកោសិកាដើមចាប់ផ្តើមដំណើរការ ដែលហៅថា Engraftment។ អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ ដោយសារតែភាពស៊ាំទាបខ្លាំង ត្រូវស្ថិតក្នុងបន្ទប់សម្លាប់មេរោគ ហើយគ្រូពេទ្យនឹងតាមដានយ៉ាងដិតដល់នូវការលូតលាស់កោសិកាឈាម និងភាពមិនប្រក្រតីណាមួយ

សំណួរ៖ តើការប្តូរខួរឆ្អឹងមានហានិភ័យដែរឬទេ?

ចម្លើយ៖ ទោះបីជាការប្តូរខួរឆ្អឹងមានសក្តានុពលក្នុងការព្យាបាលជម្ងឺឪ្យជាសះស្បើយ ប៉ុន្ដែពួកវាក៏មានហានិភ័យផងដែរ ដូចជាការឆ្លងមេរោគ បញ្ហា “ប្រព័ន្ធភាពស៊ាំប្រឆាំងអ្នកទទួល” (Graft-versus-host disease (GVHD)) ឬខួរឆ្អឹងមិនផ្សាំ។ ដូច្នេះ អ្នកជំងឺត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីធានានូវការព្យាបាលយ៉ាងរលូន

សំណួរ៖ ហេតុអ្វី​បាន​ជា​ការ​ប្តូរ​ខួរ​ឆ្អឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្តី​សង្ឃឹម​ថ្មីសម្រាប់​អ្នក​ជំងឺ​មហារីក​គ្រាប់​ឈាម?

ចម្លើយ៖ នៅពេលដែលកោសិកាឈាមផ្លាស់ប្តូរទៅជាឃាតករស្ងៀមៗ មហារីកឈាមក្លាយជាសត្រូវដែលរាងកាយមើលមិនឃើញ។ ការប្តូរខួរឆ្អឹងគឺជាជម្រើសនៃការព្យាបាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារប្រព័ន្ធឈាមរបស់អ្នកជំងឺ បង្កើនឱកាសនៃការជាសះស្បើយនិងជួយពន្យារអាយុជីវិតប្រកបដោយគុណភាព

សំណួរ៖ ប្រសិនបើការប្តូរខួរឆ្អឹងទទួលបានជោគជ័យ តើលទ្ធផលនឹងទៅជាយ៉ាងណា?

ចម្លើយ៖ នៅពេលដែលការប្តូរខួរឆ្អឹងបានជោគជ័យ រាងកាយពិតជាអាច “ចាប់ផ្តើមឡើងវិញ” ដោយខ្លួនវា ហើយត្រលប់មកមានសុខភាពល្អវិញ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលមហារីក Life Cancer Center, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. NARUPON SONSAK
DR. NARUPON SONSAK

Internal Medicine

Hematology

Readers’ Rating

5.0 out of 5 stars (based on 4 reviews)